en     km
en     km

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ(មានសំឡេង)

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ មានអគ្គិភ័យមួយបានឆាបឆេះឡើងនៅរោងចក្រមួយកន្លែងនៅភូមព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមសេចក្ដីរាយការណ៍ពីអធិការក្រុងតាខ្មៅ ការឆាបឆេះនេះបានកើតឡើងម៉ោងជា ៦ព្រឹក ។

សូមស្ដាប់ប្រសាសន៍របស់អធិការក្រុងតាខ្មៅជុំវិញហេតុការណ៍នេះដូចតទៅ៖

អគ្គិភ័យដែលបានកើតឡើងនេះ គឺបានរលត់ទាំងស្រុងនៅម៉ោងប្រមាណជាង ៧កន្លះព្រឹក។

តាមអធិការក្រុងតាខ្មៅ អគ្គិភ័យនេះបានឆេះក្រណាត់រោងចក្រអស់ ៣០ភាគរយ និងឆេះក្រដាស់កាតុងមួយចំនួន។ តែហេតុការណ៍នេះ មិនបានធ្វើអោយមានអ្នករងរបួស និងសា្លប់ នោះឡើយ។

គួរបញ្ជាក់ផងដែរថា ឡានទឹកដែលជួយសង្រ្គោះក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមានចំនួន ២១ ឡាន ក្នុងនោះមាន រថយន្ដស្នងការដ្ឋាននគរបាលខេត្ត និងរថយន្ដពន្លត់អគ្គិភ័យរបស់កងអង្គរក្ស៕

Share

Image
Image
Image