en     km
en     km

ស្នងការខេត្តបន្ទាយមានជ័យសុំបង្កើតក្រុមត្រួតពិនិត្យអ្នកទោសប្រើប្រាស់ទូរស័ព្ទ

Share

ខេត្តបន្ទាយមានជ័យ៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យសុំបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យអ្នកទោសប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារ។

ការលើកឡើងរបស់លោក អាត់ ​ខែម ដូចនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែនាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ។

តាមគេហទំព័រដដែលនេះ  ក្នុងកិច្ចប្រចាំប្រចាំខែមេសា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានលើកឡើងថា៖ «ក្រោយពេលប្រសាសន៍ដ៍ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលប្រតិកម្មខ្លាំងៗចំពោះអ្នកទោសនៅក្នុងពន្ធនាគាព្រៃសនៅរាជធានីភ្នំពេញបានលួចប្រើប្រាស់ទូរស័ព្ទដៃក្នុងពន្ធនាគាទំនាក់ទំនងចេញមកខាងក្រៅបង្កបទល្មើសផ្សេងៗដោយល្មើសច្បាប់»។

តាមការលើកឡើងរបស់​លោក អាត់ ខែម គោលបំណងនៃការសុំបង្កើតគណៈកម្មការត្រួតពិនិត្យពន្ធនាគារខេត្តបន្ទាយមានជ័យ គឺដើម្បីរកអ្នកទោសដែលលួចប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារល្មើសនិងច្បាប់ និងដើម្បីពង្រឹងសុវត្ថិភាពក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមិនអោយកើតមាន បទល្មើសខាងក្នុងចេញមកខាងក្រៅ និងគ្រប់គ្រងការងារក្នុងពន្ធនាគារបានល្អប្រសើរដែលមិនធ្លាប់កើតមានក្នុងពន្ធនាគារខេត្តបន្ទាយមាន ជ័យ៕

Share

Image
Image
Image