en     km
en     km

អធិប្បាយ​ ៖​ ហេតុ​អ្វី​បានជា​អ្នកនយោបាយ​ខ្មែរ ​មិន​អាច​រក​ឃើញ​គុណ​វិ​ប​តិ្ត​របស់​ខ្លួន​ជុំវិញ​ការ​ឯកភាព​ជាតិ​?

Share

គ្រប់​ដំណាក់​កាលដែល​ខ្មែរ​ បែកបាក់​គ្នា​ឬ​ប៉ះ​ទ​ង្កិ​ច​គ្នា​ ដោយសារ​មនោ​គម​វិជ្ជា​ក្ដី​ ឬ​ និ​ន្នានា​ការ​នយោបាយ​ក្ដី​ គឺជា​ការ​ងាយស្រួល​បំផុត​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ដែល​ ប្រើ​ឥទ្ធិពល​លើ​កម្ពុជា​ គេ​អាច​ឆក់​ឱកាស​នេះ​ប​ញ្ជ្រៀ​ត​ផ្នត់គំនិត​ ទ្រឹស្ដី​និយម​ តាម​រយៈ​ឥទ្ធិ​ព​របស់​ ពួក​គេ​ ។​

rainsy-sen
(ពីឆ្វេង) លោក ​លោក​ សម​ រ​ង្ស៊ី​ ប្រធានគណបក្សសង្គ្រោះជាតិ និង​សម្ដេច​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ជា​ការ​ពិត​ណាស់​ ប្រវត្តិសាស្ត្រ​ខ្មែរ​ បាន​ចង្អុលបង្ហាញ​ហើយ​ថា​ បើ​ខ្មែរ​បែកបាក់​គ្នា​ គឺ​គ្មាន​អ្វី​ចំណេញ​ ដល់​ជាតិ​សាសន៍​ខ្លួន​ទេ​ គឺ​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ រឹតតែ​មើលងាយ​ ហើយ​ឥទ្ធិពល​ ដែល​គេ​អាច​ប្រើ​បាន​គឺ​គេ​នៅ​តែ​បន្ត​ប្រើ​ទៀត​ ។​ កាលៈទេសៈ​នេះ​ ភាគី​ទាំង​២​គឺ​ បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ដែល​គេ​ហៅ​ថា​អ្នកនយោបាយ​ មាន​ជំ​លោះ​នឹង​គ្នា​ កំពុង​មាន​ជម្លោះ​ ទាំង​មនោ​គម​វិជ្ជា​ និង​ផ្នត់គំនិត​នៃ​ការ​ដឹង​នាំ​ប្រទេស​ ។​  

​ហេតុ​អ្វី​បានជា​ អ្នកនយោបាយ​ខ្មែរ​មិន​អាច​រក​ឃើញ​គុណ​វិ​ប​តិ្ត​របស់​ខ្លួន​ជុំវិញ​ការ​ឯកភាព​ជាតិ​? ​លោក​ នួន​ បូ​រិ​ន​ សូម​ជូន​បទ​អត្ថាធិប្បាយ​ ដូច​តទៅ​ ៖

 

​បើ​យើង​ ត្រឡប់​ទៅ​បើក​មើល​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ក្រោយ​សម័យ​មហានគរ​ ឬ​ ក្រោយ​សម័យ​អង្គរ​ គឺ​គ្រប់​ទំព័រ​ តែងតែ​និយាយ​ពី​ការ​បែកបាក់​ជាតិ​ និង​ ការ​មិន​ឯកភាព​ជាតិ​ ។​

​គ្រានោះ​ គឺ​ប្អូន​ដណ្ដើម​រាជ្យ​ពី​បង​ ហើយ​ឪពុកមា​ដណ្ដើម​រាជ្យ​ពី​ក្មួយ​ គឺជា​រឿង​ល្វីង​ជូ​ចត់​ ហើយ​ផ្ដល់​ឱកាស​ដល់​ប្រទេស​ជិត​ខាងគេ​ឆ្លៀត​ ប្រើ​ឥ​ទ្វិ​ពល​ភ្លាមៗ​មក​លើ​ ដែនដី​កម្ពុជា​ គឺ​តាម​គ្រប់​រូបភាព​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​

