en     km
en     km

ស្ត្រីនៅតែមានឱកាសក្លាយជាមេដឹកនាំពិភពលោក គឺកើតមានពីសមត្ថភាពនិងការតស៊ូ

Share

កាលពីថ្ងៃចន្ទទី៨មីនា គឺជាទិវាអន្តរជាតិនារី ៨មីនា ។ ពិភពលោកទាំងមូលបានប្រារព្ធទីវា នេះ ដោយ ប្រទេសនីមួយៗ បានបង្កើតព្រឹត្តិការណ៍នេះ រៀងៗខ្លួន។ សម្រាប់ឆ្នាំ២០២១នេះ គឺជាខួប ១១០ឆ្នាំ។

ប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មាន១៩៣ប្រទេស គឺក្នុងនោះ ២១ប្រទេសដឹកនាំដោយស្ត្រី គឺជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ។ នេះបើយោងតាម តារាវិភាគ ទន្ន័យ មួយរបស់ the Women Power Index​ស្រង់ពី ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ ។ កម្មវិធីនៃគោលនយោបាយ សម្រាប់ស្រ្តី បានបញ្ជាក់ថា ការចូលរួមគ្រប់សង្គមទាំងអស់គឺមិនអាចខ្វះស្ត្រីបានឡើយ ។ ក្នុងនោះ មានវិស័យនយោបាយ និង សមាសភាពស្ត្រីក្នុងក្រមខណ្ឌរបស់អង្គការសហប្រជាជាតិ ។

តាម the Women​ Power Index ស្ត្រីដែលជាប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាល  ជាគណៈរដ្ឋមន្ត្រី ជាសមាជិកសភា ជាថ្នាក់ដឹកនាំ តាមស្ថាប័ន រដ្ឋនិងកជន នៅតែមានគន្លាតបើប្រៀបនឹងបុរស។ តាមប្រភពនេះ គឺ១៤ប្រទេស ក្នុងចំណោម ១៩៣ប្រទេស គឺស្ត្រី៥០ភាគរយ បានបង្ហាញវត្តមាន និងសមត្ថភាព ក្នុងគណៈរដ្ឋមន្ត្រីនិងសមាជិកសភា របស់ប្រទេសទាំង១៤នេះ។ សម្រាប់ ៤ប្រទេសទៀត គឺស្ត្រីមានដល់ទៅ៥០ភាគ ជាសមាជិកសភា។​ចាប់តាំងពីទសវត្ស ១៩៩០មក គឺ៦៤ប្រទេស ស្ត្រីធ្លាប់ជាប់ឆ្នោត ជាប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាល ហើយ ចូលដល់ទសវត្ស ២០០០ គឺ២ភាគ៣ ស្ត្រីបានកើនឡើង​ក្នុងមុខតំណែងខ្ពស់ៗ ទាំងស្ថាប័នរដ្ឋនិង​ឯកជន។  ទោះជាបែបណា ស្ត្រី នៅមិនទាន់ឡើងដល់កម្រិតខ្ពស់ នៃរដ្ឋាភិបាល របស់ប្រទេសទាំង១៩៩៣នោះនៅឡើយ។ តែបើយោងតាម UNWOMEN សមភាព និងអំណាច របស់ស្ត្រី គឺមានការកើនឡើង ក្នុងវិស័យនយោបាយ និងការធ្វើសេចក្ដីសម្រេចថ្នាក់ជាតិនិងតំបន។ ភាពជាមេដឹកនាំរបស់ស្ត្រី កំពុងបង្ហាញ វត្តមាន តាមរយៈស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននយោបាយ ។ វត្តមានស្ត្រី នឹងនាំមកនូវការកាត់បន្ថយហិង្សា និងជួយទប់ស្កាត់បាន នូវការបំពារបំពាន យែនឌឺ។

សម្រាប់ឆ្នាំកំពូលស្ត្រីលិចធ្លោជាងគេ គឺម្ចាស្សត្រី Elizabeth II នៃប្រទេសអង់គ្លេស ។ នាយករដ្ឋមន្ត្រី នៃប្រទេស ញូវហ្សេឡែន លោកស្រី Jacinda Ardern  ។ អនុប្រធានាធិបតីអាមេរិក Kamala Harris ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រីសាយអឹងវិន ក្រុមប្រឹក្សារដ្ឋនៃប្រទេសភូមា លោកស្រីអ៊ុងសានសូជី ដែលពួកយោធា ចាប់ឃុំខ្លួន ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារទី១កុម្ភៈ ឆ្នាំ២០២១ និង លោកស្រីអង់ជេឡេម៉ាគឺ នៃប្រទេសអាល្លឺម៉ង់ លោកស្រីសេកហាស៊ីណា នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស និង លោកស្រីយូហ្សូឡា វុនឌឺឡឺយែន ប្រធានស្នងការអឺរ៉ុប៕

Share

Image
Image
Image