en     km
en     km

សហជីព​ជាង​ ៣០​ នាក់​ បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ ពិនិត្យ​សេចក្ដីព្រាងច្បាប់​សហជីព​ឡើង​វិញ​

Share

​ភ្នំពេញ៖  តំណាង​សហជីព​ប្រមាណ​ជាង​ ៣០​ នាក់​ បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​មិ​ញ​នេះ​បាន​ ដាក់​ញត្តិ​ឱ្យ​ថ្នាក់ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិនិត្យ​ទ្បើ​ង​វិញ​ជុំវិញ​សេចក្តីព្រាងច្បាប់​របស់​សហជីព​ដែល​ពួក​គេ​បាន​អះអាង​ថា​សេចក្តីព្រាងច្បាប់​នោះ​ នៅ​មាន​ចន្លោះ​ខ្វះខាត​នៅ​ទ្បើ​យ​។​

​ដែល​ពួក​គេ​ថា​រាជរដ្ឋាភិបាល​ត្រូវ​ពិនិត្យ​សេចក្តីព្រាងច្បាប់​នោះ​ទ្បើ​ង​វិញ​ជៀសវាង​ចេញ​ដាក់​ឱ្យ​អនុវត្ត​មាន​ភាព​ចម្រូងចម្រាស់​គ្នា​។​ ទោះជា​មិន​បាន​ឆ្លើយ​តប​វិញ​ថា​ នឹង​យល់ព្រម​តាម​ចំណុច​ណាខ្លះ​ ក៍​យ៉ាង​ហោច​ណាស់​មន្ត្រី​ម្នាក់​មក​ទទួល​ញ្ញ​តិ្ត​អះអាង​ថា​ នឹង​ប្រគល់​ញ្ញត្តិ​នេះ​ ទៅ​ថ្នាក់ដឹកនាំ​គណៈរដ្ឋមន្ត្រី​។​

cover-Ath-Thun-&-protest

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​ក្រុម​សហជីព​បាន​លើក​ទ្បើ​ង​ថា​ ប្រសិនបើ​ពុំ​មាន​ធ្វើការ​ប្រែ​ចំណុច​មួយ​ចំនួន​ទេ​នោះ​ នៅ​ពេល​ដែល​សេចក្តីព្រាងច្បាប់​នោះ​ចេញ​មក​នឹង​មានការ​រឹតត្បិត​សេរីភាព​របស់​ពួក​គេ​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ខណៈ​លោក​ដឹកនាំ​សហ​ជិ​ពម​ក​ដាក់​ញ្ញត្តិ​នៅ​ថ្ងៃនេះ​ថា​ ចំពោះ​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ដែល​ត្រូវ​បាន​រដ្ឋសភា​បន្ត​ឱ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិនិត្យ​ទ្បើ​ង​វិញ​នេះ​គឺ​ ក្រុម​សហជីព​យល់​ឃើញ​ថា​មាន​ចំណុច​មួយ​ចំនួន​នោះ​នៅ​មាន​ចំណុច​ខ្វះខាត​នៅ​ទ្បើ​យ​។​

«​ដូច​ជា​នៅ​ក្នុង​មាត្រា​ ១៣​ ចំណុច​ ៤​ ហ្នឹង​ គឺ​ដើម្បី​ចង់​ធ្វើ​កូដកម្ម​ ចង់​ធ្វើ​មហាសន្និបាត​សហជីព​ ឬ​ចង់​ធ្វើ​ដូច​ជា​ការ​កែប្រែ​លក្ខន្តិកៈ​សហជីព​ហ្នឹង​ ត្រូវ​មាន​សមាជិក​ ៥០%​  +​ ១​ សមាជិក​ច្រើន​ដាច់ខាត​ដែល​ចូលរួម​ប្រជុំ​ ហើយ​សម្រេច​ ៥០​ +​ ១​ នៃ​សមាជិក​សរុប​…»​។​

លោក អាត់ ធន់
លោក អាត់ ធន់

​លោក​ អាត់​ ធន់​ បន្ថែម​ទៀត​ថា​ មាន​នាយក​រដ្ឋមន្ត្រី​ទេ​ ដែល​អាច​មាន​លទ្ធភាព​នៅ​ក្នុង​ការ​កែ​ និង​ពិន​ត្យ​មើល​ជា​ថ្មី​ម្តងទៀត​ ទៅ​តាម​សំណូមពរ​របស់​សហ​ជិ​ព​ទើប​ក្រុម​សហជីព​សម្រេច​យក​ញត្តិ​មក​ដាក់​ដើម្បី​បាន​ដល់​សម្ដេច​ ហ៊ុន​ សែន​។​

​ជុំវិញ​បញ្ហា​នេះ​ ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ ទទួល​បន្ទុក​ពាក្យបណ្តឹង​ លោក​ សេង​ សា​វន​ បាន​ចេញ​មក​ទទួលយក​ញត្តិ​របស់​ក្រុម​សហជីព​ ។​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លី​មួយ​ទៅ​អ្នក​សារព័ត៌មាន​ថា​ នឹង​ប្រគល់​ញត្តិ​នេះ​ទៅ​ដល់​រាជរដ្ឋាភិបាល​ ប៉ុន្តែ​លោក​មិន​អាច​កំណត់​រយៈពេល​ដើម្បី​ ដោះស្រាយ​ករណី​នេះ​បាន​ទេ​។​

«​សូម​លោក​ប្រធាន​ទាំងអស់​សង្ឃឹម​ជឿជាក់​ថា​លិខិត​នេះ​នឹង​ដល់​ដៃ​ប្រុ​ខ​រាជរដ្ឋាភិបាល​ យើង​យក​លិខិត​មួយ​ទៅ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​មិនមែន​យើង​យក​ទៅ​ជូន​ភ្លាម​ទេ​យើង​ត្រូវ​សិក្សា​នឹង​ធ្វើ​កំណត់​បង្ហាញ​បើ​រយៈពេល​មិន​អាច​កំណត់​បាន​ទេ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ កន្លង​មកនេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ដោយ​បាន​សម្រេច​យក​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ដើម្បី​បើក​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​ក្រុម​សហ​ជិ​ព​មិន​ទាន់​ឯកភាព​ទាំងស្រុង​។​

​សូម​ជម្រាប​ជូន​ថា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​មាន​ ១៧​ ជំពូក​ និង​ ១០០​ មាត្រា​ ដែល​សហជីព​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សេរីភាព​បញ្ចេញមតិ​កម្មករ​ និង​សហជីព​៕

Share

Image
Image
Image