en     km
en     km

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវឈរក្នុងរង្វង់ក្រចកសេះក្នុងសំណុំរឿងលួចថវិកាជាតិ

Share

សវនាការជំនុំជម្រះក្ដីក្នុងសំណុំរឿងពុករលួយរាប់រយលានដុល្លារដែលអតីតនាយករដ្ឋមន្រ្ដីណាជីប រ៉ាសាក់ រងការចោទប្រកាន់នឹងត្រូវជំនុំជម្រះក្ដីនៅថ្ងៃពុធទី៣មេសាឆ្នាំ២០១៩នេះ។តាមបណ្ដាញផ្សាយព័ត៌មាន Channel news Asia បានចុះផ្សាយថា លោក រ៉ាសាក់នឹងត្រូវ​នាំខ្លួន​ឱ្យឈរក្នុងរង្វង់ក្រចះសេះដើម្បីចោទសួរជាផ្លូវការដោយរដ្ឋអាជ្ញា​ករណីប្រឆាំងលោក​ពីបទ​ប្រព្រឹត្តអំពើពុករលួយ។

តាមប្រភពដដែលក្រុមមេធាវីបានដាក់ពាក្យសុំលើកពេលសវនាការប៉ុន្ដែត្រូវបានចៅក្រមជំនុំជម្រះក្ដីបដិសេធ។លោកណាជីបអតីតនាយករដ្ឋមន្រ្ដីដែលចាញ់ឆ្នោតក្នុងការបោះឆ្នោតកាលពីខែឧសភាឆ្នា២០១៧ ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយរកឃើញ​ប្រព្រឹត្តអំពើ​ពុករ​លួយ​ដោយការលួចផ្ទេរថវិកាពីធនាគារមូលនិធីជាតិ ១MDB នូវទឹកប្រាក់ប្រមាណជា​៧០០​រយ​លាន​ដុល្លារចូល​ទៅគណនី​គ្រួសារ​របស់លោក។ក្នុងសំណុំរឿងនេះបើតាមច្បាប់ប្រឆាំង​អំពើ​ពុក​​រលួយប្រទេសម៉ា​ឡេស៊ីគឺលោកណាជីបនឹងប្រឈមមុខមានទោស២៥ឆ្នាំ។លោកណាជីបត្រូវបានរដ្ឋអាជ្ញាចោទ២៤ករណីទៀតក្នុងនោះមានទាំងបំពានអំណាចរដ្ឋផងដែរ។មិនមានតែលោកណាជីបម្នាក់នោះទេស្ថិតក្នុងសំណុំរឿងនេះ គឺមានភរិយានិងកូនរបស់លោកច្រើននាក់ទៀតផង។​

ដោយឡែកអតីតរដ្ឋមន្រ្ដីរបស់លោកណាជីបជាច្រើននាក់ក៏័ត្រូវបានរដ្ឋអាជ្ញាចេញដីកាកោះហៅឱ្យចូលខ្លួនផងដែរ។ពលរដ្ឋនិងក្រុមអ្នកនយោបាយស្អាតស្អំបានហៅលោកណាជីពជាអ្នកនយោបាយក្បត់ជាតិ៕

 

Share

Image
Image
Image