en     km
en     km

ស្ថាប័ន​មួយ​ចំនួន​នឹង​រៀបចំ​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​

Share

plastic-bag
ការិយាល័យ​អង្គការ​យូ​ ណេ​ស្កូ​ប្រចាំ​កម្ពុជា​ ក្រសួងបរិស្ថាន​ ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​រួម​គ្នា​រៀបចំ​ «​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​»​ ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ថង់​ ប្លា​ស្ទិ​ក​ និង​លើកកម្ពស់​ចំណេះដឹង​ប្រជាពលរដ្ឋ​មិន​ត្រូវ​ចោល​សំរាម​ឥត​សណ្តាប់ធ្នាប់​។​

​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​យុទ្ធនាការ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​យល់​ដឹង​លើ​ការ​កាត់​បន្ថយ​ថង់​ប្លា​ស្ទិ​ក​ និង​ការ​កែ​ច្នៃ​ ព្រមទាំង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​កម្ពុជា​ ជា​ពិសេស​ជួយ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ និង​យុវវ័យ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ «​យុទ្ធនាការ​យុវជន​ និង​ទីក្រុង​ស្អាត​»​ ដើម្បី​ចែករំលែក​គំនិត​ពី​ការ​ គ្រប់គ្រង​កាក​សំណល់​ប្លា​ស្ទិ​ក​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។​

​យុទ្ធនាការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​បទុម​វ​ត្តី​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ ដោយ​មានការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​មួយ​ចំនួន​ និង​ទទួល​បានការ​គាំទ្រ​ពី​ក្រុមហ៊ុន​ Coca-Cola​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ នៅ​មាន​សកម្មភាព​យុទ្ធនាការ​ដោយ​ធ្វើ​បទ​បង្ហាញ​នូវ​ឈុត​វី​ដេ​អូ​ខ្លី​ពិសេស​ មួយ​ស្តី​ពី​ «​ប្លា​ស្ទិ​ក​មិន​រលាយ​»​ ហើយ​វី​ដេ​អូ​នេះ​បាន​ផលិត​ដោយ​អង្គការ​យូ​ណេ​ស្កូ​ និង​មូលនិធិ​ Exo​ រួម​ជាមួយ​និង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ផង​ដែរ​៕

Share

Image
Image
Image