en     km
en     km

ហ្ស៊ិ​ម​បា​វេ​ ៖​ គណបក្សប្រឆាំង​រួម​គ្នា​ស្នើ​សុំ​ UN​ ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨🔊

Share

​ហ្ស៊ិ​ម​បា​វេ​៖​ ក្រុម​គណបក្សប្រឆាំង​នៅ​ហ្ស៊ិ​ម​បា​វេ​ ដឹកនាំ​ដោយ​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់​ប្ដូរ​ Movement​ for​ Democratic​ Change​ (MDC)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៣​ មីនា​ បាន​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ​មក​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨​ ដោយសារ​ក្រុម​នេះ​ មិន​ទុកចិត្ដ​ស្ថាប័ន​បោះ​ឆ្នោត​ ហ្ស៊ិ​ម​បា​វេ​។

moka-ber
លោក មូហ្គាបេ

​ស្ថាប័ន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ជា​ឧបករណ៍​នយោបាយ​

​អ្វី​ដែល​ធ្វើ​ឱ្យ​ គណបក្សប្រឆាំង​របស់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​មួយ​នេះ​ បាន​សរសេរ​លិខិត​ទៅ​ អង្គការសហប្រជាជាតិ​ ឱ្យ​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​ គឺ​មូល​ហេតុតែ​មួយ​គត់​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ របស់​ប្រទេស​នេះ​ ក្រោម​ឥទ្ធិពល​ របស់​បក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​ Robert​ Mugabe​។​ លិខិត​របស់​ក្រុមប្រឆាំង​បញ្ជាក់​ថា​ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​សុទ្ធតែ​ជា​ មនុស្ស​របស់​ លោក​ Mugabe​ ហើយ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រាន់តែ​បង្គ្រប់​អាណត្តិ​របស់​លោក​ Mugabe​ ប៉ុណ្ណោះ​។​ ដោយសារ​រឿង​នេះ​ ក្រុមប្រឆាំង​បាន​ទាមទារ​ឱ្យ​ មានការ​រុះរើ​ស្ថាប័ន​នេះ​ ចេញ​តែ​ លោក​ Mugabe​ មិន​យល់ព្រម​ឡើយ​។​ ពួក​គេ​ថា​ បើ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​គឺ​លោក​ Mugabe​ នឹង​អាច​បាត់បង់​អំណាច​យូរ​មក​ហើយ​។​

simv

​អ្វី​នាំ​ឱ្យ​មានការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​ ?

​មានការ​កត្តា​ជា​ច្រើន​ ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ របស់​ប្រទេស​ ហ្ស៊ិ​ម​បា​វេ​ ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ថា​ ជា​ឧបករណ៍​នយោបាយ​ របស់​លោក​ Mugabe​ គឺ​ ៖

-​បន្លំ​តួលេខ​លទ្ធផល​បោះ​ឆ្នោត​  បណ្ដោយ​ឱ្យ​មានការ​ទិញ​សន្លឹក​ឆ្នោត​។​

-​មិន​បាន​ជួយ​ទប់ស្កាត់​ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​ បោះ​បាន​ ២​ដង​យ៉ាងតិច​។​

-​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ មានឈ្មោះ​ស្ទួន​ច្រើន​។​

-​មិន​អាច​ទប់ស្កាត់​ បាន​ឥទ្ធិពល​នយោបាយ​របស់​លោក​ Mugabe​ ចូល​ពាក់ព័ន្ធ​កិច្ចការ​បោះ​ឆ្នោត​។​

-​មិន​អាច​ដោះស្រាយ​បណ្ដឹង​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​។

-​គ្រប់គ្រង​យុទ្ធនាការ​បោះ​ឆ្នោត​មិន​បាន​ល្អ​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច​។

-​មិន​អាច​ជួយ​ធ្វើ​ឱ្យ​មាន​សេរីភាព​សម្ដែង​មតិ​នៅ​រដូវ​បោះ​ឆ្នោត​ឱ្យ​មាន​ភាព​ទួ​លំ​ទូលាយ​។​

sim
សន្ដិសុខ ហ្ស៊ិមបាវេ វាយពលរដ្ឋដែលតវ៉ាប្រឆាំងលោក មូហ្គាបេ

​លោ​ Mugabe​ ប្រកាស​កាន់​អំណាច​ដល់​អាយុ​១០០​ឆ្នាំ​

​កាលពី​ខែកុម្ភៈ​ គឺ​ក្នុង​កម្មវិធី​រម្លឹក​ខួបកំណើត​ ឈាន​ដល់​អាយុ​ ៩៣​ឆ្នាំ​ លោក​ Mugabe​ ខ្លួន​លោក​ផ្ទាល់​ ប្រកាស​ថា​ លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​ គឺ​នៅ​ពេល​លោក​អាយុ​ ១០០​ឆ្នាំ​ ទើប​លោក​នឹង​រក​ពេល​ចូល​និវត្តន៍​។​ លោក​បញ្ជាក់​ថា​ លោក​មិន​ទាន់​ឆ្អែត​នឹង​ការ​កាន់​អំណាច​នេះ​ទេ​ ហើយ​ម្យ៉ាងទៀត​ពលរដ្ឋ​ ហ្ស៊ិ​ម​បា​វេ​ នៅ​តែ​ទុកចិត្ត​លោក​ធ្វើ​ជា​ប្រធានាធិបតី​។​ តែ​យ៉ាងណា​ក៏​ដោយ​ លោក​ Mugabe​ បាន​កាន់​អំណាច​ជិត​៤០​ ឆ្នាំ​ហើយ​។​ ក្នុង​អំណាច​របស់​លោក​ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ នៅ​តែ​ប្រឈម​នឹង​ភាព​ក្រីក្រ​ ចំណាកស្រុក​ រង​ទុក្ខ​វេ​ទា​ រង​ការ​គាបសង្កត់​សេរីភាព​គ្រប់​បែប​យ៉ាង​។​ អ្នកទោស​នយោបាយ​ និង​អ្នកទោស​មនសិការ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ ៕​  ប្រភព​:Africanews.

Share

Image
Image
Image