en     km
en     km

អតីតមេដឹកនាំផ្ដាច់ការសូដង់ត្រូវបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារបន្ទាប់ពីពលរដ្ឋនិងកងទ័ពទាញទម្លាក់ពីអំណាច

Share

តាមទីភ្នាក់ងារសារព័ត៌មានReuters ដែលស្រង់ប្រភពរបស់គ្រួសារលោកអតីតប្រធានាធិបតីសូដង់Omar Al-Bashir  ឱ្យដឹងថា អតីតប្រធានាធិបតីត្រូវបានពលរដ្ឋនិងកងទ័ពបណ្ដេញចេញពីអំណាចនឹង ត្រូវនាំឈខ្លួន រស់នៅក្រោមដំបូលពន្ធនាគារ​ Kobarដោយ ចាកចេញពីវិមានប្រធានាធិបតី ។​

លោកBashir ដែលពេលនេះអាយុ៧៥ ឆ្នាំកំពុងស្នាក់នៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្ត ទុកដាក់ពីក្រសួងការពារជាតិក្នុងបន្ទប់តូចមួយ មុននាំខ្លួនទៅនៅពន្ធនាគារ ។

Kobarជាពន្ធនាគារនៃអ្នកទោសនយោបាយនៅភាគខាងជើងក្នុងរដ្ឋធានី ខាទុម ក្បែរទន្លេនីល។

តាមប្រភពដដែលនេះ  បងប្អូនប្រុសរបស់ លោក អតីតនាយករដ្ឋ និងមន្ត្រីជាន់ខ្ពស់​របស់​លោក ជាច្រើន នាក់​ត្រូវនាំទៅឃុំខ្លួននៅក្នុងពន្ធនាគារនេះច្រើនថ្ងៃមកហើយ។

គួររំលឹកថា ការធ្លាក់ចេញពីអំណាចរបស់លោកលោកBashir គឺមកពីការចូលរួមបណ្ដេញពីក្រុមយោធា និងពលរដ្ឋ។

យ៉ាងណា មេដឹកនាំបាតុកម្មនិយាយថាបាតុកម្មនឹងមិនទាន់ចប់ទេរហូតទាល់តែក្រុមប្រឹក្សាយោធា បណ្តោះអាសន្ន (TMC) កំពុងកាន់អំណាចត្រូវផ្ទេរអំណាចទៅឱ្យអាជ្ញាធរស៊ីវិល តាមរយៈការបោះឆ្នោត។

សមាគមអ្នកប្រជាធិបតេយ្យ ស៊ូដង់ (SPA) ដែលដឹកនាំការបះបោរនេះបានអំពាវនាវឱ្យមា​នការផ្លាស់ប្តូរ ទាំងស្រុងដើម្បីបញ្ចប់ការបង្ក្រាប និង ធ្វើទុក្ខបុកម្នេញ ជាលក្ខណៈហិង្សាលើក្រុមប្រឆាំងការលុបបំបាត់ អំពើពុករលួយនិងបក្សពួកនិយមនិងបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចដែលកាន់តែយ៉ាប់យ៉ឺនក្នុងអំឡុងពេលដែលលោក Bashir កាន់កាប់អំណាចចុងក្រោយនេះ។

ក្រុមបាតុករ ក៏អំពាវនាវឱ្យបង្កើតរដ្ឋាភិបាលដែលមានសមាសភាព រដ្ឋមន្ត្រីចំនួន 17 រូបនិងសភាអន្តរកាលដែលមានសមាជិក 120 នាក់ដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល។

ក្រុម TMC បាននិយាយថាខ្លួនត្រៀមឆ្លើយតបនឹងការទាមទារមួយចំនួនរបស់ក្រុមបាតុកររួមទាំង សន្យាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕

 

Share

Image
Image
Image