​គេ​អាច​សហការ​ជាមួយ​ភាគី​ម្ខាង​ដែល​មាន​ជំ​លោះ​ ហើយ​ភាគី​ម្ខាង​ទៀត​ចាំបាច់​ត្រូវ​ទប់ទល់​អំណាច​ ក៏​ត្រូវរ​ត់ទៅ​សុំ​ជំនួយ​ ពី​ប្រទេស​ជិតខាង​អន្តរាគមន៍​ជួយ​ការពារ​ ការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន​ ឱ្យ​មាន​ស្ថេ​រ​ភាព​ យូរអង្វែង​ ដោយ​សង​ ជា​ថ្នូរ​នឹង​ការ​ជូន​សា​គុណ​ ឬ​គេ​នៅ​សម័យ​នោះ​ថា​ សួយសារអាករ​ យក​ទៅ​ជូន​ឬ​ថ្វាយ​ជំនូន​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​ជាប់កិច្ចសន្យា​ លើស​ពី​នេះ​ថែម​ទៀត​ ។​

​ការ​បែកបាក់​ជាតិ​ ក្រោយ​សម័យ​អង្គរ​(​កាលពី​អតីតកាល​)
​បើ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ រៀបរៀង​ ដោយ​អ្នកប្រវត្តិសាស្ត្រ​ ត្រឹង​ងារ​ និង​លោក​ អា​ដេ​ម៉ារ​ឡឺ​ក្លែ​រ​ អតីត​រ៉េ​ស៊ី​ដង់​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ការ​បាត់បង់​ទឹកដី​អាណាចក្រ​កម្ពុជា​ក្រោយ​ សម័យ​អង្គរ​ គឺ​មាន​ដើមហេតុ​ ច្រើន​យ៉ាង​ ។​ ដើមហេតុ​ មក​ពី​ការ​ដណ្ដើម​រាជ្យ​ និង​ការ​វាតទី​របស់​ប្រទេស​ជិតខាង​ ។​ ការ​ជ្រៀតជ្រែក​ លុកលុយ​ពី​ប្រទេស​ជិតខាង​ គឺ​មាន​គ្រប់​រូបភាព​។​ ប្រទេស​ជិតខាង​អាច​ ជ្រៀតចូល​ដោយ​ ប្រើ​ឥទ្ធិពល​ និង​ការ​លុកលុយ​ដោយ​ផ្ទាល់​ តាម​រយៈ​កម្លាំង​ទ័ព​របស់​ពួក​គេ​ ។​ ក៏​ប៉ុន្តែ​បើ​តាម​សៀវភៅ​របស់​អ្នកប្រវត្តិសាស្ត្រ​ទាំង​២​នេះ​ គឺ​ខ្មែរ​បែកបាក់​គ្នា​ គឺ​ច្រើន​តែ​កើត​ចេញពី​ ការ​ដណ្ដើម​រាជ្យ​ និង​ការ​មិន​ចុះសម្រុង​គ្នា​ ជុំវិញ​ការ​ឯកភាព​ជាតិ​ ក្រោម​រូបភាព​ឥទ្ធិពល​របស់​ប្រទេស​ជិតខាង​ច្រើន​ជាង​ ។​

