Sanna Marin វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេស ហ្វាំងឡង់ ជាស្ត្រីហើយមានវ័យក្មេងជាងគេ លើពិភពលោក។
លោកស្រី ត្រូវបានបោះឆ្នោតគាំទ្រ ពីក្រុមប្រឹក្សាគណបក្សរបស់លោកស្រី គឺគណបក្ស សង្គមប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យទី ៨ធ្នូ ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី ឡើងកាន់តំណែងនេះ ជំនួស លោក Antti Rinne ដែលបានលាលែងពីតំណែង។
លោកស្រី Sanna Marin ទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិតក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សសង្គមប្រជាធិបតេយ្យគឺមានសំឡេង៣២ ទល់ ២៩ ។ បក្សនេះ មានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះ៥ក្រុម កំពុងកាន់អំណាច។
លោកស្រី នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូចំទិវា សិទ្ធិមនុស្សពិពភលោក ។ លោកស្រី Sanna Marinត្រូវបន្តដឹកនាំរដ្ឋាភិបាល ពីលោក Antti Rinne ដែលបានដាក់ពាក្យលាលែងបន្ទាប់ពីលោក បាត់បង់ទំនុកចិត្តពីបក្សកណ្ដាលនិយមកាលពីសប្ដាហ៍មុន ដោយសារមិនអាចដោះស្រាយបានបញ្ហាកុប្បកម្ម។
លោក Rinne ដែលដឹកនាំរដ្ឋាភិបាលចាប់ពីខែមិថុនាមក ស្ថិតការសង្ស័យថា បានគាំទ្រគម្រោងកាត់បន្ថយបុគ្គលិកក្រុមហ៊ុនប្រៃសណីយ៍ហ្វាំងឡង់ចំនួន៧០០នាក់។ ចំណុចគុណវិបត្តិនេះ ទើបបក្សកណ្ដាលនិយមសរបស់លោកម្រេចដកសេចក្ដីទុកចិត្តពីរូបលោក។
ប៉ុន្តែ បញ្ហាចម្បងដែលលោក ស្រី Marin ត្រូវដោះស្រាយជាបន្ទាន់ គឺការតវ៉ាជាច្រើនថ្ងៃរបស់បុគ្គលិកប្រៃសណីយ៍ ។
នាយករដ្ឋមន្ត្រីវ័យក្មេងជាងគេនៃប្រទេសប្រជាធិបតេយ្យជឿនលឿន លោកស្រី Marin បាននិយាយប្រាប់ អ្នកសារព័ត៌មានថាលោកស្រីមិនដែលគិតពីអាយុ និងភេទរបស់លោកស្រីម្ដងណាឡើយ។
ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP បានចុះសម្រង់ដើមរបស់លោកស្រីមកចុះផ្សាយថា ៖«យើងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីស្ដារទំនុកចិត្ត ឡើងវិញ។
សម្រាប់ លោកស្រី Sanna Marinនឹងក្លាយជានាយករដ្ឋមន្ត្រី ពេញសមត្ថភាពក្រោយពីសភា បោះឆ្នោត គាំទ្រ សមាជិកសភា នៅថ្ងៃទី១២ ធ្នូ ។ រដ្ឋសភាប្រទេសហ្វាំងឡង់ មានអាសនៈសរុប ២០០ ។
សម្រាប់បក្សចម្រុះ របស់លោកស្រតី មានសំឡេងភាគច្រើន ១១៧អាសនៈ។
តើនាង Sanna Marinមានប្រវត្តិអ្វីខ្លះ?
សព្វថ្ងៃនាង មានស្វាមី និងមានកូនមួយនាក់ ។ នាងរៀនចប់បរិញ្ញាបត្ររដ្ឋបាលសាធារណៈ។ ក្រោយពីរៀនចប់ នៅឆ្នាំ២០១២ នាងបានក្លាយជាក្រុមប្រឹក្សា ក្រុង។ នៅឆ្នាំ២០១៣ ជាប់ជាប្រធានក្រុមប្រឹក្សា និង ២០១៧ ជាប់ឆ្នោត ក្នុងតំណែងនេះដដែល។ តែនៅឆ្នាំ២០១៤ នាងSanna Marin ត្រូវបានបោះឆ្នោត ជាប់ជាអនុប្រធាននៃគណបក្ស សង្គមប្រជាធិបតេយ្យ ។ នៅឆ្នាំ២០១៥ នាង ជាប់ឆ្នោតជាសមាជិកសភា ហើយ នៅខែមិថុនា ឆ្នាំ ២០១៩នេះ នាងត្រូវបានតែងតាំងជារដ្ឋមន្ត្រីដឹកជញ្ជូន និងគមនាគមន៍។
សម្រាប់លោកស្រី Sanna Marin នៅតែជាស្ត្រីនាយករដ្ឋមន្ត្រីកេ្មងជាងគេ នៅលើពិភពលោក គឺក្មេងជាងគេ គឺក្មេងជាងនាយករដ្ឋមន្ត្រីអ៊ុយក្រែន Oleksiy Honcharuk ដែលមានវ័យ៣៥ឆ្នាំ។ ចំពោះជនផ្ដាច់ការកូរ៉េខាងជើងគីមជុងអ៊ុន បានស្នងតំណែងពីឪពុក គឺបច្ចប្បន្នមានវ័យ៣៦ឆ្នាំ។ នៅពេលលោកកាន់តំណែងនេះ គឺនៅអាយុ ២៩ឆ្នាំគឺជាមេដឹកនាំផ្ដាច់ការក្មេងជាងគេបង្អស់។ ចំណែកប្រទេស El Salvador គឺប្រធានាធិបតីអាយុ ៣៨ឆ្នាំ គឺលោក Nayib Bukele ៕
កែសម្រួល៖ពៅនិកា