en     km
en     km

អ្នកសិល្បៈល្បីៗជាច្រើនរូប អំពាវនាវរកយុត្តិធម៌ជូនស្ដ្រីវ័យ២០ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

Share

លើបណ្ដញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២១ នេះ មានសិល្បៈករ ខ្មែរល្បីៗជាច្រើន បានបង្ហោះសារ ក្នុងការទាមទារស្វែងរកយុត្តិធម៌ដល់ស្រ្ដីម្នាក់ ដែលជាសិល្បះការិនីនៅស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ដែលបានដាក់ពាក្យបណ្ដឹងទៅ ព្រះរាអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។

អ្នកសិល្បៈល្បីៗលំដាប់ប្រទេសជាបន្តបន្ទាប់ បានចេញមុខអំពាវនាវដល់ប្រព័ន្ធច្បាប់ ជួយរកយុត្តិធម៌ជូនដល់សិល្បការិនី មានឈ្មោះថា  មាន ពេជ្ររីតា ដែលកំពុងល្បីពាក់ពន្ធ័រឿងជា មួយឧកញ៉ា ហេង សៀ ។ តារាចម្រៀងល្បីលំដាប់ប្រទេសមានអ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា នាងសូមអំពាវនាវដល់អ្នកច្បាប់មេត្តា ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវដល់អ្នក

សិល្បៈ ដោយថ្លែងប្រាប់សារព៌ត័មានមួយថា  ភាគច្រើននៃរឿងក្តីអ្នកសិល្បៈជាមួយអ្នកមានលុយ ដូចជាអ្នកមានងារជាឧកញ៉ាជាដើម គឺភាគច្រើន ច្រើនតែបាត់ឈឹង ពោលគឺមិនដឹងថា នរណាឈ្នះនិងនរណាចាញ់នោះទេ។ ដូច្នេះនាងសូមទទូចហើយទទូចទៀត ឲ្យមានការប្រកាសដឹងជាសាធារណៈថា តើភាគីណាឈ្នះនិងភាគីណាចាញ់។ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់អ្នកមានៗ ជាពិសេសអ្នកមានងារជាឧកញ៉ា ត្រូវចេះឲ្យតម្លៃទៅអ្នកសិល្បៈ គោរពស្រឡាញ់ដល់អ្នកសិល្បៈ ព្រោះថាអ្នកសិល្បៈក៏ជាមនុស្ស ជាបុគ្គលដែលមានតម្លៃ មានទេពកោសល្យដែរ ដូច្នេះអ្នកមានទាំងអស់គួរណាតែឲ្យតម្លៃ។​ក្រៅពីនេះ ឃើញមានសិល្បៈករ ជាច្រើនទៀត ដូចជា លោក វណ្ណដា កញ្ញាតន់ ច័ន្ទសីម៉ា, កញ្ញាទេព បូព្រឹក្ស , លោកជីដេវីត, , កញ្ញារ៉េត ស៊ូហ្សាណា និងពិធីករ​ ពិធីការិនី តារាសម្តែង តារាម៉ូដែល និងអ្នកសិល្បៈល្បីជាច្រើនទៀត សុំណូមពរជួយរកយុត្តិធម៌ដល់ស្រ្ដីវ័យ២០ ឆ្នាំរូបនេះផងដែរ  ។មួយវិញទៀត អ្នកមានឥទ្ធិពលលើបណ្ដាណសង្គម អ្នកនាងឌីជេ ណណា ក៏បានចូលរួមក្នុងការរកយុត្តិធម៌សម្រាប់ស្ដ្រីរូបនេះផងដែរ។ អ្នកនាងបញ្ជាក់ថា ការនៅស្ងៀមរបស់ស្ដ្រី ដែលជួបរឿងរ៉ាវនេះ នឹងបន្តវប្បធម៌នេះតទៅទៀត ហើយការដែលរកយុត្តិធម៌សម្រាប់ស្ដ្រីរូបនេះ មិនមែនសម្រាប់តែនាងម្នាក់ទេ គឺសម្រាប់ស្ដ្រីទាំងអស់គ្នា និងកូនស្រីគ្រប់គ្នា។

ដោយឡែក នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​​ថ្ងៃទី​១១ ​ខែឧសភា​ ឆ្នាំ​២០២១​ បានបញ្ជូន​ខ្លួន​កញ្ញា មាន ពេជ្រវីតា ទៅពន្ធនាគារ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៣២៣៩ បដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយចៅក្រមស៊ើបសួរ លោក កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញរង់ចាំការសម្រេចជាថ្មី ។

យ៉ាងណាមិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែល គឺគណនី លោក ហេង ឡុង ដែលជាសមាគមសិល្បករខ្មែរ បានឱ្យដឹងថាខាងសមាគមសិល្បករខ្មែរ ក៏កំពុងតែធ្វើការជាមួយនឹងមេធាវីស្ម័គ្រចិត្តការពារក្ដីជូនជនរងគ្រោះ។

ទោះជាបែបនេះ គេមិនទាន់មានឃើញមានការលើកឡើងណាមួយពីខាងក្រសួងកិច្ចការនារី ក្នុងរឿងនេះទេ គិតត្រឹមម៉ោង២ រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

Share

Image
Image
Image