en     km
en     km

អង្គការលើកលែងទោសអន្តរជាតិ៖អ្នកជាប់ឃុំនៅកម្ពុជា ដ៏ចង្អៀតដូចរង់ចាំគ្រប់បែកកូរ៉ូណា

Share

នាងកញ្ញា លោក លោកស្រីអាចស្តាប់ការរាយការណ៍របស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា នៅទីនេះ៖

អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញនូវរូបភាពដ៏គួរឲ្យភ្ងាក់ផ្អើលមួយ ដែលជាភស្តុតាងដំបូងគេបង្អស់នៅក្នុងការបង្ហាញអំពីស្ថានភាពអមនុស្សធម៌ និងភាពចង្អៀតណែនណាន់តន់តប់ហួសប្រមាណនៅក្នុងពន្ធធនាគារមួយកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងទៅតាមការចេញផ្សាយរបស់អង្គការលើកលែងទោសអន្តរជាតិ ចុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

កាលពីពេលថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិបានឲ្យឈ្មោះកន្លែងឃុំឃាំងនៃប្រទេសកម្ពុជាថាជា« ticking time bomb» ដែលមានន័យថាទីកន្លែងមួយដូចរង់ចាំការផ្ទុះ​គ្រាប់​បែក រត់តាមពេលវេលា  ព្រោះតែទីឃុំឃាំងនេះមានភាពចង្អៀតខ្លាំង ដែលវាអាចជាទីតាំងមួយងាយរងគ្រោះ​ថ្នាក់ដែលបណ្តាលមកពីការផ្ទុះឡើងនៃមេរោគកូរ៉ូណា​ជាមេរោគឆ្លងដ៏កាច​សាហាវ។

លោក David Griffiths នាយកការិយាល័យ នៃអគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិបាន បរិយាយថា ស្ថានភាពដ៏អាក្រក់មួយនេះបានធ្វើឲ្យមានការសើចចំអកជាខ្លាំងចំពោះការឃុំខ្លួនដែលពុំមានភាពដាច់ដោយឡែក ហើយក៏ជាការបង្ហាញមួយឲ្យដឹងថា អាជ្ងាធរកម្ពុជាមានការធ្វេសប្រហេស ដោយមិនបានយកចិត្តទុកដាក់ចំពោះសិទ្ធិជាមូលដ្ឋានរបស់អ្នកទោសទាំងនេះ បើទោះជាដឹងថាជំងឺកូវីត19កំពុងវាយលុកកម្ពុជាក៏ដោយ។ ចំពោះស្ថានភាពនេះ សម្រាប់ អង្គការលើកលែងទោសអន្តរជាតិ គឺមិនអាចទទួលយកបានទេ។ សព្វថ្ងៃនេះពួកគេពិតជាមិនអាចរ​ស់នៅដោយ សុវភាពផ្នែកសុខភាពឡើយ។

ក្នុងន័យនេះ  អាជ្ញាធរត្រូវតែបន្ធូរបន្ថយភាពចង្អៀតណែននៅក្នុងពន្ធធនាគារ។ ជាមួយគ្នា អ្នកជាប់ឃុំទាំងអស់ត្រូវតែ មានសិទ្ធិទទួលបានការថៃទាំសុខភាព ដោយពុំមានការរើស​អើងឡើយ។

លោកDavid Griffiths បានបន្តថា យើងបានទទួលរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះពីប្រទេសកម្ពុជាដោយបានបង្ហាញពីស្ថានភាពអមនុស្សធម៌ចំពោះអ្នកទោសនៅក្នុងពន្ធនាគារមួយកន្លែងនៅកម្ពុជា។ ការដាក់អ្នកទោសនៅក្នុងបន្ទប់ឃុំឃាំងដែលមានមនុស្សច្រើនហួសហេតុបែបនេះ គឺប្រៀបបានទៅនឹងគ្រាប់បែកពេលវេលាមួយដែលកំពុងធ្វើចលនា ហើយត្រៀមនឹងផ្ទុះឡើងនូវជំងឺកូវីត19នេះ នៅក្នុងពេលណាមួយដោយរង់ចាំដល់នាទីត្រូវផ្ទុះប៉ុណ្ណោះ។ លោកទទូចសុំអោយអាជ្ញាធរកម្ពុជាដោះស្រាយចំពោះវិបត្តិដ៏ចង្អៀតណែនណន់តន់តាប់នៅក្នុងពន្ធធនាគារនេះ។

យោងទៅតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថាពន្ធនាគារនៅកម្ពុជាបានឃុំឃាំងមនុស្សចំនួន ៣៨,៩៩០ នាក់គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២០ ទោះបីមានសមត្ថភាពប៉ាន់ស្មានត្រឹមតែ ២៦.៥៩៣ នាក់ក៏ដោយ។ កន្លែងខ្លះត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ ៤៦៣% លើសសមត្ថភាពដាក់។

យោងតាម របាយការណ៍របស់ អង្គការលើកលែងទោសអន្តរជាតិ ចំនួនអ្នកជាប់ពន្ធធនាគារនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំងជាលំដាប់ រហូតទៅដល់ប្រមាណជា 78% ចាប់តាំងពីខែធ្នូ ឆ្នាំ2016 ដែលនេះគឺជាលទ្ធផលនៃយុទ្ធនាការបង្កា្របគឿងញៀន របស់រាជរដ្ឋាភិបាល ហើយគិតមកទល់ពេលនេះគឺជាឆ្នាំទី4ហើយ។

មនុស្សប្រមាណជាជាង ៧២% នៃចំនួនអ្នកទោសទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបានរាយការណ៍មកថាមនុស្សមួយចំនួនត្រូវបានគេដាក់ឃុំខ្លួនបណ្តោះអាសន្នឬការឃុំឃាំងរង់​ចាំ​សវនា​ការ ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងបទល្មើសមជ្ឈឹម​ឬបទល្មើសដែលមិនបង្កហិង្សា ចំនួនដូចជាការប្រើប្រាស់ ឬរក្សាទុកគ្រឿងញៀនជាដើម។ បច្ចុប្បន្ន​មនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានបញ្ចូនទៅផ្តាច់គ្រឿងញៀននៅក្នុងមជ្ឈមណ្ឌល​​​នីតិសម្បទា និងសង្គមកិច្ច ដែលស្ថានភាពប្រើប្រាស់គ្រឿងញៀនមាននៅពាសពេញកម្ពុជា។

ការឃុំខ្លួន គឺដូចជាការចាប់អោយទទួលកំហុស ដែលជ​នសង្ស័យថាប្រើប្រាស់គ្រឿងញៀនទាំងនោះត្រូវបានបញ្ជូនទៅទីនោះនៅក្នុងគោលបំណងធ្វើឱ្យពួកគេឈប់ប្រើប្រាស់គ្រឿងញៀនប៉ុន្តែ ជារូបភាព អនុមនុស្សធម៌ច្រើនជាងការពិត។ ក៏ប៉ុន្តែគេមិនបានដឹងទេថាចំនួនប្រជាជនសរុបនៅក្នុងមណ្ឌលឃុំឃាំងដើម្បីផ្តាច់គ្រឿងញៀននៅកម្ពុជាមានចំនួនអ្នកឃុំខ្លួនប៉ុន្មានឲ្យពិតប្រាកដនោះទេ ក៏ព្រោះតែទន្និន័យនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ សម្រាប់ព័ត៌មានដែលទទួលបានដោយអង្គការលើកលែងទោសអន្តរជាតិបានបង្ហាញថាចំនួនមនុស្សច្រើនកកកុញនៅខាងក្នុងមណ្ឌលផ្តាច់គ្រឿងញៀនទាំងនេះ គឺមានស្ថានភាពធ្ងន់ធ្ងរមិនខុសពីនៅក្នុងពន្ធនាគារប៉ុន្មាននោះទេ។

