en     km
en     km

សាលាក្រុង​សិក្សា​គម្រោង​រថភ្លើង​ធុន​ស្រាល​នៅ​រាជធានី​ភ្នំពេញ​

Share

ភ្នំពេញ ៖ សាលា​រា​ធានី​ភ្នំពេញ​ សហការ​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA)​កំពុង​សិក្សា​គ​ម្រោ​រថភ្លើង​ធុន​ស្រាល​ដើម្បី​សម្រួល​ចរាចរណ៍​។​នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី។

train-phnom-penh-02

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានីភ្នំពេញដដែល​ រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​លើ​អាកាស​ Automate​ Guideeway​ Transit​ (AGT)​ គឺ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ កំពុង​សិក្សា​លើ​ផ្នែក​បច្ចេកទេស​ តម្លៃ​ និង​ការងារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

លោក​ ស៊ុ​យ​ សេ​រិ​ទ្ធ​ អភិបាលរង​ សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​បាន​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​ការ​បន្ថយ​ការ​កកស្ទះ​ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ស៊ុ​យ​ សេ​រិ​ទ្ធ​ បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA)​ ជួយ​សិក្សា​ ឲ្យ​បាន​ច្បាស់លាស់​លើ​គម្រោង​រថភ្លើង​ធុន​ស្រាល​នេះ​ ដើម្បី​ជួយ​សម្រួល​ចរន្ដ​ចរាចរណ៍​ និង​បន្ថយ​ការ​កកស្ទះ​ ដោយ​ត្រូវ​គិត​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ ការងារ​បច្ចេកទេស​ និង​ការ​ផ្ដល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ​ប្រសើរ​៕​ ​

Share

Image
Image
Image