en     km
en     km

ស្រ្ដីខ្មែរ ៧នាក់ដែលចាញ់​បោកមេខ្យល់ត្រូវបានស្ថានទូតកម្ពុជាជួយសង្រ្គោះនិងបញ្ចូនត្រឡប់មកកម្ពុជាវិញ

Share

ភ្នំពេញ៖ស្ថាន​ឯកអគ្គរាជទូតកម្ពុជាបានជួយសង្រ្គោះស្រ្ដីខ្មែរ ៧ នាក់ ដែលចាញ់បោកមេខ្យល់នាំទៅរៀបការ និងធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស ។

ស្រ្ដីខ្មែរ ៧នាក់ដែលស្ថានទូតកម្ពុជាបានជួយស្រង្រ្គោះមានមកពីប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសចិន និងប្រទេសសឹង្ហបុរី។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចុះនៅថ្ងៃទី  ៩ ខែមីនា ឆ្នាំ២០១៨ដដែលនេះ គឺបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ីដោះស្រាបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន ២នាក់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ ពលករ-ពលការិនីទាំង ២នាក់នោះ បានមកដល់កម្ពុជាវិញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨។

ជាមួយនេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរវៀតណាម ជួយសង្រ្គោះស្រ្ដីខ្មែរ ៣នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ជោតបម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន។

ស្រ្ដី ២នាក់ មកពីខេត្តត្បូងឃ្មុំ និងខេត្តតាកែវ បានធ្វើដំណើរចេញពីកម្ពុជាតាមរថយន្ដទៅដល់ទីក្រុងហាណូយកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ រួចបន្ដដំណើរឆ្ពោះទៅព្រំដែនវៀតណាម – ចិន ប៉ុន្ដែត្រូវបាននគរបាលច្រកទ្វវារព្រំដែនខេត្តឡាងសឺន ឃាត់ខ្លួន នៅថ្ងៃទី ១៦ ខែកុម្ភៈ។

ចំណែកស្រ្ដីរងគ្រោះ ១នាក់ទៀតមកពីភ្នំពេញត្រូវបានមេខ្យល់នាំឆ្លងកាត់តាមប្រទេសវៀតណាមទៅចិន កាលពីអំពឡុងខែតុលា ឆ្នាំ២០១៧ ទៅរៀបការជាមួយបុរសជនជាតិចិន ហើយចុងក្រោយត្រូវបានមេខ្យល់បំបរបង់ចោលក្នុងព្រំដែនខេត្តឡាងសឺន ប្រទេសវៀតណាម ដោយសារនាមានជំងឺ។

ស្ថានទូតបានទទួលស្រ្ដីទាំង ៣នាក់ខាងលើមកស្នាក់នៅបណ្ដោះអាសន្នក្នុងស្ថានទូត និងបានបញ្ជូនពួកគេតាមយន្ដហោះ ត្រឡប់មកដល់កម្ពុជាវិញជាបន្ដបន្ទាប់ នៅថ្ងៃទី ០២ និងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តជាំងស៊ី ជួយសង្រ្គោះស្រ្ដីខ្មែរ ១នាក់ ឈ្មោះ ឡ. ស អាយុ ២២ឆ្នាំ មកពីខេត្តកណ្ដាលដែលត្រូវបានមេខ្យល់បោកបញ្ជោតនាំទៅរៀបការជាមួយបុរសជនជាតិចិននៅអំឡុងខែធ្នូ ឆ្នាំ២០១៧ ។ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅអាហារបរិភោគ សម្ភារៈប្រើប្រាស់ និងរៀបចំឯកសារធ្វើដំណើរ ហើយនាងបានមកដល់កម្ពុជាវិញ នៅថ្ងៃទី ០១ ខែមីនា​ ឆ្នាំ២០១៨។

ក្នុងនេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរីក៏បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ ១នាក់ អាយុ ២៤ឆ្នាំ មកពីខេត្តព្រៃវែង ដែលមិនអាចទ្រាំទ្រការងារលំបាកនៅសឹង្ហបុរីបាន។ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅអាហារបរិភោគ និងជួយទាមទារលិខិតឆ្លងដែន និងសំបុត្រយន្ដហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីបានមកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨៕

 

Share

Image
Image
Image