​តើ​កត្តា​អ្វី​បានជា​ ទឹកដី​អតីត​រាជាណាចក្រ​កម្ពុជា​រួម​តូច​ ?
​ការ​ដែល​ខ្មែរ​ឈ្លោះ​ជាមួយ​ខ្មែរ​ ហើយ​ទៅ​ពឹង​បរទេស​ឱ្យមក​ជួយ​អន្តរាគមន៍​ កើត​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំងពី​ក្រោយ​សម័យ​អង្គរ​ ។​ ប្រទេស​ដែល​មាន​ព្រំដែន​ជិតខាង​គឺ​គ្រោះថ្នាក់​ជាងគេ​ ។​ ប្រទេស​នោះ​ មាន​មហិច្ឆតា​ចង់ឱ្យ​ខ្មែរ​មិន​ត្រូវ​រូ​វ​គ្នា​ គឺ​ម្យ៉ាង​គត់​ ចង់ឱ្យ​ចុះ​ខ្សោយ​ ហើយ​អាច​ឱ្យ​ពួក​គេ​ ងាយ​ត្រួតត្រា​ឬ​យ៉ាង​ហោច​ណាស់​គេ​មាន​ឥទ្ធិពល​មក​លើ​ យើង​ដែរ​ ។​
​សម័យ​អង្គរ​ ទឹកដី​កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​ គឺ​មាន​ទំហំ​ធំ​ជាង​បច្ចុប្បន្ន​ ប្រហែល​ជិត​៤​ដង​ ។​ ប៉ុន្តែ​ជា​អកុសល​ ទឹកដី​នេះ​បាន​រួមរឹត​តូច​យ៉ាង​ឆាប់​បំផុត​ ពី​មួយ​សម័យកាល​ ទៅ​មួយ​សម័យកាល​ រួម​តូច​មក​ដល់​សព្វ​ថ្ងៃនេះ​ គឺ​រហូត​មាន​ផ្ទៃក្រឡា​ ត្រឹមតែ​១៨១០៣៥​ គីឡូ​ម៉ែត្រការ៉េ​ ។​

​បើ​ យើង​ចោទសួរ​ថា​មាន​កត្តា​អ្វីខ្លះ​បានជា​ទឹកដី​កម្ពុជា​ រួម​តូច​គឺ​មាន​ច្រើន​យ៉ាង​ ដែល​គេ​អាច​ រៀបរាប់​បាន​ខ្លះៗ​ ៖

-​ចំនួន​ប្រជាជន​គេ​ ច្រើន​ជាង​ យើង​
-​គេ​មាន​អ្នក​សេ្ន​ហា​ជាតិ​ពិតប្រាកដ​ ច្រើន​ជាង​យើង​
-​មហិច្ឆតា​ឈ្លានពាន​ទឹកដី​របស់​គេ​មិន​ចេះ​ស្កប់ស្កល់​
-​គេ​មាន​ល្បិច​កល​ គ្រប់យ៉ាង​ ដែល​យើង​មិន​អាច​គិតដល់​ ដើម្បី​វាតទី​យក​ទឹកដី​ពី​យើង​
-​ខ្លួន​យើង​ទទួល​ឥទ្ធិពល​ពី​គេ​
-​ខ្លួន​យើង​ លោភលន់​បុណ្យ​ស័​ក្ត​ហួសហេតុ​ពេក​
-​ខ្លួន​យើង​ គាបសង្កត់​ ជនជាតិ​ខ្លួនឯង​
-​ខ្លួន​យើង​ បណ្ដោយ​ឱ្យ​ជនបរទេស​ចូល​មក​រស់នៅ​ ដោយ​មិនមាន​ការ​គ្រប់គ្រង​ច្បាស់លាស់​
-​ខ្វះ​វិធានការ​ ការពារ​ជាតិ​ច្បាស់លាស់​
-​ព្រំដែន​គ្មាន​របង​ការពារ​ត្រឹមត្រូវ​

​ក្រៅពី​នេះ​គេ​អាច​រៀបរាប់​ ពី​កត្តា​ធម្មជាតិ​ផង​ដែរ​ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​រត់​ចោល​ភូមិក​ ហើយ​បរទេស​ចូល​មក​រស់នៅ​ ។​

​តើ​អ្នកនយោបាយ​ខ្មែរ​ គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​មានការ​ឯកភាព​ជាតិ​បើ​ប្រវត្តិសាស្ត្រ​ចង្អុលបង្ហាញ​រួច​ហើយ​?

