en     km
en     km

អង្គការ​ WWF​ សាទរ​រដ្ឋាភិបាល​បង្កើត​ដែន​ជ​ម្រ​ង​សត្វព្រៃ​ថ្មី​នៅ​ខេត្តក្រចេះ​

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​ក្រសួងបរិស្ថាន​សម្រេច​បង្កើត​តំបន់​អភិរក្ស​ថ្មី​ចំនួន​ពីរ​ស្ថិត​នៅ​ខេត្តក្រចេះ​លើ​ទំហំ​ដី​ជាង​៦​ម៉ឺន​ហិច​តា​មក​នោះ​ នាំ​អោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ (WWF)​សាទរ​ចំណាត់ការ​រដ្ឋាភិបាល​ដោយ​ចាត់​ទុក​ថា​អាច​ជួយ​ការពារ​ធនធានធម្មជាតិ​ និង​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតដែនជម្រកសត្វព្រៃចំនួនពីរគឺដែនជម្រកសត្វព្រៃ «ព្រែកប្រសព្វ» និង ដែនជម្រកសត្វព្រៃ«សំបូរ» មានផ្ទៃដីជាង ៦ម៉ឺន ហិចតា ស្ថិតនៅខេត្តក្រចេះ។រូបភាព៖ ក្រសួងបរិស្ថាន

​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​ដែនជម្រកសត្វព្រៃ​ចំនួន​ពីរ​គឺ​ដែនជម្រកសត្វព្រៃ​ «​ព្រែក​ប្រសព្វ​»​ និង​ ដែនជម្រកសត្វព្រៃ​«​សំបូរ​»​ ស្ថិត​នៅ​ខេត្តក្រចេះ​។​ ដែនជម្រកសត្វព្រៃ​ទាំង​ពីរ​នេះ​មាន​ផ្ទៃ​សរុប​ចំនួន​៦២,០០០​ ហិច​តា​។​ អនុក្រឹត្យ​នេះ​ត្រូវ​បានលោក​ សាយ​ សំ​អាល​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​។​

​ការ​បង្កើត​ដែនជម្រកសត្វព្រៃ​ថ្មី​នេះ​ នាំ​អោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សាទរ​ចំពោះ​រាជរដ្ឋាភិបាល​បង្កើត​ដែនជម្រកសត្វព្រៃ​«​ព្រែក​ប្រសព្វ​»​ និង​ «​សំបូរ​»​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​របស់​អង្គការ​ WWF​ ឱ្យ​ដឹង​ថា​ ការ​បង្កើត​ដែន​ជម្រក​ថ្មី​ទាំង​ពីរ​នេះ​ជា​ជំហាន​ឆ្ពោះទៅ​រក​ការពារ​ព្រៃឈើ​ និង​ការពារ​សត្វព្រៃ​ជិត​ផុត​ពូជ​ជា​ច្រើន​ប្រភេទ​កំពុង​មាន​វត្ត​មាននៅ​ដែន​ជម្រក​នេះ​។​

​ដែនជម្រកសត្វព្រៃ​សំបូរ​មាន​ផ្ទៃដី​ ៥០០៩៣​ ហិច​តា​ និង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ​មាន​ផ្ទៃដី​ ១២៧៧០​ ហិច​តា​។​

​តា​។​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ដែនជម្រកសត្វព្រៃ​ទាំំ​ង​ពីរ​នេះ​ជា​តំបន់​ជួយ​ទ្រទ្រង់​ព្រៃឈើ​និង​ជាទី​ជម្រក​របស់​ពពួកសត្វ​កម្រ​ជា​ច្រើន​នៅ​តាម​ដង​ទន្លេ​ ដែល​មាន​ដង់​ស៊ី​ដេ​មនុស្ស​រស់នៅ​តិច​បំផុត​។​

​អង្គការ​ WWF​ បន្ថែម​ថា​ ដែនជម្រកសត្វព្រៃ​«​ព្រែក​ប្រសព្វ​»​ និង​ «​សំបូរ​»​ កំពុង​មាន​វត្តមាន​ថនិកសត្វ​ធំ​យ៉ាងតិច​ ១១​ ប្រភេទ​ សត្វ​ល្មូ​ន​ ៥៦​ ប្រភេទ​ រុក្ខជាតិ​ ៦៨៣​ ប្រភេទ​ ហើយ​សត្វ​ស្លាប​កម្រ​យ៉ាងតិច​ ១៥​ ប្រភេទ​ និង​ត្រី​ធម្មជាតិ​ ២២៣​ប្រភេទ​។​ នេះ​បើ​តាម​ការ​កត់ត្រា​ក្នុង​អំឡុង​ឆ្នាំ​ ២០០៦​ ដល់​ ២០០៧​។​

​លោក​ សេង​ ទៀក​ នាយក​​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិប្រចាំ​នៅ​កម្ពុជា​​(WWF)​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ដែន​ជម្រក​ពីរ​បន្ថែម​ទៀត​ជា​ជំហាន​មួយ​ឆ្នោះ​ទៅ​រក​ភាព​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​ក​ម្ព​ជា​។​លោក​បន្ថែម​ថា​ ព្រៃឈើ​មាន​សារ​សំខាន់​​ណាស់​សត្វព្រៃ​ និង​ធនធានធម្មជាតិ​នានា​ ហើយ​ក៏​សម្រាប់​ប្រជា​សហគមន៍​ក្នុង​ការ​ចូល​រូ​ម​ចំណែក​ការពារ​កុំឱ្យ​មាន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​។​

​លោក​ សេង​ ទៀត​ សង្ឃឹមថា​ អង្គការ​សង្គម​ស៊ី​វិល​នឹង​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​គ្រប់យ៉ាង​តឹង​រឹង​នៅ​ថ្នាក់​មូលស្ថាន​សម្រាប់​ដែនជម្រកសត្វព្រៃ​ថ្មី​នេះ​។​

​លោក​ នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​ និង​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា​ មូលហេតុ​បង្កើត​ដែន​ជម្រក​សត្វ​ថ្មី​នេះ​ ដើម្បី​ការពារ​សត្វព្រៃ​ និង​ព្រៃឈើ​ ព្រោះ​វត្តមាន​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​កំពុង​រសនៅ​ក្នុង​ដែន​ជម្រក​នេះ​។​ សត្វ​កម្រ​ទាំងនោះ​រួម​មាន​ ខ្លាឃ្មុំ​ ដំរី​ ឈ្លូស​ ស្វា​ក្រ​វ៉ា​ត់​ ក្ងោក​ កេងកង​ ជាដើម​។​នេះ​បើ​តាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​។​

​អ្នកនាំពាក្យ​រូប​នេះ​ បន្ថែម​ថា​ តំបន់ការពារធម្មជាតិ​ និង​ដែនជម្រកសត្វព្រៃ​នៅ​កម្ពុជា​មាន​ចំនួន​ ៥២​ កន្លែង​ និង​របៀង​អភិរក្ស​ជីវចម្រុះ​ ៣​ កន្លែង​ ដោយ​មាន​ផ្ទៃ​សរុប​ជាង​ ៧​ លាន​ ២​ សែន​ ហិច​តា​៕

Share

Image
Image
Image