en     km
en     km

ស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១ថ្ងៃ

Share

ភ្នំពេញ៖យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា  រយៈពេល ១ថ្ងៃ នៃថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧លើក បណ្ដាលឱ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ របួសស្រាល ១០នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១១នាក់។

តាមរបាយការណ៍ដដែលនេះ បញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ទីមួយ.ដោយសារមកពីល្បឿន ០៣លើក មិនគោរពសិទ្ធិ ០២លើក មិនប្រកាន់ស្តាំ ០១លើក បត់គ្រោះថ្នាក់ ០១លើក។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឱ្យខូចខាត ម៉ូតូ ០៩ គ្រឿង និងរថយន្តធុនតូច ០៤គ្រឿង៕

Share

Image
Image
Image