en     km
en     km

អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​រដ្ឋ​ California​ សហរដ្ឋអាមេរិក​ (មានវីដេអូ)

Share

អ្នក​ពន្លត់​អគ្គិភ័យ​នៅ​រដ្ឋ​ California​ កំពុង​ប្រឹងប្រែង​យ៉ាង​សកម្ម​ដើម្បី​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​មួយ​នៃ​រដ្ឋ​នេះ​ខណៈ​មនុស្ស​រាប់​ពាន់​អ្នក​ត្រូវ​បាន​ជម្លៀស​។​

អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​រដ្ឋ​ California​ សហរដ្ឋអាមេរិក​។
អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​រដ្ឋ​ California​ សហរដ្ឋអាមេរិក​។

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ ប្រជាជន​ប្រមាណ​ជាង​ ៨​ម៉ឺន​២​ពាន់​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញពី​ភាគ​ខាងកើត​ នៃ​ទីក្រុង​ឡូ​ស​ អង់​ជី​ឡេ​ស​។​

​តាម​ប្រភព​ដដែល​នេះ​ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង​បាន​ឆេះ​ នៅ​ក្នុង​តំបន់​ព្រៃ​មួយ​រវាង​រដ្ឋ​ California​ និង​រដ្ឋ​ Nevada​ ខណៈ​អគ្គិភ័យ​នេះ​ បាន​វាយលុក​ និង​លេប​ត្របាក់​ព្រៃ​អស់​ប្រមាណ​ជា​ ១២២០០​ ហិច​តា​។​

​ប្រភព​បន្ដ​ទៀត​ថា​ អាជ្ញាធរ​បាន​បញ្ជូន​កងកម្លាំង​ ពន្លត់​អគ្គិភ័យ​ប្រមាណ​ ១៣០០​នាក់​ ដោយ​មាន​យន្ដហោះ​ ចូលរួម​ប្រតិបត្តិការ​ផង​ដែរ​៕​ ប្រភព​:BBC

Share

Image
Image
Image