en     km
en     km

អង្គការ​ទស្សនៈ​ពិភពលោកបង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ចង់បាន​ យុត្ដិធម៌​ជាង​សុខភាព​ល្អ​និង​អនាម័យ​

Share

​អង្គការ​ទស្សនៈ​ពិភពលោក​ រក​ឃើញ​ថា​ប្រជាជន​កម្ពុជា​ភាគច្រើន​ ជ្រើសរើស​គោលដៅ​ មួយ​គឺ​ សន្ដិភាព​ យុត្តិធម៌​ និង​គុណភាព​អប់រំ​ និង​គ្មាន​ភាព​ក្រីក្រ​ ជា​ចម្បង​ ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​គឺជា​ជាង​ត្រូវការ​សុខភាព​ល្អ​និង​អនាម័យ​។​

world-vision-pre​ការ​បង្ហាញ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ ធ្វើ​ឡើង​តាម​រយៈ​ការ​ស្ទង់​មតិ​មួយ​ជាមួយ​ ពលរដ្ឋ​ខ្មែរ​ជាង​១២០០០​នាក់​ ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ខែឧសភា​ ដល់​ខែកក្កដា​ ឆ្នាំ​២០១៦​  និង​បាន​សាកសួរ​ពលរដ្ឋ​ក្នុង​៩​ខេត្ត​ និង​រាជធានី​ភ្នំពេញ​  ថា​តើ​គោលដៅ​ណាខ្លះ​ក្នុង​ចំណោម​គោលដៅ​ទាំង​១៧​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs)​។​

​បន្ទាប់​ពី​បាន​រៀបរាប់​ ដោយ​សង្ខេប​ពី​គោលដៅ​អភិវឌ្ឍន៍​ទាំង​១៧​នេះ​រួច​ អ្នកចូលរួម​ត្រូវ​បាន​ស្នើ​ឲ្យ​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​ស្ម័គ្រចិត្ត​នូវ​គោលដៅ​អាទិភាព​ ចំនួន​៣​ ក្នុង​ចំណោម​គោលដៅ​ទាំង​១៧​ គឺ​ គោលដៅ​ទី​១​ ស្ដី​ពី​​គ្មាន​ភាព​ក្រីក្រគោលដៅ​ទី​១៦​ ស្ដី​ពី​ ​សន្ដិភាព​ និង​យុត្ដិធម៌​និង​គោលដៅ​ទី​៤​ ស្ដី​ពី​គុណភាព​អប់រំ​។​

​គោលដៅ​ទាំង​៣​នេះ​ ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​បំផុត​ ដែល​ស្ថិត​នៅ​ជា​ អាទិភាព​ទី​១​ ទី​២​ និង​ទី​៣​ ។​ ចំពោះ​គោលដៅ​២​ទៀត​ ស្ដី​ពី​ ​សុខភាព​ល្អ​ និង​សុខុមាលភាព​និង​គោលដៅ​៦​ ស្ដី​ពី​៣ ​ទឹក​ស្អាត​និង​អនាម័យ​ ត្រូវ​បាន​ជ្រើសរើស​ជា​គោលដៅ​អាទិភាព​ទី​៤​ និង​៥​។​

​តាម​ការ​ស្ទង់​មតិ​ដែល​មានការ​ចូលរួម​ ពី​ប្រជាពលរដ្ឋ​មក​ពី​ ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ សៀមរាប​ ព្រះ​វិហារ​ កំពង់ធំ​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ តាកែវ​ កណ្ដាល​ និង​រាជធានី​ភ្នំពេញ​ សរុប​ចំនួន​១២៦១៣​នាក់​ និង​មាន​សមាសភាព​ចាប់ពី​សិស្សានុសិស្ស​ កសិករ​ អ្នកនេសាទ​ រហូត​ដល់​សាស្ត្រាចារ្យ​ដែល​ពួក​គាត់​មាន​អាយុ​ចាប់ពី​៦​ ដល់​៨៧​ឆ្នាំ​ ។​

​តាម​សំដី​របស់​លោក​ ស្ទី​ហ្វ​ យុគ​ ប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ គឺ​ «​គោលដៅ​អាទិភាព​ទាំង​បី​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ច្រើន​ជាងគេ​នេះ​មិនមែន​ជា​គោលដៅ​សាមញ្ញ​ទេ​។​ការ​បញ្ចប់​ភាព​ក្រីក្រ​ ការ​អប់រំ​ប្រកបដោយ​គុណភាព​ ប្រទេស​ជាតិ​មាន​សន្ដិភាព​ និង​យុត្ដិធម៌​ ក៏​បាន​បង្កប់​និង​បញ្ចូល​នូវ​ដំណើរការ​វឌ្ឍនភាព​សំខាន់ៗ​ ដូច​ជា​ការ​លុប​បំបាត់​នូវ​រាល់​ទម្រង់​ទាំងអស់​នៃ​ហិង្សា​លើ​កុមារ​។​ ការងារ​ទាំង​នេះ​ តម្រូវ​ឲ្យ​មានការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ និង​ការ​សម្របសម្រួល​ដ៏​មាន​ប្រសិទ្ធភាព​រវាង​ក្រសួង​ ស្ថាប័ន​រដ្ឋាភិបាល​ ហើយ​ក៏​តម្រូវ​ឲ្យ​មានការ​សម្របសម្រួល​ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ក្រុម​ប្រជាពលរដ្ឋ​ ព្រមទាំង​ស្ថាប័ន​អន្ដរជាតិ​ផង​ដែរ»​។​

​អង្គការ​ទស្សនៈ​ពិភពលោក​ជឿជាក់​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំងនេះ​ ចាប់ផ្ដើម​ហើយ​និង​បញ្ចប់​ទៅ​ដោយ​មាន​កុមារ​គ្រប់​រូប​មាន​សុខភាព​ល្អ​ មាន​អាហារូបត្ថម្ភ​ល្អ​ និង​ការ​អប់រំ​ល្អ​ ព្រមទាំង​ចាក​ផុត​ទាំងស្រុង​ពី​រាល់​គ្រប់​ទម្រង់​ទាំងអស់​នៃ​អំពើ​ហិង្សា​លើ​ពួក​គេ​។​ ចំណែក​ការ​លុប​បំប​បាត់​ភាព​ក្រីក្រ​ គឺជា​តួនាទី​របស់​មនុស្ស​គ្រប់​រូប​។​ មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង​អាច​រួម​គ្នា​លើ​កម្ពស់​សមភាព​ និង​ជា​ប្រជាជន​សកល​ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយជា​កន្លែង​ដែល​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​កុមារ​គ្រប់​រូប​ទាំងអស់​៕


Share

Image
Image
Image