en     km
en     km

អង្គការ​ Plan​ កម្ពុជា​៖​ការ​ផ្ដល់​ឱកាស​ឲ្យ​កុមារី​រៀន​គូ​គំនូរ​គឺ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ចូលរួម​ក្នុង​សង្គម​(​បទ​សម្ភាសន៍​)

Share

​ភ្នំពេញ​៖​ លោក​ កេ​ត​ ច័ន្ទ​តូ​ មន្ដ្រី​ឯកទេស​របស់​អង្គការ​ Plan​ កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​អង្គការ​នេះ​ផ្ដល់​ឱកាស​ដល់​កុមារី​ឲ្យ​បាន​សិក្សា​ ពី​ការ​គូ​គំនូរ​ព្រោះតែ​ចង់​ឲ្យ​កុមារី​មាន​ជំនាញ​វិជ្ជាជីវៈ​មួយ​ច្បាស់ លាស់​ទុកជា​អាជីព​ប្រសិនបើ​កុមារី​ទាំងនោះ​មិន​អាច​បន្ដ​ការ​សិក្សា​នៅ​គ្រឹះ ស្ថានសិក្សា​បន្ដ​ទៀត​។

plan
អង្គការ Plan កម្ពុជា

​លោក​បាន​ពន្យល់​ដូចនេះ​ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ក្នុង​កម្មវិធី​ប្រកួត​គំនូរ​ និង​បាល់​ទាល់​កុមារី​ នៅ​ខេត្ដសៀមរាប​កាលពី​ថ្ងៃ​ ពុធ​ ទី​២៨​ ធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ កេ​ត​ ច័ន្ទ​តូ​ បញ្ជាក់​ ថា​ អង្គការ​ Plan​ កម្ពុជា​មិនមែន​តែ​ផ្ដល់​ឱកាស​សម្រាប់​តែ​កុមារី​ឲ្យ​បាន​សិក្សា​ពី​ការ​គូ​គំនូរ​នោះ​ទេ​ សូ​ម្បី​តែ​កុមា​រា​ក៏​អង្គការ​នេះ​ផ្ដល់​ឱកាស​ឲ្យ​បាន​សិក្សា​ផង​ដែរ​ ក៏​ប៉ុន្ដែ​ជា​គោលដៅ​របស់​អង្គការ​គឺ​លើកទឹកចិត្ដ​កុមារី​ឲ្យ​ហ៊ាន​បង្ហាញ​សមត្ថភាព​និង​ចូលរួម​សកម្មភាព​ក្នុង​សង្គម​។

​ដើម្បី​ជ្រាប​លម្អិត​ជា​បន្ដ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ ស្ដាប់​បទ​សម្ភាសន៍​ រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដែល​បាន​ទៅ​ចូលរួម​ កម្មវិធី​របស់​អង្គការ​ Plan​ នៅ​ខេត្ដសៀមរាប​ជាមួយ​លោក​ កេ​ត​ ច័ន្ទ​តូ​ មន្ដ្រី​ឯកទេស​របស់​អង្គការ​ Plan​ ដូច​តទៅ​៖

 

Share

Image
Image
Image