en     km
en     km

អាជ្ញាធរ​ខេត្តព្រះវិហារ​ ឃាត់​ព្រះ​កាយ​ សកម្មជន​ព្រះសង្ឃ​បរិស្ថាន​ ?

Share

​អាជ្ញាធរ​ខេត្តព្រះវិហារ​ប្រមាណ​ជា​២០​នាក់​បាន​ឃាត់​ ក្រុម​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្តិភាព​នៅ​ចំណុច​ភោជនីយដ្ឋាន​ម្លប់​ត្រ​សេក​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ព្រះ​អង្គ​និមន្ត​ អប់រំ​អំពី​សារសំខាន់​នៃ​បរិស្ថាន​ ។​

monk-1
អាជ្ញាធរ​ខេត្តព្រះវិហារ​​បាន​ឃាត់​ ក្រុម​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្តិភាព​នៅ​ចំណុច​ភោជនីយដ្ឋាន​ម្លប់​ត្រ​សេក ខណៈ​ព្រះ​អង្គ​និមន្ត​ អប់រំ​អំពី​សារសំខាន់​នៃ​បរិស្ថាន។ រូបភាពពី៖ Facebook ព្រះតេជគុណ ប៊ុត ប៊ុនតិញ

​ព្រះ​តេជគុណ​ បូរ​ បេ​ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ដើមចម​ដែល​បង្ក​ឱ្យ​មានការ​ឃាត់​ព្រះ​កាយ​ពីព្រោះ​ក្រុម​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្តិភាព​ ដឹកនាំ​ដោយ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តព្រះវិហារ​ក្នុង​គោលបំណង​ដើម្បី​ចែក​អាវយឺត​ជូន​ សហគមន៍​ដែល​ជា​អ្នក​ការពារ​ព្រៃ​ទ្ប​ង់​នៅ​ភោជនីយដ្ឋាន​ម្លប់​ត្រ​សេក​ ។​

​បន្ទាប់​ពី​ចែក​អាវយឺត​នោះ​រួច​ហើយ​ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​ជា​ ៧​ និង​ ៣០​នាទី​ព្រឹក​មាន​កងកម្លាំង​សមត្ថកិច្ច​ចេញ​មក​ឃាត់​ ក្រុម​របស់​ព្រះ​អង្គ​ដោយ​ មិន​ឱ្យ​និមន្ត​វិល​ត្រ​ទ្ប​ប់​មក​ក្រុងភ្នំពេញ​វិញ​ ក្រោម​ហេតុផល​ថា​ក្រុម​នេះ​ មក​ចែក​អាវយឺត​នោះ​មិន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ឱ្យ​បានដឹង​ជា​មុន​ ។​ ជា​បន្ត​សូម​ស្តាប់​សង្ឃដីការ​របស់​ព្រះ​តេជគុណ​ បូរ​ បេ​ត​៖

 

Share

Image
Image
Image