en     km
en     km

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ពន្យារពេល​បង់ប្រាក់​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​សហគ្រាស​នានា​ ប្រចាំ​ខែមករា​ ឆ្នាំ​២០១៦

Share

cover-Department-of-Taxation
អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ស្តី​អំពី​ការ​ពន្យារពេល​នៃ​ការ​កំណត់​ដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ប្រចាំ​ខែមករា​ ឆ្នាំ​២០១៦​ ដល់​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ទូទៅ​។​

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គ​នាយ​ដ្ឋា​ន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​  បានឱ្យ​ដឹង​ថា​ ដើម្បី​សម្រួល​ដល់​ការ​ទទួល​និង​បង់ប្រាក់​ពន្ធ​ ក៏​ដូច​ជា​ផ្ដល់​ឱកាស​ជូន​អ្នក​ជាប់ពន្ធ​ ដើម្បី​ធ្វើការ​កែប្រែ​ព័ត៌មាន​សហគ្រាស​របស់​ខ្លួន​ ឱ្យ​ស្រប​តាម​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​ ពន្យារ​កាលបរិច្ឆេទ​ នៃ​ការ​កំណត់​ដាក់​លិខិត​ប្រកាស​ និង​បង់ប្រាក់​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ ប្រចាំ​ខែមករា​ ឆ្នាំ​២០១៦​ ដែល​ត្រូវ​ផុត​ កំណត់​កាលបរិច្ឆេទ​ កាលពី​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​វិញ​។​

​តាម​សេចក្ដីជូនដំណឹង​ដដែល​បាន​បន្ថែម​ថា​ មូលហេតុ​នៃ​ការ​ពន្យារពេល​កាលបរិច្ឆេទ​ នៃ​ការ​កំណត់​ដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ប្រចាំ​ខែមករា​ ឆ្នាំ​២០១៦​ នេះ​ គឺ​ដោយសារ​តែ​ពិនិត្យ​ឃើញ​ថា​  អ្នក​ជាប់ពន្ធ​មួយ​ចំនួន​មានការ​យល់​ដឹង​មិន​ទាន់​ច្បាស់​អំពី​ ប្រព័ន្ធ​គ្រប់គ្រង​នេះ​  ស្រប​ពេល​ដែល​អ្នក​ជាប់ពន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ អាសយដ្ឋាន​របស់​ខ្លួន​ ដោយ​មិន​ទាន់​បាន​ជូនដំណឹង​ទៅ​រដ្ឋបាល​សារពើពន្ធ​ ឬ​មិន​ទាន់​បាន​ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​របស់​ខ្លួន​  ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ភាព​រាំងស្ទះ​ក្នុង​ការ​ បង់ប្រាក់​ពន្ធ​៕

Share

Image
Image
Image