en     km
en     km

អង្គការ​លំនៅ​ឋានមនុស្ស​ជាតិ​ និង​ក្រសួង​ដែនដី​ សន្យា​សហការ​គ្នា​ជួយ​កែ​លម្អ​លំនៅ​ឋាន​កម្ពុជា​

Share

ភ្នំពេញ៖ ​អង្គការ​លំនៅ​ឋានមនុស្ស​ជាតិ​កម្ពុជា​ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​  បាន​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា​មួយ​ លើ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ ស្ដី​ពី​ លំនៅ​ឋាន​នៅ​កម្ពុជា​។​

រូបភាពពី Habitat for Humanity Cambodia
រូបភាពពី Habitat for Humanity Cambodia

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​លំនៅ​ឋានមនុស្ស​ជាតិ​កម្ពុជា​ ការ​ចុះ​អនុស្សរណៈ​ រវាង​ អគ្គនាយកដ្ឋាន​លំនៅ​ឋាន​នៃ​ក្រសួង​គ្រប់គ្រង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​  គឺ​ដើម្បី​ដោះស្រាយ​លំនៅ​ឋាន​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ក៏​ដូច​ជា​សម្រាប់​ការ​រស់នៅ​ ប្រកបដោយ​សុវត្ថិភាព​ សុខុមាលភាព​ និង​សេចក្តី​ថ្លៃថ្នូរ​ របស់​ពួក​គាត់​ផង​ដែរ​។​

​អនុស្សរណៈ​នេះ​ ចុះហត្ថលេខា​ដោយ​ អគ្គនាយក​ លោក​ បេង​ហុង​ សុ​ជាតិ​ខេ​ម​រ៉ូ​ និង​អង្គការ​លំនៅ​ដ្ឋា​ន​មនុស្សជាតិ​កម្ពុជា​ (HFHC)​ តំណាង​ដោយ​នាយក​ប្រចាំ​ប្រទេស​ លោកស្រី​ Bernadette​ Bolo-Duthy​។

​លោកស្រី​ Bernadette​ Bolo-Duthy​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ លំនៅ​ឋានមនុស្ស​ជាតិ​កម្ពុជា​ បាន​លើក​ឡើង​ថា​៖«​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោកស្រី​បាន​មើលឃើញ​កំណើនប្រជាជន​ខ្ពស់​ និង​ កំណើន​អត្រា​ចំណាកស្រុក​ទៅ​កាន់​ទីក្រុង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​មាន​តម្រូវការ​ទៅ​លើ​លំនៅ​ឋាន​កាន់តែ​ខ្ពស់​។​ លោកស្រី​ ថា​ ស្ថានភាព​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​»​។​

​ចាប់តាំងពី​ អង្គការ​លំនៅ​ឋានមនុស្ស​ជាតិ​ អន្តរជាតិ​បាន​ចុះបញ្ជី​ការិយាល័យ​នៅ​កម្ពុជា​ក្នុង​ខែ​ មក​រា​ ឆ្នាំ​ ២០០៣​ មក​ អង្គការ​នេះ​បាន​ផ្តល់​សេវា​បាន​ ជាង​ ១៨.០០០​គ្រួសារ​ និង​ គ្រោង​ផ្តល់​សេវា​ ជាង​ ៥០.០០០​ ទៀត​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​នេះ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ភាគី​ទាំង​ពីរ​ គឺ​ឆ្លើយ​តប​ទៅ​លើ​ការ​កសាង​លើ​ ចក្ខុវិស័យ​នៃ​គោលនយោបាយ​ជាតិ​ ស្តី​ពី​លំនៅ​ឋាន​ ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ​ ២០១៤​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​៕​

Share

Image
Image
Image