en     km
en     km

ស្ដេច​ថៃ​បាន​ចាក​ផុត​ពី​គ្រោះថ្នាក់​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បង្ហូរទឹក​ចេញ​ខួរក្បាល​ព្រះ​អង្គ​

Share

​ក្រុង​បាងកក​៖​ ក្រុម​គ្រូពេទ្យ​ព្យាបាល​ព្រះ​រោគ​ព្រះមហាក្សត្រ​ថៃ​ Bhumibol​ Adulyadej​ បានឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​ ០៣​ ថា​ក្រុម​គ្រូពេទ្យ​បាន​វះ​បង្ហូរទឹក​ចេញពី​ក្នុង​ខួរក្បាល​របស់​ព្រះ​អង្គ​។​ ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ ការ​ធ្វើតេស្ត​សាកល្បង​នេះ​ គឺ​បាន​អនុវត្ត​តាម​បច្ចេកទេស​ទាន់សម័យ​ចុង​ក្រោយ​បំផុត​ ស្រប​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ​ព្រះ​ ភូមិ​បុល​ អា​ដុល​យ៉ា​ដេ​ត​ (Bhumibol​ Adulyadej)​ មាន​ព្រះ​ជន្ម​ ៨៨​ វស្សា​ហើយ​នៅ​ឆ្នាំ​នេះ​។​

thia-thum
ព្រះមហាក្សត្រ​ថៃ​ព្រះ​ ភូមិ​បុល​ អា​ដុល​យ៉ា​ដេ​ត​ (Bhumibol​ Adulyadej)​ មាន​ព្រះ​ជន្ម​ ៨៨​ វស្សា​ហើយ​នៅ​ឆ្នាំ​នេះ​។រូបភាពAFP

​ប្រធានបទ​នៃ​ព្រះរាជ​សុខភាព​ដ៏​ទន់ខ្សោយ​របស់​ព្រះមហាក្សត្រ​ ភូមិ​បុល​ Bhumibol​ បាន​ក្លាយ​ក្តី​កង្វល់​មួយ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាជន​ថៃ​។​

ដោយសារ​បញ្ហា​សុខភាព​ព្រះមហាក្សត្រ​ថៃ​ ត្រូវ​គង់​ជាប់​នៅ​លើ​រទេះរុញ​ច្រើន​ឆ្នាំ​មក​ហើយ​។​ ព្រះ​អង្គ​ កម្រ​បង្ហាញ​ព្រះ​ភក្ត្រ​នៅ​ទី​សាធារណៈ​ ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បរមរាជវាំង​បាន​ចាប់ផ្តើម​បញ្ចេញ​ព័ត៌មាន​ថ្មីៗ​ ពី​បញ្ហា​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គការ​ជា​ទៀងទាត់​។​

ព្រះមហាក្សត្រ​ថៃ​អង្គ​នេះ​ បាន​ឡើង​គ្រងរាជ្យ​ជាង​ ៧០​ឆ្នាំ​ មក​ហើយ​ ដែល​ប្រជាជន​ថៃ​ភាគច្រើន​ មិន​ដែល​ចាប់អារម្មណ៍​ចំពោះ​ស្ដេច​ណា​នោះ​ទេ​។​

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ វិបត្តិ​នយោបាយ​រយៈពេល​មួយ​ទស​វត្ស​របស់​រាជាណាចក្រ​នេះ​ គឺជា​ផ្នែក​មួយ​ដែល​ពួក​អ្នកលេង​នយោបាយ​ល្បីៗ​ ចង់ឱ្យ​ព្រះ​អង្គ​ជួយ​ស្ដា​ឡើង​វិញ​ គឺ​រហូត​ដំណាក់កាល​ចុង​ក្រោយ​នៃ​រាជការ​របស់​ស្ដេច​ថៃ​អង្គ​នេះ​។​

