en     km
en     km

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

Share

 

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាចុះចេញពីតំណែងដោយកំណត់យក ថ្ងៃសុក្រ ទី០៧ ខែមិថុនាខាងមុខនេះ ជាកាលបរិចេ្ឆទនៃការបញ្ចប់អំណាចរបស់លោកស្រី។

តាម ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែឧសភា នេះ គឺការសន្យា របស់ លោកស្រី May ធ្វើឡើងបន្ទាប់ពីបានជួបប្រជុំជាមួយក្រុមមេដឹកនាំបក្ស នៅថ្ងៃសុក្រនេះ ។

ក្នុងជំនួបនោះ លោកស្រីកំណត់កាលបរិចេ្ឆទលាលែងចេញពីតំណែង សំដៅបើកផ្លូវឱ្យ មានការប្រកួត ប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី។ តែបើតាមពួកមន្ត្រីអង់គ្លេស លោកស្រី May អាចនឹង បន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់ អ្នកបន្តវេនថ្មីត្រូវបានជ្រើសរើស។

លោកស្រី Theresa May បាន​ឡើងកាន់​ដំណែងជានាយករដ្ឋមន្រ្តី​អង់គ្លេស​កាលពីខែកក្កដា ឆ្នាំ២០១៦ បន្ទាប់​ពី​លោក David Cameroon បាន​លាលែង។ ការចុះចេញ​ពី​ដំណែងរបស់​លោក David Cameroon នាពេលនោះ ធ្វើឡើងក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ថា​តើអង់គ្លេស​គួរ​តែ​នៅក្នុងសហភាព​អឺរ៉ុប​ទៀត​ឬទេ។ការស្ទង់មតិបានបង្ហាញថា​ប្រជាជនអង់គ្លេស ​ដល់​ទៅ​ ៥២ភាគរយ​ សម្រេច​ចិត្ត​ចាកចេញ​ពីសហភាព​អឺរ៉ុប។

អ្វីដែលនាំអោយលោកស្រី សន្យាលាលែងពីតំណែងនេះ គឺដោយសារលោកស្រី កំពុងរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីសភាទាត់ចោលកិច្ចព្រមព្រៀង Brexit របស់លោកស្រីចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប បាន ធ្វើឱ្យ Brexit នេះត្រូវលើកពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

លោកស្រីសម្រេចដូចនេះ គឺដើម្បី​ទុក​ឱកាសឲ្យ​មេដឹក​នាំក្រោយ​ធ្វើការ​ដោះស្រាយ​បញ្ហាទាក់ទងនឹង​​ការចាកចេញ​ពីសមាជិកភាពអង់គ្លេសពីសហភាព​អឺរ៉ុប​ឲ្យបាន​ឆាប់។

តាមកិច្ចព្រមព្រៀង អង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុបនៅ ចុងខែមេសាឆ្នាំ២០១៩នេះ។សមាជិកសហភាពអឺរ៉ុបមាន២៨ប្រទេស ដែលបង្កើតនៅឆ្នាំ ១៩៩៣៕

 

Share

Image
Image
Image