en     km
en     km

សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បន្ត​សុំ​ឱ្យ​សាលាក្រុង​ភ្នំពេញ​បើក​វេទិកា​សា​ធា​ណៈ​

Share

ភ្នំពេញ៖ ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចំនួន​ ៩​ នាំ​គ្នា​ទ្បើ​ង​មក​សាលា​រាជធានី​ភ្នំពេញ​ ដោយ​សុំ​ ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បើក​វេទិកាសាធារណៈ​មួយ​ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ថា​ សាលា​រាជ​ធា​ នី​ភ្នំពេញ​ នឹង​ធ្វើការ​អភិវឌ្ឍ​ន៏​ផ្លូវដែក​ដែល​ជាទី​កន្លែង​ពួក​គេ​កំពុង​តែ​រស់នៅ​សព្វថ្ងៃ​ ជា​ពិសេស​ពួក​គេ​យល់​ថា​ ប្រសិនបើ​អភិវឌ្ឍ​ន៏​ផ្លូវ​នោះ​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រស់នៅ​របស់​ពួក​គេ​។​ ​ការ​ទទូច​សុំ​ដូចនេះ​ ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​។

ស្តាប់សំឡេង៖
sahakum-rotphlng-thum
អ្នកភូមិរស់តាមផ្លូវរថភ្លើងកំពុងចាក់ចេញពីសាលាក្រុងភ្នំពេញ ក្រោយបានពិគ្រោះយោបល់ជាមួយសាលាក្រុងហើយ។

​តាម​ការ​ពន្យល់​របស់​ពលរដ្ឋ​ដែល​ឡើង​មក​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ គឺ​បើក​វេទិកាសាធារណៈ​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​លម្អិត​នៃ​គម្រោង​អភិវឌ្ឍ​ន៏​ផ្លូវថ្នល់​ តាម​បណ្តោយ​ផ្លូវដែក​ ទៅ​កាន់​ផ្លូវជាតិ​លេខ​ ៥​ ពី​ចំណុច​ស្ថានីយ៍​រថភ្លើង​ទៅ​កាន់​គី​ទ្បូ​ម៉ែត្រ​លេខ​ ៦​ និង​ពិភាក្សា​អំពី​យន្តការ​ធានា​សិទ្ធិ​លំនៅ​ឋាន​របស់​ប្រជា​សហ​គម​ន៏​។​ ពលរដ្ឋ​ទាំងនេះ​ ថា​ពួក​គេ​គាំទ្រ​ការ​អភិវឌ្ឍ​ ប៉ុន្តែ​ត្រូវ​គិតគូ​ពី​ផល​ប៉ះពាល់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់។​

​តំណាង​សហគមន៍​ភូមិ​ ២៣​ ក្នុង​ចំណោម​តំណាង​សហ​គម​ន៏​ ៨​ ផ្សេង​ទៀត​ គឺ​អ្នកស្រី​ ហ៊​ន់​ ពៅ​ មាន​ប្រសា​ស​ន៏​ថា​ គោល បំណង​សំខាន់​ដែល​អ្នកស្រី​មក​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នះ​ គឺ​ដើម្បី​ស្នើ​ឱ្យ​សាលាក្រុង​បើក​វេទិកាសាធារណៈ​មួយ​ ជុំវិញ​គម្រោង​អភិវឌ្ឍ​ន៏​ផ្លូវដែក​ដែល​ពួក​គាត់​កំពុង​រស់នៅ​។​

​អ្នកស្រី​ ហ៊​ន់​ ស្រី​ពៅ​ គឺ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​ ២០​នាក់​ និយាយ​ថា​ មូលហេតុ​ដែល​អ្នកស្រី​ទទូច​សុំ​នេះ​ដោយសារ​ប្រជា​សហគមន៍​ទទួល​បាន​ព័ត៌មាន​ថា​ សាលា​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​អម​សង​ ខាង​ផ្លូវដែក​ពី​ផ្លូវជាតិ​លេខ​ ៥​ រហូត​ដល់​ផ្លូវ​ R6​ (​បឹង​កក់​)​ ដូច្នេះ​ទើប​គាត់​មានការ​ព្រួយបារម្ភ​ថា​ ការ​ស្ថាបនា​ផ្លួ​វ​នោះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង​របស់​ពួក​គាត់​។​
​អ្នកស្រី​ ពៅ​ បន្ថែម​ទៀត​ថា​ ពួក​គាត់​មិន​រារាំង​ដំណើរការ​អ​ភ​វិ​ឌ្ឍ​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ​ ប៉ុន្តែ​ពួក​គាត់​គ្រាន់តែ​ចង់ឱ្យ​សាលាក្រុង​បើក​វេទិកាសាធារណៈ​ ដើម្បី​ពន្យល់​អំពី​គម្រោង​អ​ភ​វិ​ឌ្ឍ​ផ្លូវ​នោះ​ថា​ ប៉ះពាល់​ប្រជា​សហគមន៍​ដែល​កំពុង​រស់នៅ​តាម​ផ្លូវ​រថភ្លើង​នោះ​ដែរ​ឬទេ​។​ អ្នកស្រី​ ហ៊​ន់​ ស្រី​ពៅ​ ៖«​រឿង​នេះ​ខ្ញុំ​មិន​បង្អាក់​ដំណើរកា​អភិវឌ្ឍ​ន៏​របស់​គាត់​ទេ​ គាត់​អភិវឌ្ឍ​ន៏​ក៏​ប៉ុន្តែ​សូម​ឱ្យ​គាត់​ពិចារណា​លើ​ថា​អភិវឌ្ឍ​ន៏​ទៅ​វា​ប៉ះពាល់​ប្រជាពលរដ្ឋ​យ៉ាងម៉េច​ ហើយ​គាត់​នឹង​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​យ៉ាងម៉េច​ អ​ញ្ចឹ​ង​យើង​ចង់​ដឹង​ព័ត៌មាន​ហ្នឹង​»​។​