ព្រះបាទ​ ភូមិ​បុល​ បាន​ចំណាយពេល​សម្រាក​ព្យាបាល​ព្រះ​កាយ​ជាង​ ២​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​បាងកក​ដើម្បី​តាមដាន​ប្រភេទ​ជម្ងឺ​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​  ជម្ងឺឆ្លង​,​ ជម្ងឺ​ថបដង្ហើម​,​ បញ្ហា​ចង្វាក់បេះដូង​ និង​បញ្ហា​ទឹក​ដក​ក្នុង​ខួរក្បាល​។

ការិយាល័យ​រាជវាំង​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ៣០​ មិថុនា​ គ្រូពេទ្យ​បាន​ថត​កាំរស្មី​ X​ ដោយ​បាន​រក​ឃើញ​ថា​មាន​វត្ថុ​រាវ​ម្យ៉ាង​នៅ​ក្នុង​ខួរក្បាល​របស់​ព្រះ​អង្គ​។

កាលពី​ខែ​ មិថុនា​ ព្រះបាទ​ភូមិ​បុល​ បាន​ទទួល​ការ​វះកាត់​ពង្រីក​សរសៃឈាម​អារ​ទែ​ក្នុង​បេះដូង​របស់​ព្រះ​អង្គ​។​

សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃអាទិត្យ​ទី​ ០៣​ បានឱ្យ​ដឹង​ថា​ ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​បាន​បង្ហាញ​ថា​សាច់ដុំ​បេះដូង​របស់​ព្រះ​អង្គ​ឥឡូវនេះ​ មានដំណើរ​ការ​ល្អ​ប្រសើរ​នោះ​ទេ​។​

ព្រះបាទ​ ភូមិ​បុល​ គឺជា​ព្រះមហាក្សត្រ​ដែល​បាន​គ្រងរាជ្យ​យូរ​ជា​គេ​បំផុត​លើ​ពិភពលោក​ ហើយ​ព្រះ​អង្គ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​កម្លាំង​ឯកភាព​ជាតិ​មួយ​នៃ​រាជាណាចក្រ​មួយ​នេះ​ ដែល​មាន​ខ្សែបន្ទាត់​នយោបាយ​បែកបាក់​គ្នា​ដ៏​ល្វី​ញ​ជូរ​ចត់​។​

ភាព​លិចធ្លោ​របស់​ព្រះ​អង្គ​ ត្រូវ​បាន​ដក់​ជាប់​ជា​និច្ច​ក្នុង​ចិត្ត​ពលរដ្ឋ​ និង​សិស្សសាលា​ ហើយ​ក្នុង​នោះ​គេ​អាច​រាប់​ទាំង​ ស្នាដៃ​ និង​ការ​បង្ហាញ​ពី​ខ្សែជីវិត​របស់​ព្រះ​អង្គ​។​ ព្រះ​ឆាយា​លក្ខ​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដាក់​តាម​ដងផ្លូវ​សំខាន់ៗ​ជា​ច្រើន​។​ ប៉ុន្តែ​ការ​ពិភាក្សា​លម្អិត​នៃ​រជ្ជកាល​របស់​ព្រះ​អង្គ​ និង​តួនាទី​នៃ​របប​រាជា​និយម​គឺ​មាន​ទាំងអស់​ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​រាជ​ណា​ចក្រ​នេះ​មានច្បាប់​រឹត​បន្តឹង​មួយ​ ដោយ​ជន​ណា​ដែល​ហ៊ាន​រិះគន់​រាជវង្ស​ គឺ​ត្រូវ​ទោស​ប្រមាថ​ព្រះមហាក្សត្រ​ ហើយ​ច្បាប់​នេះ​គឺ​មាន​លក្ខណៈ​តឹងតែង​ជាងគេ​នៅ​លើ​ពិភពលោក​។​

​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ចាប់តាំងពី​យោធា​បាន​ឆក់​យក​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ ដោយ​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​កាត់ទោស​ឱ្យ​មានទោស​ ៣០​ឆ្នាំ​ ក៏​មាន​ដែរ​៕​

ប្រភពៈ​ AFP​

Share

Image
Image
Image