en     km
en     km

ស្ថានទូត​អូស្ដ្រាលី​នឹង​រៀបចំ​ពិធី​ជួបជុំ​ នឹង​ប្រគល់​រង្វាន់​ដល់​អតីត​និស្សិត​ឆ្នើម​កម្ពុជា​ នៅ​ថ្ងៃ​១៣​ វិច្ឆិកា​ ២០១៥​ នេះ​

Share

Cover-Australian-Embassy-in-Phnom-Penh
​ភ្នំពេញ៖ ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា​ និង​សមាគម​អតីត​និស្សិត​កម្ពុជា​ មក​ពី​ប្រទេស​អូស្ដ្រាលី​ (AAA-C)​ រួម​ទាំង​សាកលវិទ្យាល័យ​លំដាប់​កំពូល​នៅ​អូស្ដ្រាលី​មួយ​ចំនួន​ បាន​សហការ​គ្នា​រៀបចំ​ ឱ្យ​មាន​ពិធី​ជួបជុំ​ និង​ប្រគល់​រង្វាន់​ជូន​ដល់​អតីត​និស្សិត​កម្ពុជា​ សិក្សា​នៅ​ប្រទេស​ស្ដ្រា​លី​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ អតីត​និស្សិត​ឆ្នើម​កម្ពុជា​ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ រួម​មាន​ ធុរជន​ មន្ដ្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ បញ្ញា​វ័​ន្ដ​ និង​ថ្នាក់ដឹកនាំ​នៃ​អង្គការ​សង្គម​
ស៊ី​វិល​មួយ​ចំនួន​ នឹង​ជួបជុំ​គ្នា​ក្នុង​ពិធី​ជួបជុំ​អតីត​និស្សិត​កម្ពុជា​ ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ នៅ​ថ្ងៃ​ទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ឯ​សណ្ឋាគារ​ សូ​ហ្វ៊ី​តែ​ល​ ភ្នំពេញ​ ក្នុង​បំណង​ឆ្លុះ​បញ្ចាំង​ពី​ ការ​ចូលរួម​របស់​អតីត​ និស្សិត​កម្ពុជា​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​អូស្ដ្រាលី​ទាំងអស់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​ឱ្យ​ដឹង​ថា​ កម្មវិធី​ជួបជុំ​គ្នា​នេះ​ នឹង​ផ្ដល់​ឱកាស​ឱ្យ​ដល់​អតីត​និស្សិត​កម្ពុជា​មក​ពី​អូស្ដ្រាលី​ ទាំងអស់​ចែករំលែក​នូវ​អនុស្សាវរីយ​ អបអរសាទរ​សមិទ្ធិ​ផល​របស់​ខ្លួន​ រំឭក​មិត្តភាព​ចាស់ៗ​ ព្រមទាំង​កសាង​ទំនាក់ទំនង​ថ្មីៗ​ ជាមួយ​បុគ្គល​ឆ្នើម​នានា​ ដែល​ជោគជ័យ​ក្នុង​អាជីព​នៅ​កម្ពុជា​។​

​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​នេះ​ផង​ដែរ​ AAA-C​ នឹង​ប្រគល់​រង្វាន់​ជូន​អតីត​និស្សិត​ឆ្នើម​កម្ពុជា​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​អូស្ដ្រាលី​មួយ​រូប​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផង​ដែរ​។​

​កម្ម​វិ​ជី​ជួបជុំ​របស់​អតីត​និស្សិត​អូស្ដ្រាលី​នេះ​ ទទួល​ការ​ឧបត្ថម្ភ​ពី​សំណាក់​សកល​វិទ្យាល័យ​លំដាប់​កំពូល​នៅ​អូស្ដ្រាលី​រួម​មាន​ Monash​ Universith,​ University​ of​ Technology​ Sydney:​ Insearch,​ University​ of​ New​ South​ Wales,​ និង​ La​ Trobe​  University​ ។​

​សូម​ជម្រាប​ដែរ​ថា​ កម្មវិធី​អាហារូបករណ៍​ប្រទេស​អូស្ដ្រាលី​ ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩៩៤​ មក​ដល់​ពេល​នេះ​ មាន​និស្សិត​ឆ្នើម​កម្ពុជា​ច្រើន​ជាង​ ៦០០​ នាក់​ បាន​ទទួល​អាហារូបករណ៍​នេះ​ ទៅ​ សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​។​ ក្រៅពី​នេះ​ក៏​មាន​សិស្ស​និស្សិត​កម្ពុជា​ផ្សេង​ទៀត​ ដែល​មាន​ចំនួន​ ច្រើន​ជាង​នេះ​ បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ ជា​លក្ខណៈ​ឯកជន​ ឬ​តាម​រយៈ​កម្មវិធី​ អាហារូបករណ៍​ដទៃ​ទៀត​។​

​ការ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ គឺជា​របត់​នៃ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ក្នុង​ជីវិត​របស់​និស្សិត​ កម្ពុជា​។​ អូស្ដ្រាលី​ ក៏​កំពុង​តែ​ក្លាយជា​គោលដៅ​សិក្សា​ដ៏​ពេញ​និយម​សម្រាប់​និស្សិត​កម្ពុជា​ ផង​ដែរ​។​ ចំនួន​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ បាន​កើន​ពី​ ៥០០​ នាក់​ ក្នុង​មួយ​ឆ្នាំ​ នា​ឆ្នាំ​ ២០០២​ ដល់​ប្រមាណ​ជា​ ២​ពាន់​នាក់​ ក្នុង​មួយ​ឆ្នាំ​ នា​ឆ្នាំ​២០១៤៕

Share

Image
Image
Image