en     km
en     km

ហ្សិ​ម​បា​វ៉េ​៖​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​៧៥​ភាគរយ​ បេក្ខជន​ពីរ​រូប​ដេញ​ប្រគៀក​គ្នា​យ៉ាង​ខ្លាំង​

Share

​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ហ្សិ​ម​បា​វេ​ បាន​បិទ​បញ្ចប់​ហើយ​ កាល​ថ្ងៃ​ម្សិលមិញ​ ដោយ​ អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជាង​ ៧៥​ភាគរយ​ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​គ្មាន​លោក​មូ​ហ្គា​បេ​ លើ​សន្លឹក​តែ​ មាន​បេក្ខជន​ពីរ​រូប​ប៉ុណ្ណោះ​ដណ្ដើម​សន្លឹក​ឆ្នោត​គ្នា​យ៉ាង​ខ្លាំង​។​

រៀបរៀង​ដោយ​លោក ​នួន​ បូ​រិ​ន​ ហើយ​ លោក ​រឿ​ន​ ឬ​ទី្ធ​ ជូន​សេចក្ដី​ប្រែ​សម្រួល​៖

 

​នៅ​ប្រទេស​ហ្សិ​ម​បា​វ៉េ​ មាន​ព្រឹត្តិការណ៍​ធំ​មួយ​កំពុង​កើតឡើង​គឺ​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​តី​ ការ​បោះ​ឆ្នោត​សភា​ និង​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ ដែល​គេ​ហៅ​ថា​ជា​ការ​ បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ជា​លើក​ដំបូង​ ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​ ។​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​គណៈកម្មការ​បោះ​ឆ្នោត​ ប្រទេស​ហ្សិ​ម​បា​វ៉េ​ អត្រា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ ៧៥​ភាគរយ​នៃ​អ្នកមាន​ឈ្មោះ​បោះ​ឆ្នោត​ ប្រាំ​លាន​ប្រាំ​សែន​ នាក់​។​

​លោកស្រី​ Justice​ Priscilla​ Chigumba​ ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​បាន​និយាយ​ថា​ ដំណើរការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូត​នឹង​គ្មាន​ហិង្សា​ហើយ​ការ​រាប់​សន្លឹក​ឆ្នោត​ ចាប់ផ្ដើម​ភ្លាមៗ​។​ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​បោះ​ឆ្នោត​ នៃ​ប្រទេស​ហ្សិ​ម​បា​វ៉េ​ ប្រកាស​ថា​នៅ​ មណ្ឌលបោះឆ្នោត​ មួយ​ចំនួន​ អ្នកបោះឆ្នោត​ ឈរ​តម្រៀបជួរ​គ្នា​ ដល់​ទៅ​១០​ម៉ែត្រ​ក៏​មាន​ ហើយ​ តំបន់​ខ្លះ​ អ្នក​នៅ​បន្ត​បោះ​ឆ្នោត​រហូត​ម៉ោង​ ៦​ល្ងាច​ ក៏​មាន​។​

​លទ្ធផល​អាច​ទៅ​លើ​ លោក​នេ​សុ​ន​ ចា​មី​សា​ មេ​បក្ស​ប្រឆាំង​មែន​ទេ​?

​តាម​លទ្ធផល​ បឋម​ នៃ​ការ​បោះ​ឆ្នោត​នេះ​ គឺ​មាន​តែ​បក្ស​ធំ​ពីរ​ប៉ុណ្ណោះ​ បាន​កំពុង​កាន់កាប់​សន្លឹក​ឆ្នោត​ រាប់​លាន​សន្លឹក​ គឺ​បក្ស​កាន់​អំណាច​Zanu-PF​ របស់​ប្រធានាធិបតី​ អ៊ិម​ម៉ា​សុ​ន​ ម៉ាក់​ណា​កា​វ៉ា​(Emmerson​ Mnangagwa​ )​ និង​បក្ស​ប្រឆាំង​ នៃ​ចលនា​ ប្រជាធិបតេយ្យ​ ដើម្បី​ផ្លាស់​ប្ដូរ​MDC​ ដឹកនាំ​ដោយ​ អ្នក​សេដ្ឋកិច្ច​វ័យក្មេង​ នេ​សុ​ន​ ចា​មី​សា​(Nelson​ Chamisa,​ )​។​

