en     km
en     km

ស្រី្ត​២​នាក់​ នៅ​ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​ដោះ​លែង​ទាំង​យប់​

Share

រូបពលរដ្ឋមកសុំឱ្យដោះលែងស្រ្តីពីរនាក់នោះ នៅឯភ្នំពេញ
រូបពលរដ្ឋមកសុំឱ្យដោះលែងស្រ្តីពីរនាក់នោះ នៅឯភ្នំពេញ

ខេត្តកំពង់ស្ពឺ​៖  ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​ បាន​អះអាង​ថា​ស្ត្រី​ ២​នាក់​ ដែល​ត្រូវ​តុលាការ​បង្គាប់​ឱ្យ​ សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ចាប់ខ្លួន​ ត្រូវ​បាន​ដោះ​លែង​កាលពី​យប់​ថ្ងៃ​ច​ន្ធ​ តាម​ការ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ទៅ​កូនប្រុស​របស់​សម្តេច​ពីរ​នាក់​គឺ​លោក​ ហ៊ុន​ ម៉ា​និ​ត​ និង​ លោក ហ៊ុន​ ម៉ា​នី​ ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការខេត្ត​កំពង់ស្ពឺ​ ដើម្បី​ដោះ​លែង​ស្ត្រី​ ២ ​រូប​នេះ​។​

​តាម​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ ជុ​ណ​ ម៉ឺន​ ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ព្រឹក​នេះ​ថា​ ស្ត្រី​ពីរ​នាក់​ដែល​តុលាការខេត្ត​កំពង់ស្ពឺ​ឃុំខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​នោះ​ ត្រូវ​បាន​ដោះ​លែង​ហើយ​ តាំងពី​ម៉ោង​ ១២​យប់​ ថ្ងៃ​ចន្ទ​មក​ម្ល៉េះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ស្ត្រី​ទាំងនោះ​មិន​មក​ដល់​ផ្ទះ​នៅឡើយ​ទេ​ ព្រោះ​កូនប្រុស​របស់​សម្តេច​នាំ​ពលរដ្ឋ​ទាំង​ពីរ​នោះ​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​។​

​ការ​ដោះ​លែង​ពលរដ្ឋ​ពីរ​នាក់​នេះ​ បន្ទាប់​ពី​ពលរដ្ឋ​ប្រហែលជា​ ៤០​នាក់​ តំណាង​ឱ្យ​ ១៦៥​គ្រួ​សារ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​ គឺ​អ្នកស្រី​ យូ​ រ៉​ន​ និង​ អ៊ិ​ត​ រំ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​នៅ​ភូមិ​ថ្មី​ ឃុំ​តាំង​សំរោង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​៕​

Share

Image
Image
Image