en     km
en     km

អាជ្ញាធរម៉ាឡេស៊ីរឹបអូសគ្រឿងអលង្កាគ្រួសារអតីតនាយករដ្ឋមន្ត្រីមានតម្លៃជិត ៣០លានដុល្លារ

Share

នាយកដ្ឋានស៊ើបអង្កេតនៃក្រសួងមហាផ្ទៃបាននិយាយថា ទ្រព្យសម្បត្តិនិងគ្រឿងអលង្កាដែលសមត្ថកិច្ចបានរឹបអូសពីផ្ទះគ្រួសារអតីតនាយករដ្ឋមន្ត្រីណាជីពមានតម្លៃ ២៩លានដុល្លារអាមេរិក។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia  ដែលស្រង់សម្ដីលោកAmar Singh ប្រធាននាយករដ្ឋានស៊ើបអង្កេតបាននិយាយថា ទ្រព្យសម្បត្តិទាំងនោះមាន ២៨៤គ្រឿងមានតម្លៃខុសៗគ្នា។ លោកថា បើយោងតាមច្បាប់ប្រឆាំងការលាងលុយកង្វក់ទ្រព្យសម្បត្តិទាំងនោះស្ថិតក្នុងច្បាប់ដែលត្រូវរឹបអូសដើម្បីធ្វើជាភស្តុតាងដាក់បន្ទុកជនសង្ស័យ។

លោកAmar Singh អោយដឹងទៀតថា នៅមានគេហដ្ឋានទំនើបៗជាច្រើ់នក៏ស្ថិតក្នុងការស៊ើបអង្កេតនិងស្រាវជ្រាវដែរ។

លោក ណាជីព ដែលចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ៩ឧសភា នាំអោយលោកបាត់បង់តំណែងនាយករដ្ឋមន្ត្រីបានធ្លាក់ក្នុងស្ថានភាពពិរុទ្ធភាព ករណីលោកត្រូវបានចោទពីបទលួចថវិកាជាតិ ៦៨១លានដុល្លារ ពីធនាគាររបស់រដ្ឋ 1MDB ចូលទៅគណនីរបស់ខ្លួន។ តែបែបនេះក្ដី លោកណាជីពបានហៅការចោទប្រកាន់មកលើរូបលោកថា ជារឿងប្រឌិតដើម្បី វាយបន្ថោក ខាងនយោបាយ៕

Share

Image
Image
Image