​យោង​តាម​ សារព័ត៌មាន​The​ News​ Day​ និង​AFP​ ការ​រាប់​សន្លឹក​ឆ្នោត​ រាប់​បាន​ច្រើន​ពាន់​ការិយាល័យ​ ដោយ​ លទ្ធផល​បង្ហាញ​ថា​ ទាំង​លោក​នេ​សុ​ន​ ចា​មី​សា​និង​ម៉ាក់​ណា​កា​ មានការ​ប្រ​កៀ​គ​ គ្នា​យ៉ាង​ខ្លាំង​។​ តែបើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​AFP​ ដែល​ស្រង់​សំដី​លោក​ ចា​មី​សា​មក​ចុះ​ផ្សាយ​ គឺ​ ចលនា​ ប្រជាធិបតេយ្យ​ ដើម្បី​ផ្លាស់​ប្ដូរ​MDC​ បាន​នាំមុខ​ មួយ​ម៉ឺន​ការិយាល័យ​ក្នុង​ចំណោម​ជិត​ពីរ​ម៉ឺន​ការិយាល័យ​។​ តែ​យ៉ាងណា​ក៏​ដោយ​ នេះ​ជា​ការ​អះអាង​របស់​លោក​ចា​មី​សា​។​ លោក​ចា​មី​សា​ បាន​ប្រកាស​ថា​លោក​បាន​ត្រៀម​រួច​ហើយ​ដើម្បី​ បង្កើត​ គណៈរដ្ឋមន្ត្រី​ជំនួស​លោក​ រដ្ឋាភិបាល​លោក​ ម៉ាក់​ណា​ហ្គា​។​ យ៉ាងនេះ​ក្ដី​ លទ្ធផល​ជា​ផ្លូវការ​នៅ​មិន​ទាន់​អោយ​ដឹង​នៅឡើយ​ទេ​។​

​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ មាន​ទំរង់​ពីរ​បែប​ បើ​មិន​ឈ្នះ​ដាច់​គឺ​ត្រូវ​ឆ្លងកាត់​ ជុំ​ផ្ដាច់​ព័​ត្រ​មួយ​លើក​ទៀត​។​ ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣០​ កក្កដា​នេះ​ មានការ​បោះ​ឆ្នោត​ ប្រធានាធិបតី​ផង​ ការ​បោះ​ឆ្នោត​សភា​ និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​។​ សភា​នៃ​ប្រទេស​ហ្សិ​ម​បា​វ៉េ​មាន​២៧០​ អាសនៈ​ ក្នុង​គេ​តម្រូវ​សម្រាប់​ស្ត្រី​ ៦០​អាសនៈ​។​ ចំណែក​ព្រឹទ្ធសភា​មាន​ ៨០​រូប​ ។​

ការ​វាយតម្លៃ​ ការ​បោះ​ឆ្នោត​

​ប្រជាជន​ ឈរ​តម្រៀបជួរ​គ្នា​ វែងៗ​ដោយ​មាន​របៀបរៀបរយ​។​ ជួរ​ខ្លះ​មាន​ជាង​១៥​ម៉ែត្រ​ក៏​មាន​។​ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​នេះ​ បាន​នាំ​អោយ​អ្នកសង្កេតការ​ជាតិ​និង​អន្តរជាតិ​ វាយតម្លៃ​ថា​ពលរដ្ឋ​នេះ​ បាន​បំពេញ​ ឆន្ទៈ​របស់​ខ្លួន​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។​

​អ្នក​សង្កេតការណ៍​មាន​ជាង​៣០០​នាក់​ ក្នុង​នោះ​មក​ពី​សហគមន៍​អឺរ៉ុប​ អា​មេ​រិ​ក​ អង់គ្លេស​ សហព័ន្ធ​អាហ្វ្រិក​ សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ អង្គការ​Human​ Rights​ Watch​ និង​អង្គការ​ Amnesty​ International​ ។​ អ្នក​សង្កេតការណ៍​ បាន​ហៅ​ការ​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាងច្រើន​នេះ​ គឺជា​អច្ឆរិយៈ​ នៃ​ប្រទេស​ហ្សិ​ម​បា​វេ​ ដែល​ធ្លាប់​រសនៅ​ក្រោម​ លោក​ម៉ូ​ហ្គា​បេ​ ៣៧​ឆ្នាំ​ដោយ​ គ្មាន​សេរីភាព​
​ច្រើន​ឡើយ​។​

