en     km
en     km

អង្គការ​ក្នុងស្រុក​ចំនួន​ ៥​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ ”​ទិវា​ពន្យារកំណើត​ពិភពលោក​”​

Share

WMC-logo-for-slideshow
​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្អែក​នេះ​ អង្គការ​ក្នុងស្រុក​ចំនួន​៥​ នឹង​រៀបចំ​សន្និសីទកាសែត​ស្ដី​ពី​ ”​ទិវា​ពន្យារ​ កំណើត​ពិភពលោក​”​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ​របស់​យុវជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ចតុមុខ​ និង​ជា​អ្នក​ចាត់ចែង​នៅ​ក្នុង​កម្មវិធី​ស្ដី​ពី​ ”​ទិវា​ពន្យារកំណើត​ពិភពលោក​”​ លោក​ ព្រំ​ វិចិត្រ​ បានឱ្យ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ ដឹង​នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ ដោយ​ទទួល​បានការ​គាំទ្រ​ពី​ក្រសួងសុខាភិបាល​ អង្គការ​ក្នុងស្រុក​ចំនួន​៥​ រួម​មាន​អង្គការ​ UNFPA,​ អង្គការ​PSK​ ,Marie​ Stopes​ International​ ,​ក្រុមហ៊ុន​ Bayer​ Health​ Care​ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ “​ទិវា​ពន្យារកំណើត​ពិភពលោក​”​ ដើម្បី​ចូលរួម​អបអរ​ទិវា​ពន្យារកំណើត​ពិភពលោក​ ក៏​ដូច​ជា​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ​របស់​យុវជន​កម្ពុជា​ឲ្យ​កាន់តែ​ប្រើ​សើរ​។​

​លោក​បញ្ជាក់​ថា​ សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ បន្ទប់​សាគូ​រ៉ា​ ៣​ វេលា​ម៉ោង​ ៣​រសៀល​ ដល់​ម៉ោង​ ៥​ល្ងាច​។​
«​គោលបំណង​ដែល​យើង​រៀ​ចំ​កម្មវិធី​ហ្នឹង​ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ទាក់ទង​នឹង​ការ​ពន្យារ​ កំណើត​ហ្នឹង​ ហើយ​និង​ឱ្យ​ប្រជាជន​គាត់​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ទៅ​កាន់​ដៃគូ​ …»​។​

​លោក​ ព្រំ​ វិចិត្រ​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ ក្រៅពី​គោលបំណង​ ទាំងនេះ​ សន្និសីទកាសែត​នៅ​ពេល​នោះ​ ក៏​មានការ​ចែករំលែក​ចំណេះដឹង​ និង​ទិន្នន័យ​ផ្សេងៗ​  ពី​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ ជុំវិញ​ផលប្រយោជន៍​ និង​អត្ថប្រយោជន៍​នៃ​ការ​ពន្យារកំណើត​ទៅ​ដល់​អ្នកចូលរួម​ផង​ដែរ​។​

«​ការ​រំពឹង​ទុក​របស់​ពួក​យើង​ គឺ​ទី​មួយ​ អាច​ឱ្យ​អ្នក​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដឹង​ថា​ មាន​ ទិវា​ពន្យារកំណើត​ពិភពលោក​ ក៏​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ព្រោះ​អី​ទិវា​ហ្នឹង​ គេ​ប្រារព្ធ​រាល់​ឆ្នាំ​នៅ​គ្រប់​ប្រទេស​ ហើយ​គេ​ចាប់​បាន​ផ្ដើម​ទិវា​ហ្នឹង​តាំងពី​ឆ្នាំ​២០០៧​។​ ប៉ុន្ដែ​នៅ​ កម្ពុជា​អត់​ដែល​ធ្វើ​ពិធី​ហ្នឹង​។​ បន្ទាប់​មក​ទី​ពីរ​ យើង​នឹង​ផ្ដល់​ចំណេះដឹង​ពី​វាគ្មិន​ពួក​យើង​ ដែល​គាត់​មក​ពី​ខាង​ក្រសួង​ និង​ខាង​អង្គការ​ទាំង​ប្រាំ​ហ្នឹង​  គាត់​នឹង​ចែករំលែក​ចំណេះដឹង​ ដែល​ទាក់ទង​នឹង​ការ​ពន្យារកំណើត​ និង​ទិន្នន័យ​ផ្សេងៗ​ ផលប្រយោជន៍​ ឬ​ក៏​អត្ថប្រយោជន៍​អី​ដែល​ប្រជាជន​គួរ​ប្រើប្រាស់​វា​ហ្នឹង​ ឱ្យ​ទាំងអស់​គ្នា​បានដឹង​»​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ក្រៅពី​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ​របស់​យុវជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ ស​ន្និ​សី​ទ្ធ​កាសែត​ពេល​នោះ​ ក៏​នឹង​ឆ្លើយ​តប​នូវ​រាល់​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​ព្រឹត្តិការណ៍​ប្រគុំ​តន្ដ្រី​ ដែល​ត្រៀម​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ និង​សិក្ខាសាលា​ ស្ដី​ពី​ការ​ពន្យារកំណើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង​កោះ​ពេជ្រ​ និង​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ (CKCC)​  នា​ពេល​ខាង​មុខ​ផង​ដែរ​៕

Share

Image
Image
Image