en     km
en     km

ស្ត្រីអារ៉ាប់ប៊ីសាវអូឌីតទទួលបានសិទ្ធិបើកបរដែលជាលើកដំបូង

Share

ព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាវអូឌីត បានចេញរាជក្រឹត្យអនុញ្ញាតឱ្យស្រ្ដីទទួលបានសិទ្ធិបើកបររថយន្ដដែលជាលើកដំបូង ខណៈប្រទេសនេះ ប្រកាន់ភាពតានតឹងលើស្រ្ដីដោយ​សារតែវិន័យសាសនា ។

តាមទីភ្នាក់ងារសារព័ត៌មានប្រទេសអារ៉ាប់ ក្រសួងនានារបស់រដ្ឋត្រូវរៀបចំអនុវត្តរាជក្រឹត្យក្នុងរយៈពេល ៣០ថ្ងៃ ហើយត្រូវដាក់ឱ្យចូលជាធរមាននៅឆ្នាំ ២០១៨ ។

ប្រទេសអារ៉ាប់ប៊ីសាវអូឌីតជារដ្ឋមួយដែលហាមស្ត្រីក្នុងការបើកបរទោះបីជាទោចក្រយានយន្ដក្ដី។ ក្រុមសិទ្ធិមនុស្សនៃប្រទេសអារ៉ាប់ប៊ីសាវអូឌីតបានសាទរចំពោះរាជក្រឹត្យរបស់ព្រះមហាក្សត្រដោយចាត់ទុកថា កើតឡើងដោយសារតែការតស៊ូរបស់ស្រ្ដីទាមទារសិទ្ធិក្នុងការធ្វើសេចក្ដីសម្រេចដូចនឹងបុរសផងដែរ។

អារ៉ាប់ប៊ីសាវអូឌីតជាប្រទេសដែលប្រកាន់សាសនាម៉ូស្លិមធំជាងគេមួយដែរនៅលើពិភពលោក ។

 

 

Share

Image
Image
Image