អាមេរិក៖ នៅខែវិច្ឆិកា ឆ្នាំ២១០៦ នេះ ប្រជាជនអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីជំនួសលោក អូបាម៉ា ដែលចូលនិវត្តន៍។ នៅក្នុងការបោះឆ្នោតតាមរដ្ឋ ឃើញថា បេក្ខជន Donald Trump បានឈ្នះឆ្នោតជាបន្ទបន្ទាប់។ ប្រសិនបោះឆ្នោត ជាប្រធានាធិបតីទៀត គឺលោកជាប្រធានាធិបតីមកពីសាធារណៈរដ្ឋ ដែលគេថាចូលចិត្តធ្វើសង្គ្រាម។ អង្គការសេដ្ឋកិច្ចមួយព្រមានថា Donald Trump នឹងនាំឱ្យមានការផ្ទុះសង្គ្រាមនៅសមុទ្រចិនខាងត្បូង។
អង្គការជំនាញខាងសេដ្ឋកិច្ចមួយបានសម្ដែង ការព្រួយបារម្ភថា ពិភពលោកងាយនឹងគ្រោះថ្នាក់ប្រសិនបើលោក Donald Trumpបានឈ្នះឆ្នោតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបោះឆ្នោតចុងឆ្នាំ២០១៦ នេះ។
អង្គការស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមួយនេះ គឺអង្គការ Economist Intelligence Unit បានព្រមានថាលោក Donald Trumpអាចនឹងធ្វើឱ្យពិភពលោកជួបហានិភ័យខ្ពស់ គឺទាំងសេដ្ឋកិច្ចនយោបាយ និងសន្ដិសុខ។ បែបនេះក្ដីអង្គការសេដ្ឋកិច្ចនេះរំពឹងថាលោក Donald Trump នឹងមិនឈ្នះលោកស្រី Hillary Clinton នោះទេ។
តែអង្គការមួយនេះបានបញ្ជាក់ថាលោក Trump គឺជាមនុស្សគ្រោះថ្នាក់បំផុត គឺគ្រោះថ្នាក់ជាងប្រទេសអង់គ្លេសដែលត្រូវដកខ្លួនចេញពីសហភាពអឺរ៉ុបទៀត ព្រោះនឹងធ្វើឱ្យមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅក្នុងជំលោះសមុទ្រចិនខាងត្បូង។
Economist Intelligence Unit បន្តថាដោយតែលោក Trump អាចប្រឆាំងនឹងរុស្ស៊ី ករណីដែលរុស្ស៊ីចូលលុកលុយប្រទេសអ៊ុយក្រែន និងស៊ីរី នឹងទាញឱ្យពិភពលោកផ្ទុះសង្គ្រាមត្រជាក់ម្ដងទៀត។
នៅក្នុងការបោះឆ្នោតតាមបណ្ដារដ្ឋជាច្រើន គឺ លោក Trump បានឈ្នះជាបន្ដបន្ទាប់លើគូប្រកួតនៅក្នុងគណបក្សសាធារណៈរដ្ឋ របស់លោកដែលអ្នកសង្កេតការណ៍មើលឃើញថា លោក Trump អាចនឹងធ្វើដំណើរឆ្ពោះទៅរកការតែងតាំងជាផ្លូវការចេញពីគណបក្សទៀតផង។
នៅពេលជាមួយគ្នានេះអង្គការសេដ្ឋកិច្ចពិភពលោកមួយនេះរំពឹងថា គណបក្សសាធារណៈរដ្ឋនឹងមិនជ្រើសរើសលោក Trump ជាបេក្ខជនប្រធានាធិបតីនោះទេ។
មិនថាតែស្ថាប័នជំនាញសេដ្ឋកិច្ចពិភពលោកមួយនេះដែលបារម្ភអំពីឥទ្ធិពលរបស់លោក Trump ជាប្រធានាធិបតីរបស់អាមេរិកនោះទេ គឺមានមន្ដ្រីជាន់ខ្ពស់របស់គណបក្សនេះជាច្រើនទៀតក៏ព្រួយបារម្ភផងដែរ ចំពោះអត្តចរិតបេក្ខជនមួយនេះដែលគេថាច្រងេងច្រងាង ហើយចូលចិត្តបង្កភាពភ័យខ្លាច៕
ប្រភព៖ BBC