ទាក់ទិននឹងរបាយការណ៍នឹងរបាយការណ៍របស់ អង្គការលើកលែងទោសអន្តរជាតិ  វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅមិនទាន់សុំការឆ្លើយតបពី អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ឬ ក្រសួងយុត្តិធម៌បានទេនៅថ្ងៃនេះ ប៉ុន្តែ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងពីការដោះ​ស្រាយ នូវភាពចង្អៀតនៃបន្ទប់អ្នកទោស នៅពន្ធនាគារនៅកម្ពុជា ដែលលោករដ្ឋមន្ត្រីថា ក្រួងបាន ដោះស្រាយបានច្រើនហើយនូវភាពចង្អៀតនៃបន្ទប់ឃុំខ្លួនអ្នកទោស។ ចំពោះ ករពី ជំងឺកូនវិដវិញ ក៏លោករដ្ឋមន្ត្រី បានណែនាំអោយមានកាត់បន្ថយ អ្នកពីខាងក្រៅទៅសួរ​សុខទុក្ខ​អ្នក ជាប់ឃុំផងដែរ​ព្រោះតែខ្លាចឆ្លងជំងឺកូវិដ ពីអ្នកខាងក្រៅ។

ដោយមិនថាឡើយ តែកម្ពុជានោះទេ ដែលអង្គការលើកលែងទោសអន្តរជាតិបានបញ្ចេញ​របាយ​ការណ៍ដូចនេះ គឺមានប្រទេសច្រើនទៀត ក៏មានស្ថានភាពអ្នកទោស ដូចកម្ពុជាដែរ។

 ជាការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺកូវីត19 រដ្ឋាភិបាលនានានៅលើពិភពលោករួមទាំងប្រទេសអេត្យូពី(Ethiopia) បារ៉ែន និងអ៊ីរ៉ង់បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែនណន់តន់តាប់នៅក្នុងកន្លែងឃុំឃាំង ដោយត្រូវមានការដោះលែងមនុស្សដែលត្រូវបានចោទប្រកាន់ដោយហេតុផលនយោបាយលើការចោទប្រកាន់តិចតួចនិងអំពើអហិង្សា។ អ្នកជាប់ឃុំឃាំងមុនពេលជំនុំជម្រះមនុស្សចាស់និងមនុស្សដែលមានស្ថានភាពសុខភាពជាមូលដ្ឋាន។

អង្គការលើកលែងទោសអន្តរជាតិកំពុងជំរុញឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវតម្រូវការនៃការបន្តឃុំខ្លួនដើម្បីរក្សាសុខភាពប្រជាជនក្នុងការឃុំឃាំងបុគ្គលិកពន្ធនាគារនិងប្រជាជនទូទៅ។ រដ្ឋាភិបាលគួរតែពិចារណាប្រសិនបើអ្នកទោសមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការដោះលែងមានលក្ខខណ្ឌដោះលែងមុនពេលកំណត់ឬតាមលក្ខខណ្ឌ ឬវិធានការណ៍ផ្សេងទៀតដែលមិនមែនជាការថែរក្សាជំនួស។ រដ្ឋាភិបាលត្រូវគិតឱ្យបានពេញលេញពីកាលៈទេសៈបុគ្គលនិងហានិភ័យដែលអាចកើតមានចំពោះក្រុមអ្នកទោស។ ជាក់ស្តែងដូចជាមនុស្សចាស់ឬអ្នកដែលមានជំងឺធ្ងន់ធ្ងររួមទាំងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដោយយល់ឃើញថាការរីករាលដាលនៃជំងឺឆ្លងនៃជំងឺកូវីត19នេះ គឺជាបញ្ហាសុខភាពសាធារណៈ ជាពិសេសនៅក្នុងបរិយាកាសនៅក្នុងពន្ធនាគារគួរតែមានភាពស្រស់ប្រសើរជាងនេះ ហើយចំពោះអ្នកជាប់ឃុំទាំងអស់អាចមានសិទ្ធិទទួលបានការធ្វើតេស្តត្រួតពិនិត្យដោយឥតគិតថ្លៃចំពោះក៏រកនូវជម្ងឺកូវីត19 រួមទាំងអ្នកដែលត្រូវបានគេគ្រោងនឹងដោះលែងឱ្យមានសេរីភាពផងដែរ។ សម្រាប់អ្នកដែលកំពុងជាប់ឃុំឃាំងឬនៅក្នុងពន្ធនាគារអាជ្ញាធរត្រូវតែផ្តល់នូវស្តង់ដារសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សម្នាក់ៗនិងធានាឲ្យបាននូវការការពារជាអតិបរមាដែលអាចធ្វើទៅបានប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីត19៕

Share

Image
Image
Image