en     km
en     km

ស្ថានទូតអាមេរិកអញ្ជើញផលិតករភាពយន្ដវិស័យSTEMមកបំផុសគំនិតក្មេងជំទង់កម្ពុជា

Share

ភាពយន្ដពាក់ព័ន្ធនឹងវិស័យធំចំនួនបួនគឺScience វិទ្យាសាស្រ្ដ, Technologyបច្ចេកវិទ្យា, Engineeringវិស្វកម្ម និង​Math គណិតវិទ្យា ត្រូវបានយកបញ្ចាំងនៅថ្ងៃទី១១កុម្ភៈ ក្នុងសាលធំទី១នៃរោងភាពយន្ដលីជេនExchange Square។ភាពយន្ដនេះទទួលបានការចូលរួមពីសិស្សមកពីបណ្ដាសាលារដ្ឋនិងឯកជនដែលទូតអាមេរិកថានេះនាំមកនូវការស្វែងយល់ពីការចង់ចេះចង់ដឹងពីSTEMជាគុណតម្លៃប្រចាំថ្ងៃរបស់ពួកគេ។

កញ្ញា ឆោមពៅនិការាយការណ៍ព័ត៌មាននេះ៖

ផលិតករភាពយន្ដអាមេរិកពីររូបបានទទួលការអញ្ជើញពីស្ថានទូតអាមេរិកមកធ្វើការចាក់បញ្ចាំងភាពយន្ដឯកសាររបស់ពួកគេ។ ភាពយន្ដឯកសារនោះគឺនិយាយពីអំណាចនៃការសិក្សាមុខវិជ្ជាSTEMដែលជាប្រចាំថ្ងៃវាកំពុងបម្រើប្រជាលរដ្ឋកម្ពុជានិងពិភពលោកយ៉ាងជិតស្និទ្ធបំផុត៕

ផលិតករទាំងពីរមកពីហូលីវូដ ខាលីហ្វរញ៉ា ដែលជាបងប្អូនបង្កើតនឹងគ្នាមានឈ្មោះថា KIP AND KERN KONWISER បានយកភាពយន្ដដែលទទួលបានរង្វាន់EMMYមកបញ្ចាំងនៅរោងភាពយន្ដលេជេននៃរាជធានីភ្នំពេញសាខា Exchange Square។

ក្នុងបទសម្ភាសនឹងអ្នកសារព័ត៌មានលោកទាំងពីរបានរៀបរាប់ថាភាពយន្ដឯកសារMake it Workដែលប្រែធ្វើឱ្យវាដំណើរការបាន គឺ​ ចែកចេញជាបួនវគ្គមានពាក់ព័ន្ ធនឹងSTEMជាវិថីនៃការផ្លាស់ប្ដូរពិភពលោក។

លោកទាំងពីរបានឆ្លាស់មីក្រូហ្វូនសំដៅនិយាយលើកទឹកចិត្តយ៉ាងមុះមុតចំពោះពលរដ្ឋកម្ពុជាថា៖

សំឡេងទី១——————

តែដោយនិយាយពីឧស្សាហកម្មភាពយន្ដកម្ពុជា លោកថានៅមានវិថីច្រើនកែប្រែ យ៉ាងណាក្នុងសម័យបច្ចេកវិទ្យានេះលោកគិតថាឧស្សាហកម្មភាពយន្ដនៅកម្ពុជាមានឱកាសធំធេងណាស់ដែលអាចបញ្ចូលនិងជម្រុញការកសាងយុវជននៃក្ដីសុបិនល្អៗរបស់ពួកគេបាន រួមជាមួយក្មេងៗដែលបានមើលភាពយន្ដលើកនេះ គឺពួកគេអាចទទួលបានការបំផុសនូវគំនិតនិងអាចយកទៅអនុវត្ត។

សំឡេងទី២——-

ស្ថានទូតអាមេរិកបានយកចិត្តទុកដាក់ជាពិសេសលើប្រធានបទយុវជន បច្ចេកវិទ្យា និងការសិក្សា ហើយនេះមិនមែនជាលើកទីមួយទេដែលភាពយន្ដ អាមេរិកត្រូវបានយកមកចាក់បញ្ចាំងដោយស្ថានទូត។ក៏ប៉ុន្ដែកញ្ញា Linnette Francoមន្រ្ដីទទួលបន្ទុកការងារវប្បធម៌ស្ថានទូតអាមេរិករៀបរាប់ឱ្យវិទ្យុស្រ្ដីដឹងថាអាទិភាពស្ថានទូតគឺបង្ហាញជាបឋមនូវការកត់សម្គាល់ពិសេសពីSTEMនៅក្នុងជីវភាពប្រចាំថ្ងៃ។

