en     km
en     km

អង្គការសហប្រជាជាតិប្រកាសរក​ជំនួយ​សម្រាប់​ជួយ​ជន​ងាយ​រង​គ្រោះ​ឆ្នាំ​២០១៨

Share

​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​តាម​រយៈ​សេចក្ដីថ្លែងការណ៍​ រក​ប្រាក់​ជំនួយ​ ២២​ពាន់​ ៥​រយ​លាន​ដុល្លារ​ សម្រាប់​ជំនួយ​មនុស្សធម៌​ឆ្នាំ​២០១៨​។​

​សេចក្ដីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ ជំនួយ​សកល​នេះ​ ដើម្បី​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ពិភពលោក​។​ នៅ​សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា​ ជំនួយ​ជាង​ ១០​ពាន់​លាន​ដុល្លារ​ ត្រូវ​ជួយ​វិបត្ដិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​ និង​ ប្រទេស​យ៉ែ​មែន​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​ កំពុង​ហែកហួរ​ដោយ​សង្គ្រាម​យ៉ាងធ្ងន់ធ្ងរ​។​ អង្គការសហ ប្រជាជាតិ ​បាន​បញ្ជាក់​ទៀត​ថា​ ជំនួយ​មួយ​ភាគ​ធំ​ទៀត​ត្រូវ​ជួយ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អា​ហ្វ្រិ​ច​។​

​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ទៀត​ថា​ គ្រាន់តែ​នៅ​ក្នុង​ប្រទេស​យ៉ែ​ន​មែន​ កុមារ​ប្រមាណ​ជាង​ ៤០០​ពាន់​នាក់​ ស្ថិត​ក្នុង​ស្ថានភាព​អត់ឃ្លាន​ យ៉ាង​ខ្លាំង​ ចំណែក​ឯង​ប្រទេស​ស៊ី​រី​ ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម​នោះ​ ជនភៀសខ្លួន​រាប់​លាន​នាក់​ក៏​កំពុង​ស្វែងរក​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ផង​ដែរ​។​ ក្រៅពី​នេះ​ជំនួយ​មួយ​ចំនួន​ទៀត​ នឹង​ត្រូវ​យក​ទៅ​ផ្គត់ផ្គង់​ ដល់​ប្រទេស​មួយ​ចំនួន​ ដែល​ប្រឈម​មុខ​ និង​ គ្រោះ​ធម្មជាតិ​ផ្សេងៗ​៕

Share

Image
Image
Image