​បើ​យើង​ និយាយ​ពី​ការ​ឯកភាព​ជាតិ​ គឺ​យ៉ាង​ហោច​ណាស់​យើង​ត្រូវ​ នឹកគិត​ភ្លាម​ ពី​ព្រះរាជ​បន្ទូល​របស់​សម្ដេចឪ​ ព្រះបាទ​ នរោត្តម​សីហ​នុ​ ដែល​ព្រះ​អង្គ​តែងតែ​ ប្រាប់​អ្នកនយោបាយ​ ខ្មែរ​ ឱ្យ​ចេះ​សាមគ្គី​គ្នា​ យោគយល់​គ្នា​ អត់ឱ្យ​ន​គ្នា​ ទើប​ប្រទេស​ជិត​ខាងគេ​មិន​ហ៊ាន​ ប្រមាថ​ គេ​មិន​កេង​ចំណេញ​លើ​យើង​ ។​ សម្ដេចឪ​ មាន​បន្ទូល​ទៀត​ថា​ បើ​យើង​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ គឺ​កម្លាំង​ជាតិ​ យើង​ធំ​ខ្លាំងក្លា​ ហើយ​ការ​អភិវឌ្ឍន៍​ប្រទេស​កាន់តែ​ឆាប់​រីក​ចម្រើន​ ដែរ​ ។​

​ឱវាទ​របស់​អតីត​ព្រះមហាក្សត្រ​ ក៏​ធ្លាប់​ត្រូវ​បាន​អ្នកនយោបាយ​ខ្មែរ​ គឺ​ទាំង​លោក​ សម​ រ​ង្ស៊ី​ សម្ដេចក្រុមព្រះ​ និង​សម្ដេច​ ហ៊ុន​ សែន​ គាំទ្រ​ដែរ​ ។​

​ក្នុង​ស្ថានភាព​នយោបាយ​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​ មើលឃើញ​ថា​ ជា​សញ្ញា​នៃ​ការ​បែកបាក់​ជាតិ​ទៅ​ហើយ​ ដោយ​គេ​សង្កេត​ឃើញ​ អ្នកមាន​អំណាច​ ប្រើ​វិធានការ​ច្បាប់​លើ​ក្រុម​មួយទៀត​ ដោយ​មិន​សម​ស្រប​ គឺ​មានការ​បំពាន​អំណាច​ និង​រំលោភ​លើ​គោលការណ៍​ច្បាប់​ទៀត​ផង​ ។​ ចំណែក​ ក្រុម​មួយទៀត​រិះរក​វិធី​ទប់ទល់​ ក្រុម​មាន​អំណាច​ ដោយ​ប្រើ​រូបភាព​ «​ ទប់ទឹក​កុំឱ្យ​ត្រី​ឡើង​ស៊ី​ស្រមោច​»​ ។​

​មធ្យោបាយ​នេះ​ គឺ​បក្ស​ប្រឆាំងរ​ត់ទៅ​ពឹង​បរទេស​ឱ្យ​ជួយ​ខ្លួន​គេ​ ដែល​យ៉ាង​ហោច​ណាស់​ បើ​គេ​សម្រេច​ជួយ​ គឺ​ពិតជា​គេ​សំឡឹង​ មើល​ពី​អត្ថប្រយោជន៍​របស់​ខ្លួន​គេ​ដែរ​ ។​ តែបើ​បរទេស​នោះ​ជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាប់​គ្នា​វិញ​ គឺ​គេ​ពិតជា​ចង់​ជួយ​ណាស់​ ព្រោះ​គេ​គិត​ថា​ យ៉ាង​ហោច​ណាស់​ ក៏​គេ​បាន​ស្អី​មួយ​ពី​កម្ពុជា​បាន​វិញ​ដែរ​គឺ​ដូច​រឿងរ៉ាវ​អតីតកាល​រួច​ហើយ​ នៅ​ពេល​កម្ពុជា​ ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ជិត​២០​ឆ្នាំ​ គឺ​គ្មាន​នរណា​ចំណេញ​ ក្រៅពី​ប្រទេស​ជិតខាង​យើង​ទេ​ ៕​  

Share

Image
Image
Image