en     km
en     km

ស្រី្ត​វ័យ​៩១​ឆ្នាំ​ម្នាក់​ស្លុតចិត្ត​ពេល​ដឹង​ថា​ក្នុង​ពោះ​របស់​ខ្លួន​មាន​ដុំ​សាច់​រឹង​ដែល​ជា​ទារក​ស្លាប់​រយៈពេល​ជាង​៦០​ឆ្នាំ​

Share

Cover-patient

អេ​ស្ទី​ឡា​ មេ​ឡេ​ន​ដេ​ស​(Estela​ Meléndez)​ រស់នៅ​ក្នុង​ទីក្រុង​មួយ​នៃ​ប្រទេស​ឆី​លី​ Chile​ បាន​ប្រាប់់​CNN​ ថា​៖​ គាត់​មាន​ដុំ​មួយ​នៅ​ក្នុង​ពោះ​យូរ​មក​ហើយ​។​ គាត់​មិន​ដែល​បាន​គិត​សោះ​ថា​វា​ជា​ទារក​ដែល​ស្លាប់​ក្នុង​ពោះ​នោះ​ទេ​។​

​វេជ្ជបណ្ឌិត​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹង​ថា​ គេ​បាន​រក​ឃើញ​ក្រ​ញុំ​ដុំ​សាច់​រឹង​នៅ​ក្នុង​ស្បូន​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ ហើយ​ដុំ​នោះ​ជា​ទារក​ដែល​បាន​ស្លាប់​រហូត​ក្លាយជា​ដុំ​រឹង​កំបោរ​ដែល​វា​មិន​បាន​នាំទុក្ខ​ទោស​ដល់​សុខភាព​ស្ត្រី​រូប​នេះ​ទេ​។​

​ក្នុង​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ អេ​ស្ទី​ឡា​មាន​បញ្ហា​ត្រចៀក​ដោយ​ពិ​បា​ក្នុង​ការ​ស្ដាប់​ និង​ដើរ​ដោយ​ដ​សារ​បញ្ហា​រលាក​សន្លាក់​។​ ប៉ុន្តែ​គាត់​នៅ​តែ​មិន​មាន​បញ្ហា​សុខភាព​ជា​ធំដុំ​ឡើយ​។​ ស្រី្ត​វ័យ​៩១​ឆ្នាំ​រូប​នេះ​ រស់នៅ​ទីកន្លែង​ដ៏​ស្ងប់ស្ងាត់​ និង​មាន​ខ្យល់​បរិសុទ្ធ​ជិត​តំបន់​មាត់ទន្លេ​ជាប់​និង​មហាសមុទ្រ​ប៉ា​ស៊ី​ភិ​ច​ Pacific​។​ ​អាកា​រៈ​របស់​គាត់​ចេះ​តែ​មិន​អី​រហូត​ដល់​មាន​អារម្មណ៍​ឈឺ​ចុកចាប់​ម្តងនេះ​ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ថតកាំរស្មីអ៊ិច​ហើយ​ប្រទះ​ឃើញ​មាន​សញ្ញាណ​គួរ​ឲ្យ​បារម្ភ​។​

​សូម​បញ្ជាក់​​ថា​ តាម​សំដី​របស់​អេ​ស្ទី​ឡា​បាន​ឲ្យ​ដឹង​ថា​៖​ «​គ្រូពេទ្យ​ប្រាប់​ថា​ខ្ងុំ​មាន​សាច់​ដុះ​ហើយ​ត្រូវ​ធ្វើការ​វះកាត់​»​។​ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើការ​ថតកាំរស្មីអ៊ិច​លើក​ទី​ពីរ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ គ្រូពេទ្យ​សឹង​មិន​ជឿ​ភ្នែក​ខ្លូ​ន​ឯង​។​ ក្រុម​គ្រូពេទ្យ​បាន​ជួបជុំ​គ្នា​ធ្វើការ​វិភាគ​ទៅ​លើ​ដុំ​នោះ​ថា​ វា​មិនមែន​ជា​សាច់​ដុះ​តែ​ជា​ទារក​ដែល​ស្លាប់​ជា​យូរ​មក​ហើយ​។​

fetus
​ក្រ​ញុំ​ដុំ​សាច់​រឹង​នៅ​ក្នុង​ស្បូន​ស្ត្រីចំណាស់ ដែល​ជា​ទារក​​បាន​ស្លាប់​រហូត​ក្លាយជា​ដុំ​រឹង​កំបោរ​

