en     km
en     km

ស៊ីជិនភីងទទូចឱ្យមានការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដោយដំណោះស្រាយសន្តិវិធី

Share

ចិន៖ លោកប្រធានាធិបតីចិន ស៊ីជិនភីងនៅថ្ងៃពុធនេះ បានថ្លែងទៅកាន់មន្ត្រីបក្សរបស់លោកថា​លោក តាំងចិត្តធ្វើអោយមានការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ តែលោកថា មិនទាន់ចោលទេ ការប្រើកម្លាំងទ័ព បើគ្មានជម្រើស។

លោកស៊ីបញ្ជាក់ថា នៅក្រោមប្រទេសមួយ ប្រព័ន្ធពីរ ក៏អាចធានាបាន អត្ថប្រយោជន៍ ដល់ជ នរួមជាតិតៃវ៉ាន់ដែរ។

យ៉ាងណាលោក ព្រមានថា ពលរដ្ឋតៃវ៉ាន់ត្រូវតែទទួលស្គាល់ថា បើតៃវ៉ាន់ក្លាយជារដ្ឋ ពិតប្រាកដ គឺតៃវ៉ាន់គ្រោះថ្នាក់ហើយ។ លោកស៊ីថា ក្រុងប៉េកាំងនឹងបង្កើតលំហបង្រួបបង្រួម ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ក្នុងពេលឆាប់ៗនេះ។

លោកថានេះជាសារមួយ ដែលកោះតៃវ៉ាន់ត្រូវស្វែងយល់ជាមុន។ កោះតៃវ៉ាន់ បាន​បំបែក​ពីចិន​នៅឆ្នាំ ១៩៤៩ ដោយសារសង្រ្គាមស៊ីវិល។ គ្រប់មេដឹកនាំចិន ចាត់ទុកថៃវ៉ាជាខេត្តរបស់​ចិន។ ​

ប្រធានាធិបតី តៃវ៉ាន់លោកស្រីតៃអ៊ឹងវែង កាលពីថ្ងៃអង្គារទី១មករា បាននិយាយថា ប្រជាជនតៃវ៉ាន់ ភាគច្រើន ចង់បានដែន ដីរបស់ពួកគេ ជារដ្ឋស្វយ័តទាំងនយោបាយ និងសេដ្ឋកិច្ចពីប្រទេសចិន៕

Share

Image
Image
Image