en     km
en     km

ស្លូវ៉ាគី៖រដ្ឋមន្ត្រីមហាផ្ទៃលាលែងពីតំណែងចំពេលបាតុករទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង

Share

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសស្លូវ៉ាគី លោក Robert Kalinak បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ទី ១២មីនា ចំពេលផ្ទុះបាតុកម្មទូទាំងប្រទេសទាមទារឱ្យនាយករដ្ឋមន្ត្រី Robert Fico ចុះចេញពីតំណែង។

តាមបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់ ការចុះចេញពីតំណែងរបស់លោក Robert Kalinak  ដោយសារបាតុកទាមទារឱ្យទទួលខុសត្រូវករណីឃាតកម្មលើអ្នកកាសែត និងសង្សារបស់គាត់។

លោក Robert Kalinak  មានប្រសាសន៍ដូចនេះថា ៖« ខ្ញុំត្រូវតែមានអំណាចពេញលេញដើម្បីស៊ើបអង្កេតរឿងនេះ។ ខ្ញុំត្រូវតែមានសមត្ថភាពធ្វើឱ្យប្រទេសស្លូវ៉ាគីមានស្ថេរភាព។ តែបើខ្ញុំគ្មានសមត្ថភាពគឺត្រូវតែសម្រេចលាលែងពីតំណែង»។

ប្រទេសស្លូវ៉ាគីបានធ្លាក់ក្នុងស្ថានភាពប្រឆាំងរដ្ឋាភិបាល រយៈពេល  ២សប្ដាហ៍មក ហើយបន្ទាប់ពីឃាតកម្មទៅលើអ្នកសារព័ត៌មានល្បីម្នាក់ គឺ លោក Jan Kuciak កាលពីថ្ងៃទី ២៥កុម្ភៈ។

នេះជាលើកដំបូងហើយដែលប្រជាជនរាប់ម៉ឺននាក់ចេញដើរតាមដងផ្លូវទាមទារឱ្យរដ្ឋាភិបាលរបស់លោក Robert Fico ចុះចេញពីតំណែងចាប់តាំងពីមហាប្រជុំប្រឆាំងកុម្មុយនីស្តនៅឆ្នាំ១៩៨៩៕

Share

Image
Image
Image