en     km
en     km

អាជ្ញាធរកម្ពុជាកំទេចផលិតផលក្លែងក្លាយជិត ១០០តោន

Share

ភ្នំពេញ៖ គ្រឿងសម្អាង​ក្លែងក្លាយ​ប្រមាណ​ជិត ១០០តោន គិត​ជា​ទឹកប្រាក់​​ជិត ៦ លាន​ដុល្លារ​អាមេរិក ត្រូវបាន​អាជ្ញាធរ​កម្ទេចចោលដើម្បី​ចៀសវាង​​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​​អ្នកប្រើប្រាស់ និង​ខាតបង់​ចំណូល​ពន្ធ​ជូន​រដ្ឋ។

ពិធីដុត​កម្ទេចចោល​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី៣ ខែតុលា​​ នៅ​ទីលាន​ចាក់សំរាម​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដឹកនាំ​ដោយ​សម្តេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

សម្តេច​ ស ខេង បាន​លើកឡើងថា គ្រឿងសម្អាង​ទាំងនេះ​គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ចំពោះ​អ្នកប្រើប្រាស់ ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​រឹតបន្តឹង​​ទប់ស្កាត់ ​ហើយ​ត្រូវតែ​ស្វែងរក​ជន​​ប្រព្រឹត្ត​ល្មើស​មក​ផ្តន្ទាទោស។

ផលិតផល​ក្លែងក្លាយ​ទាំងនេះ ភាគច្រើនជា​ផលិត​ប្រទេស​ថៃ អាមេរិក ជប៉ុន ចិន និងស្វីស​​។ ​

អ្នកជំនាញ​ផ្នែក​សុខភាព​បាន​និយាយថា ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​គេ​រកឃើញថា បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​អ្នកប្រើប្រាស់​ ដែល​ភាគច្រើន​ជា​ស្ត្រី ដូចជា​ធ្វើឱ្យ​កើតមាន​ប្រតិកម្ម​ចាញ់​នៅលើ​ស្បែក មហារីក​ស្បែក ហើយ​អាចធ្វើឱ្យ​សារធាតុ​គីមី​ពុល​ទាំងនោះ​ជ្រាបចូល​ទៅក្នុង​ខ្លួន​មនុ ស្ស​នាំឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ​នឹងអាចឈានដល់ការបាត់បង់ជីវិតបានផងដែរ៕

Share

Image
Image
Image