en     km
en     km

អគ្គិសនី​កម្ពុជា​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​

Share

cover-EDC
អគ្គិសនី​កម្ពុជា​ ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ នៅ​ក្នុង​រាជរាជ​ធានី​ និង​ខេត្ដ​មួយ​ចំនួន​ ចាប់ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ខាង​មុខ​ ដើម្បី​អនុវត្ដ​ការងារ​ជួសជុល​ ផ្លាស់​ប្ដូរ​ តម្លើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ពង្រីក​ផ្លូវ​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៦​។​

​បើ​តាម​សេចក្ដីជូនដំណឹង​ដដែល​  តំបន់​ដែល​អគ្គិសនី​ កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​នោះ​ រួម​មាន​៖

១.​ ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​៖​ ក​.​ តំបន់​ភ្លើង​លេខ​ P226,​ P595,​ P1280​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​។​ ខ​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ​ ភូមិ​ត្រពាំង​ថ្លឹង​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

២.​ ថ្ងៃ​សុក្រ​ទី​១២​ កុម្ភៈ​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ អគ្គិសនី​៖​ ក​.​ តំបន់​ភ្លើង​លេខ​ P226,​ P595,​ P1280​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​។​ ខ​.​ តំបន់​ភ្លើង​លេខ​ P1334,​ P1343​ ស្ថិត​នៅ​ភូមិ​សំបួរ​ ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។​ គ​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួល​គោក​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ ភូមិ​ទំនប់​ ភូមិ​ពោងពាយ​ ភូមិ​បា​យ៉ាប​ ភូមិ​ភ្នំពេញ​ថ្មី​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

៣.​ ថ្ងៃ​សៅរ៍​ ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​ការ​  ផ្គត់ផ្គង់​អគ្គិសនី​៖​ ក​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ល្ង​ ភូមិ​ស្រែ​ជំរៅ​ ភូមិ​ព្រៃ​ស្ពឺ​ ភូមិ​ដំណាក់​ត្រ​យឹ​ង​ ភូមិ​ព្រៃ​កំបុត​ ភូមិ​ព្រៃ​សណ្ដែក​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ខ​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះក្របី​ ភូមិ​ព្រែក​ថ្មី​ ក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ ច្បារ​អំពៅ​។​ គ​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ចាប់ពី​ភូមិ​ផ្សារ​លិច​ ក្នុង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ រហូត​ដល់​ឃុំ​ព្រែក​តា​ទែន​ ក្នុងស្រុក​ពញាឮ​ ខេត្ដកណ្ដាល​។​

៤.​ ថ្ងៃអាទិត្យ​ ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​ការ​ ផ្គត់ផ្គង់​អគ្គិសនី​៖​ ក​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ឃ្មួ​ញ​ ភូមិ​អន្លង់​ក្ងាន​ ភូមិ​សំរោង​ ក្នុង​សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​។​ ខ​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះក្របី​ ភូមិ​ព្រែក​ថ្មី​ ក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​។​ គ​.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ចាប់ពី​ភូមិ​ផ្សារ​លិច​ ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ រហូត​ដល់​ឃុំ​ព្រែក​តា​ទែន​ ក្នុងស្រុក​ពញាឮ​ ខេត្ដកណ្ដាល​៕

Share

Image
Image
Image