en     km
en     km

សារៈមន្ទីរ​ក្រោម​ទឹក​មុនគេ​បង្អស់​កំពុង​សាងសង់​នៅ​អេ​ស្បា​ញ​

Share


​សារៈមន្ទីរ​ក្រោម​ទឹក​ដំបូង​គេ​បង្អស់​នៅ​អឺរ៉ុប​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ លើកកម្ពស់​ការ​យល់​ដឹង​ទាក់ទង​នឹង​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​មហាសមុទ្រ​។​

​មាន​រូបចម្លាក់​ចំនួន​ជាង​ ៣០០​ កំពុង​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ​បាត​ទឹក​ឈូង​សមុទ្រ​ LAS​ COLORADAS​ ជា​តំបន់​អភិរក្ស​មួយ​របស់​អង្គការ​យូ​នី​ស្កូ​ ស្ថិតក្នុង​ប្រទេស​អេ​ស្បា​ញ​។​ រូបចម្លាក់​កំពុង​ត្រូវ​បាន​គេ​ទម្លាក់​ទៅ​ក្នុង​ទឹក​ដែល​មាន​ជម្រៅ​ពី​១២​ ទៅ​ ១៥​ ម៉ែ​ត​ ហើយ​សារៈមន្ទីរ​ក្រោម​ទឹក​ទី​១​នេះ​នឹង​គ្របដណ្តប់​ផ្ទៃ​ទឹកប្រមាណ​ ៥០*៥០​ ម៉ែ​ត​ក្រឡា​។​

​គម្រោង​សាងសង់​នេះ​ផ្តួចផ្តើម​ដោយ​សិល្បករ​ម្នាក់​ឈ្មោះ​ Jason​ Decaires​ Taylor​ ហើយ​គាត់​ធ្លាប់​បាន​កសាង​ស្នាដៃ​ស្រ​ដៀង​គ្នា​នេះ​នៅ​តំបន់​ផ្សេង​ជា​ច្រើន​មក​ហើយ​។​ ចម្លាក់​មួយ​ចំនួន​ធ្វើ​ឡើង​ដើម្បី​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​សព្វថ្ងៃ​ ក្នុង​ន័យ​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​ប្រ​ចំា​ថ្ងៃ​របស់​ពួក​គេ​ ហើយ​សារៈមន្ទីរ​នេះ​នឹង​បើក​ឲ្យ​ចូល​ទស្សនា​ជា​សាធារណៈ​នៅ​ឆ្នាំ​២០១៧​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ Taylor​ បាន​ធ្វើ​រូបចម្លាក់​យ៉ាង​ពិសេស​តម្រូវ​បរិយាកាស​ក្រោម​ទឹក​ដែល​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​រូប​ទាំងនោះ​នឹង​ប្រែខ្លួន​ប្រៀប​ដូច​ជា​ផ្កាថ្ម​មានជីវិតយ៉ាងរស់រវើក​ទៅ​វិញ​តាម​រយៈ​ការ​រស់​នៅ​ជាមួយ​រុក្ខជាតិ​ និង​សត្វ​ក្រោម​សមុទ្រ​ ហើយ​ចម្លាក់​ទាំងនោះ​ដើរតួ​ជា​កន្លែង​ដ៏​ពិសេស​ក្នុង​ឈូង​សមុទ្រ​ នៃ​ដែន​មហាសមុទ្រ​អា​ល្លង់​ទិ​កទៀតផង​៕

​ប្រែ​សម្រួល​ដោយ​៖​ អ៊ុ​ង​ គឹ​ម​អ៊ា​ន់​/​ ប្រភព​៖​ CNN

Share

Image
Image
Image