en     km
en     km

អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​ ២៨​ ដល់​ថ្ងៃ​ទី​ ៣០​ ខែធ្នូ​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​ក្នុង​រដូវរំហើយ​នេះ​ដែល​នឹង​ប្រឈម​កម្រិត​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​រហូត​ដល់​ ១៦​ អង្សា​សេ​។​ ​

weather
ខេត្ដព្រះវិហារ

តាម​រយៈ​សេចក្ដី​ជួន​ដំ​ណឹង​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ នេះ​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​តាម​លើ ស្ថានភាព​អាកាសធាតុ​រួច​មក​បង្ហាញ​ថា​ ព្រោះតែនៅពេលនេះ​ប្រទេស​ហ្វី​លី​ពិន​កំពុង​តែ​ទទួល​រង​ឥទ្ធិ ពល​ពី​ខ្យល់ព្យុះ​ដែល​មានឈ្មោះ​ថា​ ណុ​ក​ថេ​ន​ ទើប​បណ្ដាល​ឲ្យ​ខ្យល់មូសុង​ឦសាន​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះ រាជាណាចក្រ​កម្ពុជា​ បង្ក​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣០​ ខែធ្នូ​ នេះ​។

​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ដដែល​ឲ្យ​ដឹងទៀត​ថា​ ខេត្ដ​ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​រួ​មាន​ខេត្ដមណ្ឌលគិរី​ រតនគិរី​ ព្រះ​វិហារ​ និង​ខេត្ដឧត្ដរមានជ័យ​ សីតុណ្ហភាពនឹងចុះ​ត្រជាក់​ពី​ ១៦​ ដល់​ ១៨​ អង្សា​សេ​។​ ចំណែក​ខេត្ដ​ សៀមរាប​ បាត់ដំបង​ និង​ខេត្ដ​ប៉ៃលិន​ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ចាប់ពី​ ១៨​ ដល់​ ២០​ អង្សា​សេ​។​ ដោយឡែក​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​ដទៃ​ទៀត​ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ចាប់ពី​ ១៩​ ទៅ​ដល់​ ២១​ អង្សា​សេ​។​ សម្រាប់​តំបន់​មាត់សមុទ្រ​ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ចាប់ពី​ ២២​ ទៅ​ដល់​ ២៤​ អង្សា​សេ​៕

Share

Image
Image
Image