en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ ហាម​លេងល្បែង​ស៊ីសង​ ការ​ហែ​ក្បួន​គ្មាន​ការ​អនុញ្ញាត​ និង​ការ​ដុត​គ្រឿងផ្ទុះ​ ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន​

Share

​ភ្នំពេញ​ ៖​ សាលា​រាជធានី​បាន​ចេញ​សេចក្ដីណែនាំ​ ស្ដី​ពី​អំពី​ការ​ហាមប្រាម​ ការ​ដុត​ផាវ​ កាំជ្រួច​ ឬ​បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ ជា​ពិសេស​ គឺ​ហាម​ដាច់ខាត​ចំពោះ​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ និង​ការ​ហែ​ក្បូន​ផ្សេងៗ​ ដែល​គ្មាន​ការ​អនុញ្ញាត​។​ បន្ថែម​ពី​នេះ​ គ្រប់​អង្គភាព​ ស្ថាប័ន​ និង​សាធារណជន​ទាំងអស់​ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​ដុត​ធូប​ ទៀន​ ឬ​ ក្រដាសសែន​ ហើយ​ជា​ពិសេស​សាលា​រាជធានី​ មិន​អនុញ្ញាត​ ដាច់ខាត​ចំពោះ​ការ​យក​ចិញ្ចើម​ផ្លូវ​ ឬ​ទ្រូងផ្លូវ​សាធារណៈ​ ជា​កន្លែង​ដុត​ធូប​ ទៀន​ និង​ក្រដាសសែន​ផ្សេងៗ​។​

​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ម្សិលមិញ​ បាន​បញ្ជាក់​ដូចនេះ​ ដោយ​ប្រាប់​ទៅ​កាន់​ មន្ទីរ​ អង្គភាព​ ខណ្ឌ​ សង្កាត់​ សមាគម​ ក្រុមហ៊ុន​ឯកជន​ អង្គការក្រៅរដ្ឋាភិបាល​ និង​សាធារណជន​ទាំងអស់​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លើស​ពី​នេះ​ សាលា​រាជធានី​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ចាប់ពី​ថ្ងៃ​ទី​០៨​ កុម្ភៈ​ តទៅ​ ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ គឺ​មិន​ត្រូវ​ឲ្យ​មានការ​នាំ​ចូល​ផាវ​ កាំជ្រួច​ ឬ​សារធាតុ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​ត្រួតពិនិត្យ​ដកហូតរ​វត្ថុ​ទាំ​អស់នេះ​ ពី​គ្រប់កន្លែង​លក់​ក្នុង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​ត្រូវ​អនុវត្ដ​តាម​សេចក្ដីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​ ជាមួយ​គ្នា​នេះ​សាលា​រាជធានី​ភ្នំពេញ​ ក៏​បាន​អំពាវនាវ​ផង​ដែរ​ ដល់​មន្ទីរ​ធម្មការ​ និង​សាសនា​រាជធានី​ភ្នំពេញ​ ត្រូវ​អ​ញ្ញើញ​បណ្ដា​សមាគម​ចិន​ និង​វៀតណាម​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បានដឹង​នូវ​ខ្លឹមសារ​ខាងលើ​នេះ​។​

​ទន្ទឹម​នឹង​នេះ​ សាលា​រាជធានី​ភ្នំពេញ​ព្រមាន​ ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បំពាន​លើ​សេចក្ដីណែនាំ​ ឬ​ប្រព្រឹត្ដ​ល្មើស​ បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ បាត់បង់​សណ្ដាប់ធ្នាប់​ សន្ដិសុខ​ សុវត្ថិភាព​ និង​របៀបរៀបរយ​សាធារណៈ​ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​ និង​វៀតណាម​ ដែល​ប្រព្រឹត្ដ​ទៅ​ក្នុង​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៨​ កុម្ភៈ​នេះ​៕​

Share

Image
Image
Image