en     km
en     km

សហភាពអឺរ៉ុបជំនួយប្រាក់អាហារូបករណ៍១០លានអឺរ៉ូ ដល់និស្សិតក្នុងប្រទេសអាស៊ាន ចំនួន៤

Share

សហភាព​អឺរ៉ុប​ (EU) ​ចំណាយ​ថវិការ​ចំនួន​១០​លាន​អឺរ៉ូ​ ដល់​ប្រទេស​៤​ក្នុងតំបន់អាស៊ានចំនួន ដើម្បីជួយនិស្សិតនៃប្រទេស​ទាំង​នេះ​ឲ្យបានបន្តការ​សិក្សា​នៅក្នុងប្រទេស​នានា​នៅក្នុង​សហភាពអឺរ៉ុប។ ​អាហា​រូបករណ៍​​នេះ​​ត្រូវ​បាន​​ធ្វើ​​ឡើង​​ក្នុង​ក្រប​ខណ្ឌ​​នៃ​​ការ​ពង្រឹង​​គុណភាព​ សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​​ក្នុង​តំបន់​អាស៊ាន​។ ​គម្រោង​នេះ​បង្ហាញ​ឡើង​តាម​រយៈ​វេទិកា​មួយ​ ដែល​រៀប​ចំ​ឡើង​សហភាព​អ៊ឺរ៉ុប​ នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ នៅ​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ២០១៥​។​

និស្សិតដែលទទួលបានអាហារូបករណ៍ពីសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១២
និស្សិតដែលទទួលបានអាហារូបករណ៍ពីសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១២

កម្ម​វិធី​អាហា​រូប​ករណ៍​នេះ​ ដែល​មាន​ឈ្មោះ​ថា​ Share​ EU ​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ប្រទេស​​ឥណ្ឌូនេស៊ី​ កាល​ពី​សប្ដាហ៍​មុន​។ ​កម្មវិធី​នេះ​​​​​ផ្ដល់​ឱកាស​អោយ​និស្សិត​នៅ​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​​​ចំនួន​៤​​រួម​មាន​​ កម្ពុជា​ ឡាវ​ វៀត​ណាម​ និង​មីយ៉ាន់​ម៉ា​ ឲ្យ​ទទួល​​បាន​​អាហា​រូបករណ៍​ទៅ​សិក្សា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ ដូច​ជា​ប្រទេស​អាល្លីម៉ង់​ បារាំង​ អ៊ីតាលី​ រ៉ូហ្សី​ អេស្បាញ​ និង​ចក្រភព​អង់គ្លេស​។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​អប់រំ​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​ លោក​ John​ law​ បាន​លើក​ឡើង​ពី​គោល​បំណង​សំខាន់​ដែល​ EU​ បង្កើត​អោយ​មាន​គម្រោង​ Share​ EU​ នេះ​ឡើង​ថា​ដើម្បី​ឲ្យ​​និស្សិត​ពី​តំបន់​អាស៊ាន​​បាន​សិក្សា​នៅ​តាម​បណ្ដា​ប្រទេស​អ៊ឺរ៉ុប​ ដើម្បី​ឲ្យ​ពួក​គេ​​ទទួល​បាន​ជំនាញ​ និង​ចែក​រំលែក​ចំនេះ​ដឹង​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បណ្ដា​ប្រទេស​ជា​អាស៊ាន​ទៅ​បណ្ដា​ ប្រទេស​នៅ​សហភាព​អឺរ៉ុប​។

ក្នុង​នោះ​ដែរ​ ដើម្បី​សម្រេច​បាន​នូវ​កិច្ច​ការ​ទាំង​នេះ​ សហភាព​អ៊ឺរ៉ុប​បា​ន​ដាក់​ចេញ​នូវ​ទិសដៅ​ចំនួន​៤​សំខាន់​គឺ​ ​ទី១​.​សហភាព​អឺរ៉ុប​ និង​សហការ​ជា​មួយ​ក្រុម​បច្ចេកទេស​ ក្រសួង​អប់រំ​នៅ​ក្នុង​ប្រទេស​ដែល​​ជា​តំបន់​អាស៊ាន​ទាំង​៤​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​​នៅ​ថ្នាក់​ឧត្ដម​សិក្សា​។ ​ទី២​.​សហភាព​អ៊ឺរ៉ុប​រួម​ទាំ​ង​ ​DAAD​ ដែល​ជា​ដៃ​គូរ​អភិវឌ្ឍ​ និង​ធ្វើ​ការ​ចែក​រំលែក​ពី​បទ​ពិសោធ​ និង​ចំណេះ​ដឹង​​ក្នុង​ស្ថាប័ន​សិក្សា​នៅ​ក្នុង​តំបន់​អាស៊ាន​។ ​ទី៣.​សហភាព​អ៊ឺរ៉ុប​ នឹង​ព្យាយាម​ភ្ជាប់​ប្រព័ន្ធ​ត្រេនហ្វឺរ​ ក្រេឌីត​ ដើម្បី​ឲ្យ​និស្សិត​ដែល​សិក្សា​នៅ​ក្នុង​តំបន់​​អាស៊ាន​​បាន​ទៅកាន់​តំបន់​នៅ​ក្នុង​សហភាព​អ៊ឺរ៉ុប​។​ ​និង​ទី​៤.​សហភាព​អ៊ឺរ៉ុប​មាន​គម្រោង​ផ្ដល់​អាហា​រូបករណ៍​ចំនួន​ ៥០០​កន្លែង​ ដល់​ប្រទេស​ជា​​តំបន់​អាស៊ាន​ជា​ដើម​។

វេទិកា​នេះ​ជា​កម្មវិធី​មួយ​ក្នុង​ចំនោម​កម្មវិធី​ស្រដៀង​គ្នា​ជា​ច្រើន​ ដែល​ត្រូវ​បាន​រៀប​ចំ​​ឡើង​នៅ​បណ្ដាល​ប្រទេស​ចំនួន​១១​ ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ «​ពិព័ណ៌​ឧត្ដម​សិក្សា​ អ៊ឺរ៉ុប​នៅ​អាស៊ី​» ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សហភាព​អ៊ឺរ៉ុប​ និង​ត្រូវ​បាន​អនុវត្ត​គម្រោង​ដោយ​ S I C I​ ចាប់​ពី​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៦​៕

Share

Image
Image
Image