​ជាង​នេះ​ទៅ​ទៀត​ស្ត្រី​ដែល​មាន​អាយុ​វែង​រូប​នេះ​ រួម​នឹង​ក្រុម​គ្រួសារ​ស្លុត​ចិត្តជា​ខ្លាំង​។​ គាត់​មាន​ស្វាមី​ជាង​៧៤​ឆ្នាំ​មក​ហើយ​គឺ​លោក​ ម៉ា​ញូ​អែ​ល​ ហ្គ​ន​សា​ឡេ​ (Manuel​ González)​ ជា​អ្នកនេសាទ​ត្រី​បាន​ស្លាប់​តាំងពី​ខែមករា​មក​ម្ល៉េះ​ក្នុង​វ័យ​៩១​ឆ្នាំ​។​ នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ដែល​ពួក​គាត់​មិន​អាច​មានកូន​បាន​។​ ក្នុង​ទឹកមុខ​ក្រៀមក្រំ​ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា​៖​ «​ពួក​យើង​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ ហើយ​នេះ​ជា​មូលហេតុ​»​។​

​ចំនែកឯ​ក្មួយ​ប្រុស​គាត់​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖​ «​យើង​ពិតជា​មិន​អាច​ស្រ​ម៉ៃ​ថា​ តើ​គាត់​មិន​មាន​អារម្មណ៍​ឈឺចាប់​យ៉ាងម៉េច​នៅ​ពេល​មាន​ទារក​ស្លាប់​ក្នុង​ពោះ​ជាង​៦០​ឆ្នាំ​មក​ហើយ​នោះ​?»​។​

​ទោះជា​យ៉ាងនេះ​ក្តី​ ក្រុម​វេជ្ជបណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ក្នុង​តំបន់​បាន​សំរេចចិត្ត​ធ្វើការ​វះកាត់​យក​ដុំ​ទារក​រឹង​នោះ​ចេញ​ ប៉ុន្តែ​ក្រោយ​ការ​សន្មត់​ជាង​លើក​ចុង​ក្រោយ​ ចំពោះ​ករណី​វះកាត់​ស្ត្រី​វ័យ​៩១​ឆ្នាំ​នេះ​ អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាង​អ្វី​ទាំងអស់​។​

​ចំណែក​អេ​ស្ទី​ឡា​ក៏​បាន​ប្រាប់​ផង​ដែរ​ថា​ វា​មានការ​ឈឺចាប់​នៅ​ពេល​ខ្លះ​ តែ​ជា​រឿយៗ​គឺ​វា​មិន​មាន​បញ្ហា​អ្វី​ទេ​គ្រាន់តែ​មាន​អារម្មណ៍​មិនសូវ​ស្រួល​តែ​ប៉ុណ្ណោះ​ឯង​។​ ជា​រឿង​គួ​ឲ្យ​ស្រណោះ​ចំពោះ​អេ​ស្ទី​ឡា​ ដោយ​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​ថា​ ក្រ​ញុំ​ដុំ​សាច់​នៅ​ក្នុង​ពោះ​របស់​គាត់​ជា​ការ​ចង​ចាំ​រវាង​ប្តី​ប្រពន្ធ​គាត់​ដែល​មាន​ក្តី​ស្រ​ម៉ៃ​ថា​នឹង​មានកូន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។​

ប្រែសម្រួល​ដោយ​៖​ ហេង​ រតនា​

Share

Image
Image
Image