en     km
en     km

​អង្គភាព​សុវត្ថិភាព​ចរាចរណ៍​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​ធ្វើ​ចរាចរណ៍​ថ្ងៃ​បុណ្យអុំទូក​

Share

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ អំពាវនាវ​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ និង​អធ្យាស្រ័យ​ខ្ពស់​ ចំពោះ​ការ​ប្រើប្រាស់​ផ្លូវថ្នល់​ នៅ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​  បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ខាង​មុខ​។​

water-festival-3​តាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ចុះ​នៅ​ថ្ងៃ​ទី​០៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​   គឺ​ គណៈកម្មាធិការ​ បាន​ដាក់​ចេញ​នូវ​ការ​ប្រុង​ប្រយ័ត្ន​ដល់​សាធារណជន​ ចំនួន​ ៦​ចំនុច​សំខាន់​។​
១.​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​របស់​ខ្លួន​ មុន​ពេល​ធ្វើ​ចរាចរណ៍​។​
២.​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ជាប់​ជា​ប្រចាំ​ចំពោះ​អ្នកបើកបរ​រថយន្ដ​ និង​អ្នក​រួម​អ្នកដំណើរ​ទាំងអស់​។​
៣.​អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ ត្រូវ​ពាក់មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា​ ទោះ​ធ្វើ​ដំណើរ​ជិត​ ឬ​ឆ្ងាយ​ និង​គ្រប់ពេលវេលា​។​ ត្រូវ​ចង​ចាំ​ជា​និច្ច​ថា​ “​ មួក​សុវត្ថិភាព​មួយ​ ការពារ​ជីវិត​បាន​ម្នាក់​”​។​
​ទី​៤​ .​មិន​ត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់​ដែល​មាន​ចែង​ក្នុង​ច្បាប់​ គឺ​ រថយន្ដ​ត្រូវ​បើកបរ​ក្នុង​ល្បឿន​ត្រឹមតែ​៨០​ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​នៅ​ក្រៅ​ទីប្រជុំ​ជ​ថន​ និង​ត្រឹមតែ​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ នៅ​ក្នុង​ទីប្រជុំ​ ជន​។​ ចំពោះ​ម៉ូតូ​ បើកបរ​ក្នុង​ទីប្រជុំជន​ត្រូវ​បើកបរ​ ត្រឹមតែ​ ៣០​គីឡូ​ម៉េ​ត្រ​ក្នុង​មួយ​ម៉ោង​ ។​
៥.​សូម​ចង​ចាំ​ជា​និច្ច​ថា​ “​បើ​ពិសារ​គ្រឿង​ស្រវឹង​ កុំ​បើកបរ​ “​ ពីព្រោះ​ប្រសិនបើ​ស្រវឹង​អ្នកបើកបរ​នឹង​បាត់​ម្ចាស់​ការ​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​រួម​ដំណើរ​តាម​ផ្លូវ​ជាមួយ​គ្នា​ និង​បណ្ដាល​ឲ្យ​ស្លាប់​ ឬ​ របួស​ ពិការ​ ។​
៦.​មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូល​រថយន្ដ​ ឬ​ដឹក​សំពីងសំពោង​ ឬ​ដឹក​លើស​ទម្ងន់​និង​មិន​តម្លើង​ថ្លៃ​សំបុត្រ​ ឡើយ​។​

​តាម​សេចក្ដីជូនដំណឹង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ សង្ឃឹម​ និង​ជឿ​ទុកចិត្ត​លើ​ស្មារតី​ប្រុង​ប្រយ័ត្ន​របស់​បងប្អូន​ជនរួមជាតិ​ ក្នុង​ពេល​ធ្វើ​ដំណើរ​កំសាន្ដ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ -១៤-១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ប្រកបដោយ​សុវត្ថិភាព​ និង​សូមកុំ​ធ្វើ​ឲ្យ​ថ្ងៃ​សប្បាយ​រីករាយ​ក្លាយជា​ថ្ងៃ​កើតទុក្ខ​ ព្រោះតែ​ការ​ធ្វេសប្រហែស​ឬ​មិន​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​៕

 

Share

Image
Image
Image