en     km
en     km

ស្ត្រី​មាន​អំណាច​៥​យ៉ាង​ធ្វើ​ឱ្យ​បុរស​ខ្លបខ្លាច​

Share

​ស្ត្រី​ ត្រូវ​បាន​ចាត់ទុកជា​ភេទ​ទន់ខ្សោយ​ ដែល​ត្រូវការ​យកចិត្តទុកដាក់​។​ ព្រោះ​ក្តី​បារម្ភ​ព្រួយបារម្ភ​ ម្តាយ​ ឪពុក​ មិនសូវ​ឲ្យ​កូនស្រី​បាន​សិក្សា​រៀនសូត្រ​ច្រើន​នោះ​ទេ​។​ ពេល​ខ្លះ​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ក៏​គិត​ថា​ខ្លួន​គ្មាន​អំណាច​អ្វី​ដែរ​។​ តែ​ការ​គិត​ដូចនេះ​គឺ​ខុសស្រឡះ​។​ ជា​ការ​ពិត​ស្ត្រី​មាន​ឬ​ទ្ធិ​ពី​កំណើត​។​

 

រូបភាពពី Goolge
រូបភាពពី Goolge
​តាម​សៀវភៅ​ «​ច្បាប់ស្រី​»​ ដែល​ចងក្រង​ដោយ​លោក​ គង់​ សុខ​ហេង​ បោះពុម្ព​ឆ្នាំ​ ២០០៩​ បាន​រៀបរាប់​ពី​កម្លាំង​ស្ត្រី​ដោយ​លើក​ឡើង​ពី​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​ ដែល​ទ្រង់​បាន​សម្តែង​ថា​ ស្ត្រី​មាន​កម្លាំង​ខាងក្រៅ​ខ្លួន​ចំនួន​៥​គឺ​ កម្លាំង​រូប​កាយ​ ទ្រព្យ​ ញាតិ​ បុត្រ​ សិ​ល​។

1-​អំណាច​រូប​កាយ​ ៖​ រូប​សម្រស់​ស្ត្រី​ អាច​បញ្ជា​បុរស​ និង​ សម្លាប់​បុរស​ដោយ​ងាយ​។​ សម្រស់​របស់​ស្ត្រី​រាប់​បញ្ចូល​ទាំង​ កាយវិការ​ ឥរិយា​បទ​ ពាក្យ​សម្ដី​ ភ្នែក​ ស្បែក​ សម្បុរ​ ជាដើម​។​ ទាំងនេះ​ជា​អាវុធ​ដ៏​មុត​ស្រួច​ របស់​ស្ត្រី​។​

2-​អំណាច​ទ្រព្យ​៖​  ទ្រព្យធន​របស់​ស្ត្រី​ដែល​មាន​ច្រើន​សម្បូរ​បែប​ ដែល​អាច​គ្រប​សង្កត់​ អំណាច​របស់​បុរស​។​ ពេល​ខ្លះ​កម្លាំង​ទ្រព្យ​របស់​ស្ត្រី​អាច​នឹង​ មាន​ភាពល្អ​ប្រសើរ​ជាង​ រូបសម្បត្តិ​ទៅ​ទៀត​។​ ពេល​មានសម្បត្តិ​រូបអាក្រក់​ក៏​អាច​ឃើញ​ថា​ស្អាត​ដែរ​។​

3-​អំណាច​ញាតិ​៖​ អ្នក​ដែល​មាន​ ញាតិ​ច្រើន​ដែល​មិនជា​ក្មេង​កំព្រា​ហើយ​ញាតិ​នោះ​មានទ្រព្យ​សម្បត្តិ​ច្រើន​។​

4-​អំណាច​បុត្រ​៖​ រវាង​ឪពុក​ និង​ ម្តាយ​ កូនៗ​មិន​ថា​តែ​ប្រុស​ឬ​ស្រី​ គឺ​មាន​ភាព​ជិត​ស្និ​ទ​ផ្លូវ​កាយ​ និង​ ចំណង​ផ្លូវចិត្ត​ទៅ​លើ​ ម្តាយ​ច្រើន​ជាង​។​ កាលបើ​មាន​ជម្លោះ​ នៅ​ក្នុង​គ្រួសារ​ដែល​ផ្តើម​ចេញពី​ស្ត្រី​ ឬ​ ស្ត្រី​ជា​អ្នក​ខុស​ហៀ​ប​និង​លែងលះ​គ្នា​ ហើយ​បែ​ជានា​វិញ​គឺ​ដោយសារ​តែ​កូន​និង​ឯង​ព្រោះ​កូន​តាម​ម្តាយ​ជាង​ឪពុក​។​

5-​អំណាច​សីល​៖​ ជា​ការ​ប្រព្រឹត្ត​ល្អ​នៅ​ក្នុង​បែបបទ​សីលធម៌​។​ ខ្លួន​ជា​ស្ត្រី​និង​ជា​ភរិយា​គ្រប់លក្ខណ៍​ទន់ភ្លន់​ សុភាព​រាបសា​  ស្គាល់​ការ​ខុស​ត្រូវ​សព្វគ្រប់​។​ ប្រការ​ទាំងនេះ​ធ្វើ​ឲ្យ​ស្ត្រី​អាច​សម្រេច​បាន​កិច្ច​ទាំងឡាយ​បាន​ជាង​បុរស​៕​  

Share

Image
Image
Image