sahakum-rotphlng-thum01
អ្នកភូមិរស់នៅសហគមន៍ផ្លូវរត់ភ្លើងកំពុងមានការព្រួយបារម្ភពីផលប៉ះពាល់ ខណៈសាលារាជធានីគ្រោងចង់ស្ថាបនាផ្លូវរថភ្លើង។

តំណាង​សហគមន៍​មួយ​រូប​ទៀត​ គឺ​អ្នកស្រី​ មាស​ ស្រី​មុំ​ មាន​ប្រសាសន៍​ថា​ ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​ដាក់​លិខិត​ជូន​សាលា​រាជធានី​ភ្នំពេញ​តាំងពី​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ ពាក់ព័ន្ធ​នឹង​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៏​ផ្លូវ​អម​សងខាង​រថភ្លើង​ ប៉ុន្តែ​ពុំ​មានការ​ឆ្លើយ​តប​។​

​អ្នកស្រី​ ស្រី​ មុំ​ បន្ត​ថា​ការ​ដាក់​លិខិត​នោះ​ដោយសារ​ប្រជា​សហគមន៍​មានការ​ភ័យ​ព្រួយ​ពី​ការ​អភិវឌ្ឍន៍​គម្រោង​មួយ​នោះ​ថា​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កន្លែង​ដែល​ពួក​គាត់​រស់នៅ​ដែរ​ឬទេ​ ។​ អ្នកស្រី​អះអាង​ថា​តាំងពី​ថ្ងៃ​ដាក់​លិខិត​នោះ​មក​ប្រជា​សហគមន៍​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពីសា​លា​រាជធានី​ភ្នំពេញ​នៅ​ ទ្បើ​យ​នោះ​ទេ​ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ទើប​ប្រជា​សហ​គម​ន៏​ទាំង​ ៩​ ស្នើ​ឱ្យ​សាលា​រាជធានី​បើក​វេទិកាសាធារណៈ​ដើម្បី​ពន្យល់​ពី​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៏​ផ្លូវ​មួយ​នេះ​។​
​អ្នកស្រី​ ស្រី​មុំ​៖«​ពួក​យើង​សុំ​ជួប​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ដើម្បី​ឱ្យ​គាត់​បំភ្លឺ​ក្នុង​គម្រោងការ​អភិវឌ្ឍ​ន៏​ផ្លូវជាតិ​ពី​ រ៉ា​ ទៅ​គី​ទ្បូ​ម៉ែត្រ​លេខ​ ៦​ហ្នឹង​ថា​តើ​តំរូវការ​របស់​គាត់​ហ្នឹង​គាត់​តំរូវការ​ប៉ុន្មាន​ម៉ែត្រ​ពី​អ័​ក្រ​ផ្លូវ​ដែល​គម្រោង​របស់​គាត់​ហ្នឹង​ ក៏​ប៉ុន្តែ​គាត់​ចុះ​ទៅ​គាត់​មិន​បាន​ចុះ​ពិនិត្យ​ ចុះ​ពិភាក្សា​ឬ​ពិគ្រោះ​យោបល់​ថា​គម្រោង​អភិវឌ្ឍ​ន៏​ហ្នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ​ ហើយ​ខ្ញុំ​មក​ក្រសួង​នេះ​គឺ​ខ្ញុំ​ចង់ឱ្យ​ក្រសួង​បើក​ជា​វាទិកា​សាធារណៈ​មួយ​ដើម្បី​សួរ​សំនួរចម្លើយ​លំអិត​ព័ត៌មាន​ថា​តើ​គាត់​ធ្វើ​យ៉ាងណា​ជូន​ប្រជា ពលរដ្ឋ​ពួក​ខ្ញុំ​»​។​

