en     km
en     km

អតីត​ភរិយា​របស់​លោក​ ពូ​ទី​ន​ រៀប​ការ​ជាមួយ​បុរស​អាយុ​តិច​ជាង​ខ្លួន​ដល់​ទៅ​ ២១​ ឆ្នាំ​

Share

cover-Vladimir-and-Lyudmila
លោក​ Vladimir​ និង​លោកស្រី​ Lyudmila

ក្រុង​ម៉ូ​ស្គូ​៖​  ពាក្យ​ចចាមអារ៉ាម​អំពី​ជីវិត​ស្នេហា​របស់​អតីត​ស្ត្រី​ទី​មួយ​របស់​ប្រទេស​រូ​ស្ស៊ី​ គឺ​លោកស្រី​ Lyudmila​ Putina​ មាន​អាយុ​ ៥៨​ ឆ្នាំ​ ថា​ប្រហែល​បាន​រៀប​ការ​ ដោយ​ស្ងាត់ៗ​ម្ដងទៀត​ កំពុង​តែ​សុះសាយ​ពេញ​ប្រទេស​នេះ​។​

យោង​តាម​ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្តី​ព័ត៌មាន​ភាសា​រូ​ស្ស៊ី​ឯករាជ្យ​មួយ​ឈ្មោះ​ថា​ “Sobesednik,”​ ឬ​ក៏​ “Interlocutor”​ បានឱ្យ​ដឹង​ថា​ អតីត​ភរិយា​លោក​ Putina​ អាច​នឹង​ផ្លាស់​ប្ដូរ​ឈ្មោះ​ផ្លូវការ​ទៅ​ជា​ Lyudmila​ Ocheretnaya​ វិញ​។​

ក្រោម​ចំណងជើង​ថា​ “Lyudmila​ is​ No​ Longer​ Putin,”​ ទស្សនារ​ដ្តី​នោះ​ បានឱ្យ​ដឹង​យ៉ាង​ច្បាស់​ថា​នាង​បាន​ដាក់​តាម​នាមត្រកូល​របស់​បុរស​ ជា​អ្នកជំនួញ​ ម្នាក់​វ័យ​ ៣៧​ ឆ្នាំ​ ឈ្មោះ​ថា​ Artur​ Ocheretny​ ដែល​មាន​វ័យ​តិច​ជាង​នាង​ដល់​ទៅ​ជាង​ ២០​ឆ្នាំ​ ហើយ​លោកស្រី​បាន​ថតរូប​ជាមួយ​បុរស​ជំនួញ​នេះ​ ក្នុង​កំលុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​

មិន​មានការ​អះអាង​បញ្ជាក់​ពី​សំបុត្រ​អាពាហ៍ពិពាហ៍​នេះ​ឡើយ​ ហើយ​វា​ក៏​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​រូ​ស្ស៊ី​នោះ​ទេ​។​

បើ​តាម​វិមាន​ ក្រិ​ម​ឡាំង​ (The​ Kremlin)​ បាន​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​នេះ​ដោយ​អ្នកនាំពាក្យ​របស់​លោក​ Vladimir​ Putin​ គឺ​លោក​ Dmitry​ Peskov​ គ្រាន់តែ​ក្រើនរំឭក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​ “​លោក​ Vladimir​ និង​លោកស្រី​ Lyudmila​ បាន​លែងលះ​គ្នា​ហើយ​”​ ហេតុ​ដូច្នេះ​ ខ្ញុំ​មិន​មាន​តួនាទី​អ្វី​ក្នុង​ការ​និយាយ​អំពី​លោកស្រី​ Lyudmila​ ឬ​ក៏​និយាយ​ពី​រឿង​ផ្ទាល់ខ្លួន​របស់​គាត់​ឡើយ​”​។​

លោក​ ពូ​ទី​ន​ និង​ប្រពន្ធ​របស់​គាត់​ បាន​ប្រកាស​លែងលះ​គ្នា​ នៅ​តាម​ទូរទស្សន៍​ កាលពី​ខែកក្កដា​ ឆ្នាំ​ ២០១៣​ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​ពេល​ជាង​ ៣០​ ឆ្នាំ​ មក​នោះ​ ហើយ​ការ​លែងលះ​គ្នា​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ក្នុង​ការ​សម្ដែង​របាំ​បា​ឡេ​មួយ​។​

ចាប់ពី​ពេល​នោះ​មក​ អតីត​ស្ត្រី​ទី​មួយ​របស់​ប្រទេស​រូ​ស្ស៊ី​រូប​នេះ​ បាន​រក្សា​បញ្ហា​ផ្ទាល់ខ្លួន​ពី​សាធារណៈ​យ៉ាង​ខ្លាំង​។​

បញ្ហា​លម្អិត​អំពី​គ្រួសារ​និង​ជីវិត​ឯកជន​របស់​លោក​ Vladimir​ Putin​ គឺ​ត្រូវ​បាន​ឃ្លាំមើល​ដោយ​ វិមាន​ក្រិ​ម​ឡាំង​ ហើយ​សូ​ម្បី​តែ​កន្លែង​ស្នាក់​នៅ​របស់​កូន​ទាំង​ពីរ​របស់​លោក​ ក៏​មិន​ត្រូវ​បានដឹង​ជា​សាធារណៈ​ដែរ​។​

មានការ​រំពឹង​ទុកជា​ច្រើន​អំពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​លោក​ ពូ​ទី​ន​ ជាមួយ​អតីត​កីឡាការិនី​អូ​ឡាំ​ពិ​ក​វ័យ​ ៣២​ ឆ្នាំ​ ម្នាក់​មានឈ្មោះ​ថា​ Alina​ Kabaeva​។​ កាលពី​ឆ្នាំ​មុន​ វិមាន​ Kremlin​ ត្រូវ​បាន​បង្ខំ​ឱ្យ​បដិសេធ​ចំពោះ​របាយការណ៍​ដែល​ថា​ប្រធានាធិបតី​ វ័យ​ ៦៣​ ឆ្នាំ​ បាន​មានកូន​ជាមួយ​នាង​៕

ប្រែសម្រួលដោយ៖ សេង​ វិបុល  / ប្រភព៖  CNN

Share

Image
Image
Image