ការ​ព្រួយបារម្ភ​ ករណី​ពួក​យោធា​ មិន​ទទួលស្គាល​លទ្ធផល​បោះ​ឆ្នោត​

​វេទិកា​នៃ​ការ​ជ្រើសរើស​មេដឹកនាំ​ហ្សិ​ម​បា​វ៉េ​ គឺ​មាន​ឥស្សរជន​តែ​ពីរ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​២៣​រូប​ដែល​ ពលរដ្ឋ​ហ្សិ​ម​បា​វ៉េ​ យក​មក​ដាក់​ក្នុង​បេះដូង​របស់​ខ្លួន​ គឺ​ លោក​ចា​មី​សា​និង​ម៉ា​ណា​កា​វ៉ា​។​ ម្នាក់​ជា​អ្នក​សេដ្ឋកិច្ច​ និង​ម្នាក់​ទៀត​ ជា​អ្នកនយោបាយ​ជើង​ចាស់​ដែល​មាន​វ័យ​៧៥​ឆ្នាំ​ ធ្លាប់​បម្រើ​ការងារ​ជា​អនុ​ប្រធានាធិបតី​ របស់​លោក​មូ​ហ្គា​បេ​ ជា​ច្រើន​ឆ្នាំ​។​ លោក​ម៉ា​ណា​កា​វ៉ា​ ជា​អ្នកនយោបាយ​ ដែល​មាន​ឧត្តមសេនីយ៍​ នៅ​ពីក្រោយ​ ។​ លោក​ត្រូវ​បាន​ពួក​យោធា​លើក​បន្ទុប​ អោយ​ឡើយ​ជំនួស​លោក​មូ​ហ្គា​បេ​។​

​បណ្ដា​ធិ​ការ​ កិច្ចការបរទេស​ លោក​ អា​មេន​ ច្ស​ច​ជា​ (Armen​ Georgian)​ ព្រមាន​ថា​ ឧត្តមសេនីយ​ ជើង​ចាស់​ ដែល​មាន​ឥ​ទិ្ធ​ពល​ទំនង​មិន​ទទួលស្គាល់​លោក​ ចា​មី​សា​ជា​ប្រធានាធិបតី​នោះ​ទេ​ព្រោះ​មិន​ទុកចិត្ត​អ្នកនយោបាយ​វ័យក្មេង​នេះ​ អាច​សម្រប​ខ្លួន​ជាមួយ​កងទ័ព​បាន​។​ លោក​ថា​តើ​ ត្រូវ​ផ្ទេរអំណាច​ដោយ​រលូត​ឬទេ​។​ តែ​លោក​ស​ង្ឃឺ​ម​ថា​ អ្នក​សង្កេតការណ៍​អន្តរជាតិ​ ដែល​មាន​ឥទ្ធិពល​នឹង​ ជួយ​ធ្វើ​អោយ​ដំណើរការ​ផ្ទេរ​ អំណាច​ធ្វើ​បាន​ដោយ​មានការ​យោគយល់​គ្នា​ និង​ក្រោម​ការ​ផ្សះផ្សា​ជាតិ​។​

ការ​បោះ​ឆ្នោត​ដែល​គ្មាន​ លោក​ម៉ូ​ហ្គា​បេ​ នៅ​លើ​សន្លឹក​ឆ្នោត​

​នេះ​ជា​ការ​ដោះ​ដូរ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​និង​ជា​លើក​ដំបូង​នៃ​ប្រទេស​ហ្សិ​ម​បា​វ៉េ​ដែល​ ស្ថិត​ក្រោម​បុរស​ម្នាក់​ជិត​៤០​ឆ្នាំ​។​ លោក​Robert​ Mugabe​ បាន​ដឹកនាំ​ប្រទេស​នេះ​ តាំងពី​ឆ្នាំ​១៩៨០​។​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ការ​បោះ​ឆ្នោត​ដែល​មាន​ត​ម្ភា​ភាព​ ប្រកបដោយ​ភាព​សេរី​នេះ​ គឺជា​រឿង​កម្រ​។​ លោក​បាន​ឆ្លងកាត់​បោះ​ឆ្នោត​ ដែល​ក្រុមប្រឆាំង​គ្មាន​ឩកា​ស​ បាន​ជោគជ័យ​ម្ដងណា​ឡើយ​។​ ក្រោម​ការ​ដឹកនាំ​របស់​លោក​កំណត់​ត្រា​ សិទ្ធិ​មនុស្ស​ នៅ​តែ​អាក្រក់​ជា​ខ្លាំង​។​

​សន្លឹក​ឆ្នោត​ដែល​គ្មាន​រូប​លោក​មូ​ហ្គា​បេ​ គឺជា​ការ​ទាក់ទាញ​អ្នកបោះឆ្នោត​ជំនាន់​ក្រោយ​យ៉ាង​ខ្លាំង​។​ តាម​សេចក្ដីរាយការណ៍​ អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ជាង​៧៥​ភាគរយ​ នៅ​ទូ​ទាំង​ប្រទេស​ ហើយ​ម្នាក់ៗ​បាន​ទៅ​ដល់​ការិយាល័យ​តាំងពី​មុន​ ម៉ោង​៧​ព្រឹក​។​

​លោក​ម៉ូ​ហ្គា​បេ​ ត្រូវ​បាន​ ពួក​យោធា​ដកហូត​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ មិន​ បង្ហូរឈាម​ឡើយ​កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​ឆ្នាំ​២០១៧៕​

Share

Image
Image
Image