en     km
en     km

ស្លាប់ម្នាក់ដោយរន្ទះបាញ់ និងផ្ទះជិត ៨០ខ្នងខូចខាតដោយខ្យល់កន្ត្រាក់កាលពីម្សិលមិញ

Share

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានបង្ហាញនូវរូបភាពផ្ទះជាច្រើនត្រូវដួលរលំ និង ខូចខាតដោយខ្យល់កន្ត្រាក់ ជាមួយនឹងការបាត់បង់ជីវិតមនុស្សដោយសាររន្ទះបាញ់ ក្នុងបាតុភូតភ្លៀងផ្គររន្ទះលាយឡំជាមួយខ្យល់កន្រ្តាក់កាលពីថ្ងៃម្សិលមិញ។

ក្នុងគ្រោះធម្មជាតិកាលពីម្សិលមិញនេះក្រសួងធនធានទឹកបញ្ជាក់ថា មានមនុស្សម្នាក់បានស្លាប់ដោយ សាររន្ទះបាញ់ និងផ្ទះមួយខ្នងត្រូវខូតខាតទាំងស្រុងដោយសារខ្យល់កន្រ្តាក់ ដែលហេតុការណ៍នេះស្ថិតនៅឃុំព្រែករការ ខេត្តកណ្តាល។

                                                                            ផ្ទះត្រូវរបើកដំបូងដោយសារខ្យល់កន្រ្តាក់។

 

ចំណែកនៅស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ បាតុភូតខ្យល់កន្ត្រាក់បានបង្កការខូតខាតផ្ទះអស់ចំនួនជាង ៨០ខ្នងផ្ទះ កាលពីម្សិលមិញដូចគ្នា។ ក្នុងនោះមានផ្ទះរលំចំនួន ១១ខ្នងរបើកដំបូលផ្ទះចំនួន ៦៥ខ្នង របើកដំបូលសាលារៀនចំនួន ០៣ខ្នង និងរបើកដំបូលវិហារ និងសាលាឆាន់ចំនួន ០២ខ្នង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៤ខែក្នុងឆ្នាំ២០១៩នេះ បង្ហាញថា បាតុ ភូតរន្ទះបាញ់បានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ បង្កឱ្យមនុស្ស ១៨នាក់ទៀតទទួលរងរបួស និងសម្លាប់គោក្របីចំនួន ២១ក្បាល ហើយផ្ទះសម្បែង ៤ខ្នងត្រូវខូតខាត។

បាតុភូតខ្យល់កន្ត្រាក់ក្នុងរយៈពេល ៤ខែដូចគ្នានេះ បានសម្លាប់មនុស្សម្នាក់ បង្កឱ្យមនុស្ស ២១នាក់រងរបួស ហើយផ្ទះសម្បែងជាង ៣០០០ខ្នងត្រូវខូចខាត ក្នុងនោះខូតខាតធ្ងន់ធ្ងរចំនួន ៧៦៩ ខ្នង ខូចខាតមធ្យម ឬរបើកដំបូលមានចំនួន ២៧១៧ ខ្នង។ បាតុភូតខ្យល់កន្ត្រាក់នេះដែរ ធ្វើឱ្យខូតខាតដំបូងសាលារៀនចំនួន ២៥ អគារ រោងម៉ាស៊ីនកិនស្រូវចំនួ៣ សាលាឆទាន ២ និងរបើកដំបូលសាលាស្រុកចំនួនមួយ។

ដោយឡែកផលដំណាំរបស់ប្រជាកសិករវិញ រយៈពេលបួនខែដើមឆ្នាំ២០១៩នេះ ករណីខ្យល់កន្ត្រាក់បានបំផ្លាញ់ដើមធូរ៉េនចំនួន ២១៣ដើម និងមៀនប៉ៃលិនចំនួន ២៧០០ដើម៕

 

Share

Image
Image
Image