សំឡេងទី៣៖នេះជាលើកទី១ហើយដែលយើងបាននាំយកភាពយន្ដពិសេសមួយគឺMake it workហើយមានផលិតករភាពយន្ដKip និង​Kern មកដល់កម្ពុជានិងអាស៊ីអាគ្នេយ៍។ STEMគឺជាអាទិភាពរបស់ស្ថានទូតអាមេរិកនៃគុណតម្លៃការអប់រំSTEM យើងកត់សម្គាល់ពីSTEMដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ សិស្ស​និង​មនុស្សរាល់ថ្ងៃចង់យល់ចងដឹងពីSTEMបែបនេះយើងក៏ស្នើបញ្ចាំងភាពយន្ដនេះ។

បើនិយាយពីវិស័យSTEMនៅកម្ពុជាសព្វថ្ងៃ កញ្ញា មានទស្សនៈថាសិស្សនិងយុវជន ឥលូវចង់ដឹងចង់យល់ពីSTEMជាខ្លាំង។បែបនេះស្ថានទូតបានទាញយកចំណាប់អារម្មណ៍របស់ប្រជាជនខ្មែរជាច្រើនរូបភាពដូចជាទៅដល់ដៃគូមូលដ្ឋាន។

សំឡេងទី៤៖​នៅកម្ពុជាមានការកែច្នៃច្រើន មានការចង់យល់ដឹងពីSTEM ច្រើនឃើញថាសិស្សមានការចាប់អារម្មណ៍ជាខ្លាំងព្រោះការងារខ្ញុំទាក់ទងនឹងសិស្ស​ជាពិសេស ខ្ញុំឃើញថាពួកគេចាប់អារម្មណ៍គម្រោងសួនច្បារ កម្មវិធីកែវយឹត សូឡា គេពួកគេចង់ដឹងចង់ប្រើប្រាស់STEMដោះស្រាយបញ្ហា។យើងបានទាក់ទាញដូចជាការធ្វើការនឹងដៃគូនៅក្នុងមូលដ្ឋានដូចនៅកំពង់ចាម American Corner ជាមួយនឹងAsian Foundation យើងធ្វើការបង្រៀនពីសិស្សសិក្សាកូដ យើងមានកម្មវិធីជាច្រើនមួយឆ្នាំៗ ទាក់ទងនឹងSTEM។

ដោយបានទស្សនាភាពយន្ដនេះហើយ សិស្សមកពីសាលាឯកជនគឺ ហង្សសេរីម៉ូនីតា មកពីសាលាបញ្ញសាស្រ្ដថ្នាក់ទី១០ បានបង្ហាញចំណាប់អារម្មណ៍ថាភាពយន្ដនេះពិតជាបានជម្រុញទឹកចិត្តពួកគាត់ដោយមើលលើស្ថានភាពក្មេងនៅប្រទេសដទៃដែលបានបណ្ដុះបណ្ដាលខ្លួនអាចជួយដល់សង្គមនិងពិភពលោកបាន។

សំឡេងទី៥———

គួរជម្រាបថា ព្រឹត្តិការណ៍បញ្ចាំងភាពយន្ដអាមេរិកកាំងនេះគឺជាកម្មវិធីផ្លាស់ប្ដូរ សិល្បៈពិសេសមួយរបស់ក្រសួងការបរទេសអាមេរិក។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមហាវិទ្យាល័យសិល្បៈភាពយន្ដរបស់សាកលវិទ្យាល័យSouthern Californiaហើយបានធ្វើការនឹងស្ថានទូតអាមេរិកចំនួន៥០ក្នុងមួយឆ្នាំ។កម្មវិធីដែលហៅកាត់ថាAFP ជាទូទៅនាំមកនូវការបញ្ចាំងភាពយន្ដឯកសារបច្ចុប្បន្នភាព របស់អាមេរិកដែលបានទទួលរង្វាន់ជាភាពយន្ដនិទាន ដល់ទស្សនិកជននៅទូទាំង ពិភពលោកដែលដូចជាភាពយន្ដMAKE IT WORKនេះគឺមានគោលបំណង បំបែកការស្រមើស្រមៃ ឈោងចាប់ក្ដីឱ្យបាននូវក្ដីសុបិនទោះក្នុងស្ថានភាព បែបណាក៏ដោយ៕

Share

Image
Image
Image