en     km
en     km

អតីតប្រធានាធិបតីកោះម៉ាឌៀវដែលបង្ខំឱ្យនិរទេសប្រកាសវិលចូលប្រទេសវិញ

Share

អតីតប្រធានាធិបតីនៃដែនដីកោះម៉ាឌៀវ លោក Mohamed Nasheed ប្រកាស់ថា លោកនឹងវិលចូលប្រទេសរបស់លោកវិញនៅពេលឆាប់ៗនេះ ដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតីដែលប្រព្រឹត្តទៅនៅខាងមុខនេះ។

លោក Mohamed Nasheed បានប្រាប់បណ្ដាញផ្សាយព័ត៌មានBBC ថាលោកត្រូវតែ ត្រឡប់ទៅប្រទេសលោកវិញ គឺឆាប់ៗនេះ ដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតី។

សេចក្ដីសម្រេចរបស់លោក Nasheed  ធ្វើឡើងមួយថ្ងៃបន្ទាប់ពីតុលាការកំពូល ប្រទេសរបស់លោកបានបង្គាប់ឱ្យ ដោះលែងអ្នកទោសនយោបាយ និងអនុញ្ញតឱ្យអតីតប្រធានាធិបតីរូបនេះ វិលចូលប្រទេសវិញ ដើម្បីចូលរួមការបោះឆ្នោត។

លោក Nasheed បានភៀសខ្លួនទៅនៅប្រទេសអង់គ្លេស ភ្លាមៗបន្ទាប់ពីតុលាការកោះម៉ាឌៀវចោទប្រកាន់លោកពីបទដឹងនាំការធ្វើបាតុកម្មដោយខុសច្បាប់។ បច្ចុប្បន្នលោកស្ថិតនៅប្រទេសស្រីលង្កា។ លោកត្រូវបានធ្វើរដ្ឋប្រហារទំលាក់ពីតំណែងគូប្រជែងរបស់លោកនៅឆ្នាំ២០១៣។

សេចក្ដីសម្រេចរបស់តុលាការកំពូលនេះក៏ធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដាក់សម្ពាធយ៉ាងខ្លាំងលើ រដ្ឋាភិបាលរបស់ប្រធានាធិបតី Abdulla Yameen ដោយបង្ខំឱ្យបើកច្រកទទួលយកលោក Nasheed មកវិញ៕

 

 

 

Share

Image
Image
Image