en     km
en     km

សាលាដំបូងនឹងបើកជំនុំជម្រះសំណុំរឿងសមាជិកព្រឹទ្ធសភា ហុង សុខហួរ នៅថ្ងៃទី២៦តុលា

Share

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ករណីបង្ហោះឯកសារពាក់ព័ន្ធសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩  ។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ។

តាមសេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ញើជូន លោក ជូង  ជូងី គឺ មេធាវីការពារក្ដី លោកហុង សុខហួរ ត្រូវនាំឲ្យចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅឯសាលជាន់ទី១ ។

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ ត្រូវបានរដ្ឋាភិបាល ចោទពីករណី ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។

គួរបញ្ជាក់ដែរថា មុនចូលដល់ថ្ងៃបើកការជំនុំជម្រះក្ដីនៅសាលាដំបូងនេះ  សាលាឧទ្ធរណ៍ និង តុលាការកំពូល បានប្រកាសបន្តឃុំខ្លួនលោក ហុង សុខហួរ និងបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក កាលពីខែមិនា ឆ្នាំ ២០១៦។ តុលាការកំពូលយល់ឃើញថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ត្រឹមត្រូវដោយលើកការសម្អាងថា ករណីលោកហុង សុខហួរ ជារឿងធ្ងន់ធ្ងរ ហើយបើនៅក្រៅឃុំជន ជាប់ចោទអាច បង្កអសន្តិសុខ។ 

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ។  ការចាប់ខ្លួន លោកហុងសុខហួរ ធ្វើឡើង មួយសប្ដាហ៍ បន្ទាប់ពីសម្ដេច ហ៊ុន សែន បានប្រកាសឱ្យចាប់ខ្លួន បន្ទាប់ពីលោកចោទ អតីតសមាជិកព្រឹទ្ធសភា បក្សប្រឆាំងរូបនេះ ថា ក្បត់ជាតិ ទាក់ទិននិងការបង្ហោះផែនទីសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩៕

Share

Image
Image
Image