en     km
en     km

សហគមន៍​ស្ត្រី​អភិវឌ្ឍន៍​ សែន​សុខ​ មាន​ជីវភាព​ធូរធារ​ដោយសារ​មុខរបរ​កែ​ឆ្នៃ​កាក​សំណល់​ (មានសំឡេង)

Share

ភ្នំពេញ៖ សហគមន៍​ស្ត្រី​អភិវឌ្ឍន៍​សែន​សុខ​ គឺជា​មជ្ឈមណ្ឌល​មួយ​អាច​ផ្តល់​ការងារ​ដល់​ស្ត្រី​​វ័យ​ចំណាស់​ និង​កុមារ​ដែល​ចង់រក​ប្រាក់​ចំណូល​នៅ​ពេល​ពួក​គេ​ ទំនេរ​ដោយ​ការ​កែ​ច្នៃ​កាក​សំណល់​ក្រដាស​កាសែត​ ឬ​ ទស្សនាវដ្តី​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​។​

​អ្នកស្រី​ វង្ស​ សា​វេន​ ប្រធាន​សហគមន៍​ស្ត្រី​អភិវឌ្ឍន៍​សែន​សុខ
​អ្នកស្រី​ វង្ស​ សា​វេន​ ប្រធាន​សហគមន៍​ស្ត្រី​អភិវឌ្ឍន៍​សែន​សុខ

ប្រជាពលរដ្ឋ​សហ​គន៍​មួយ​នេះ​ភាគច្រើន​ពួក​គេ​ជា​ អ្នក​រស់នៅ​តំបន់​មិន​រៀបរយ​ នៅ​បូ​ឌី​ង​ នៅ​ក្បែរ​ស្ថានទូត​រុ​ស្ស៊ី​។​ ពួក​គាត់​មក​រស់នៅ​ទីនោះ​ក្រោយ​ពី​ឆេះ​បូ​ឌី​ង​ ក្នុង​កំឡុង​ឆ្នាំ​២០០០​។​

​អ្នកស្រី​ វង្ស​ សា​វេន​ ប្រធាន​សហគមន៍​ស្ត្រី​អភិវឌ្ឍន៍​សែន​សុខ​ និយាយ​ថា​ការ​បង្កើត​សហគមន៍​នេះ​គឺ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​នៅ​ក្នុង​សហគមន៍​ បង្កើន​ជីវភាព​ដើម្បី​ឲ្យ​គ្រួសារ​ពួក​គាត់​ មាន​ជីវភាព​ធូរធារ​ និង​ មាន​លទ្ធភាព​ឲ្យ​កូន​អាច​ចូល​រៀន​។​បន្ថែម​លើ​នេះ​គឺ​ចង់​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​។​

​ដើម្បី​កាន់តែ​ច្បាស់​ថា​តើ​ក្រុម​ស្ត្រី​ទាំងនោះ​អាច​កែ​ឆ្នៃ​ កាក​សំណល់​ធ្វើ​អ្វី​បាន​ខ្លះ​។​

​តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​អ្នកស្រី​ វង្ស​ សា​វេន​ ដូច​តទៅ​៖


woman-21-4 woman-21-3 woman-21-1

 

 

Share

Image
Image
Image