​ជុំវិញ​ការ​ដាក់​លិខិត​នៅ​ព្រឹក​មិ​ញ​នេះ​ដែរ​ ពុំ​មានការ​រារាំង​ពី​កងកម្លាំង​សន្តិសុខ​នោះ​ទេ​ ហើយ​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​អនុញ្ញាត្តិ​ឱ្យ​ តំណាង​សហគមន៍​ចំនួន​ ៥​រូប​ ចូល​ទៅ​ជួប​ពិភាក្សា​អំពី​ការ​ដាក់​លិខិត​នោះ​។​ ​ក្នុង​ចំណោម​តំណាង​សហ​គម​ន៏​ទាំង​ ៥​ ដែល​បាន​ចូល​ជួប​ពិ​ភក្សា​ជាមួយ​តំណាង​សាលា​រាជធានី​ នោះ​គឺ​អ្នកស្រី​ មាស​ ស្រី​មុំ​។​

​អ្នកស្រី​ បាន​និយាយ​ថា​ ប្រធាន​ការិយាល័យ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​សាលា​រាជធានី​ភ្នំ​ ពេញ​ លោក​ភក្តី​ បាន​ប្រាប់​អ្នកស្រី​ថា​ សាលា​រា​ធានី​មិន​ទាន់​អាច​សម្រេច​ថា​ នឹង​ធ្វើការ​អភិវឌ្ឍ​ន៏​តំបន់​នោះ​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​សម្រេច​អនុវត្ត​គម្រោង​នោះ​ពេល​ណា​ សាលាក្រុង​នឹង​ជូនដំណឹង​ទៅ​ដល់​ប្រជា​សហ​គម​ន៏​ឱ្យ​បានដឹង​។​
​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​របស់​សហ​គម​ន៏​នេះ​ដែរ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​នៅ​ទ្បើ​យ​ទេ​នៅ​ថ្ងៃនេះ​។​

​សូម​ជំរាប​ថា​ ប្រជា​សហ​គម​ន៏​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​មាន​ ៩​សហ​គម​ន៏​ទាំងនោះ​រួម​មាន​៖​ ទី​០១​ សហ​គម​ន៏​អភិវឌ្ឍ​ន៏​ថ្មី​ ទី​០២​ សហ​គម​ន៏​រួមចិត្ត​តែ​មួយ​ ទី​០៣​ សហ​គម​ន៏​ភូមិ​១០៤​ ទី​០៤​ សហ​គម​ន៏​ភូមិ​១០៥​ ទី​០៥​ សហ​គម​ន៏​ភូមិ​១៧​ ទី​០៦​ សហ​គម​ន៏​ភូមិ​២​ ទី​០៧​ សហ​គម​ន៏​ភូមិ​២៣​ ទី​០៨​ សហ​គម​ន៏​ភូមិ​២១​ និង​ទី​០៩​សហ​គម​ន៏​ទួល​សង្កែ​ប៊ី​។​

pasochat-vong
លោក ប៉ា សុជាតិវង្ស​ ចុះពិនិត្យមើលផ្លូវរថភ្លើងនៅគីឡូម៉ែតលេខ៦។រូបភាពពីFacebookលោកប៉ា សុជាតិវង្ស។

​តែ​គួរ​បញ្ជាក់​ដែរ​ថា​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​ថ្ងៃ​ទី​ ០៤​ ខែឧសភា​ កន្លង​មកនេះ​ថា​ កន្លែង​កាន់តែ​ស្មុគស្មាញ​ ជា​កន្លែង​ដែល​ត្រូវ​អភិវឌ្ឍ​ន៏​  ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​សំខាន់​២​ចំនុច​៖​ ទី​០១​ ផ្លូវ​ទំនប់​កប់​ស្រូវ​នៅ​សល់​ប្រវែង​ ១៧,​ ៧​គី​ទ្បូ​ម៉ែត្រ​ទៀត​ នឹង​ត្រូវ​បែងចែក​ឱ្យ​បី​ក្រុមហ៊ុន​ទទួលខុសត្រូវ​។​ ជំហាន​ទី​០១​ ត្រូវ​ស្ថាបនា​មួយ​ចំហៀង​ប្រវែង​៧​ម៉ែត្រ​ កម្រាស់​ ២​តឹក​ ប្រើ​រយៈពេល​៨​ខែ​ ត្រូវ​តែ​រួចរាល់​ជំហាន​ទី​មួយ​នេះ​។​ ទី​០២​ ការ​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវដែក​ពី​ផ្លូវជាតិ​លេខ​៥​ រហូត​ដល់​ផ្លូវ​R6(​បឹង​កក់​)​ មាន​ប្រវែង​ ៥,​ ៦២​គី​ទ្បូ​ម៉ែត្រ​ដែល​ត្រូវ​ស្ថាបនា​ ៧​ម៉ែត្រ​សងខាង​ផ្លូវ​រថភ្លើង​។​ បច្ចុប្បន្ន​ក្រុមការងារ​ត្រូវ​សិក្សា​បន្ថែម​នូវ​ផល​ប៉ះពាល់​នឹង​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ច្បាស់លាស់​៕

Share

Image
Image
Image